Episode 53

1.5K 104 0
                                    

   ចំណាយរយៈពេលជាង៣០នាទី ពួកគេក៏បានមក ដល់ឆ្នេរសមុទ្រដែល David បានរៀបចំកម្មវិធីជប់លៀងឲ្យក្រុមច្នៃម៉ូដបានជួបជុំសំណេះសំណាលគ្នាមុននឹងពួកគេចាកចេញទៅកាន់ប្រទេសខ្លួនឯងរៀងៗខ្លួន ។

« សួស្ដីអ្នកទាំងពីរ!! ត្រេកអរមែនដែលបានជួបគ្នាម្ដងទៀត » David ដើរមកទទួលរាងក្រាសនិង Taehyung ដែលទើបតែចុះពីលើឡាន ម្នាក់ៗស្លៀកឈុតបែបដើរលេងសមុទ្រដោយរាងតូចស្លៀកឈុតពណ៌ផ្ទៃមេឃស្រាលនិងមានអាវស្បៃស្ដើងបិទបាំងមួយជាន់ទៀត រីឯJungkookវិញ នាយស្លៀកខោ ពណ៌សជើងវែងជាមួយនឹងអាវដៃខ្លីពណ៌ផ្ទៃមេឃរួមជាមួយនឹងវែនតាពណ៌ខ្មៅបិទបាំងភ្នែកទាំងគូរបស់គេ កាន់តែធ្វើឲ្យសង្ហារលើសមុនទៀត ។

« សួស្ដី រួចចុះឯណាអ្នកផ្សេងទៀតនោះ? » Jungkook សួរក្រោយចាប់ដៃរាក់ទាក់គ្នារួច ។

« ពួកគេកំពុងនៅក្នុងកម្មវិធីខាងណោះ អ៊ីចឹងពួក យើងទៅតែម្ដងទៅ » David ថាហើយក៏ដើរនាំមុខ សឹមរាងក្រាសបែរមករករាងតូចហើយលូកចាប់ដៃគេ ឲ្យដើរទៅជាមួយខ្លួនព្រោះពួកគេមិនបាននិយាយគ្នាតាំងពីយប់មិញម្ល៉េះ គេដឹងថា Taehyung អាចនឹង មានអារម្មណ៍មិនសូវល្អជាមួយគេក៏ព្រោះតែគេឆាប់ឆេវឆាវខ្លាំងពេកទើបពេលនេះនាយព្យាយាមធ្វើឲ្យខ្លួនឯងចិត្តត្រជាក់បំផុតហើយនឹងធ្វើឲ្យរាងតូចព្រមទទួលយកគេដូចគ្នាដែរ ។

   អ្នកទាំងបីដើរចូលមកដល់កម្មវិធីភ្លាមក៏ក្លាយជា ចំណាប់អារម្មណ៍របស់ក្រុមអ្នកច្នៃម៉ូដ ជាពិសេសគឺ Taehyung តែម្ដងដោយសារឈុតដែលគេច្នៃកាល ពីយប់មិញទទួលបានការចាប់អារម្មណ៍ទាំងមនុស្សក្នុងកម្មវិធីផ្ទាល់និងមនុស្សនៅតាមបណ្ដាញសង្គម ។

« អ្នកទាំងពីរតាមសប្បាយចុះ មិនបាច់ក្រែងចិត្តទេណា៎ហើយខ្ញុំក៏អរគុណលោកJeonដែរដែលសម្រេចចិត្តមកចូលរួមវិញ នឹកស្មានថាលោកឡើងយន្តហោះទៅកូរ៉េវិញហើយទេតើស » David

« ដំបូងខ្ញុំគិតថាទៅហើយប៉ុន្តែគិតសព្វៗទៅ
យូរៗម្ដងទើប Tae បានមកទីនេះទើបចង់ឲ្យគេស្គាល់មនុស្សឲ្យបានច្រើនតែម្ដងទៅ » សម្ដីរបស់នាយធ្វើឲ្យ Taehyung លឺហើយសម្លឹងមើលមុខគេទាំងច្របូកច្របល់ចិត្តគួរសម ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now