Episode 78

1.6K 92 0
                                    

   ធ្មេចបើកៗរយៈពេលមួយខែបានកន្លងផុតទៅ ហើយដែលអ្នកទាំងពីរចំណាយពេលវេលារស់នៅក្នុងជីវភាពសាមញ្ញនៅលើកោះដ៏ធំល្វឹងល្វើយមួយនេះ ។ ព្រឹកឡើងដឹកដៃគ្នាតាមឆ្នេរសមុទ្រមើលថ្ងៃរះជាមួយគ្នារួចហើយក៏ទៅរកគ្រឿងសមុទ្រដែលអាចញ៊ាំបានមកធ្វើម្ហូបសាមញ្ញៗបំផុត ថ្ងៃរសៀលក៏ទៅអង្គុយឬដេកលេងនៅលើថ្មក្បែរបឹងក្នុងព្រៃ ជជែកគ្នាលេង ពេលល្ងាចឡើងក៏ធ្វើអីញ៊ាំម្ដងទៀត បន្ទាប់មកក៏ងូតទឹកចូលដេក ជួនកាល Taehyung សុំឲ្យនាយជូនទៅមើលអំពិលអំពែកក្នុងព្រៃក៏រាងក្រាស់ស្របតាមគេទាំងអស់ជូនទៅដោយមិនប្រកែកសូម្បីមួយម៉ាត់ រួចហើយទើបនាំគ្នាឡើងមកដេកលើផ្ទះវិញ លើសពីនេះពួកគេក៏ឧស្សាហ៍ធ្វើរឿងស៊ីជម្រៅជាមួយគ្នាដែរព្រោះ Jungkook ចង់បានកូនឆាប់ៗ ទើបរាងតូចខ្ជិលប្រកែកដោយសារមិនចង់មើលមុខគ្នាមិនចំនូវរឿងមិនសមជារឿង បែបនេះហើយទើបស្នេហាពួកគេរឹងមាំហើយផ្អែមល្ហែមបន្ថែមឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ថ្ងៃនេះជាថ្ងៃចុងក្រោយហើយដែលពួកគេចំណាយពេលអង្គុយមើលថ្ងៃលិចជាមួយគ្នាស្របពេលស្ដាប់សម្លេងទឹកសមុទ្រ បោកបក់ល្វើយៗយ៉ាងមានក្ដីសុខ ហើយស្អែកនេះអ្នកបើកកាណូតរបស់ Jungkook នឹងមកទទួលពួកគេទៅវិញតាមសន្យា ។

« ស្អែកនេះត្រូវទៅវិញហើយ អូនដូចជាមិនដាច់ចិត្តសោះ » Taehyung និយាយឡើងទាំងកំពុងដេកកើយទ្រូងរឹងមាំរបស់រាងក្រាស់ ចំណែកដៃនាយវិញក៏អោបគេយ៉ាងណែនដោយក្ដីស្រឡាញ់ ។

« បើអ៊ីចឹងពួកយើងរស់នៅលើកោះនេះរហូតមិនបាច់ទៅណាទាំងអស់ល្អទេ? បងក៏ចង់នៅជាមួយអូនតែពីរនាក់ដែរ មិនបាច់គិតច្រើន មិនបាច់ខ្វល់ខ្វាយពីអ្វីទាំងអស់ » នាយឲ្យយោបល់ឡើងនាំឲ្យរាងតូចអស់សំណើចតែក៏យល់ចិត្តដែលគេស្រឡាញ់លើខ្លួនទើបត្រូវពន្យល់ប្រាប់តាមសម្រួល ។

« ប៉ុន្តែពួកយើងសុទ្ធតែមានភារកិច្ចជាប់ខ្លួន បងកុំភ្លេចឲ្យសោះថាបងជា Jeon Jungkook ជាអគ្គនាយករបស់ Golden Design នៅមានបុគ្គលិករាប់រយនាក់ត្រូវការបងឲ្យទៅគ្រប់គ្រងពួកគេទៀត ចំណែកអូនវិញក៏ត្រូវទៅធ្វើជាកូនរបស់ប៉ាម៉ាក់ ត្រូវធ្វើរឿងជាច្រើនដើម្បីតបស្នងគុណពួកគាត់វិញដូចគ្នា ពួកយើងចាំបាច់ត្រូវត្រឡប់ទៅវិញណា៎ » Taehyung

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now