Episode 56

1.6K 100 0
                                    

   ព្រះអាទិត្យនៃថ្ងៃថ្មីចាប់ផ្ដើមរះឡើងស្របពេលរាងតូចនៅគេងពត់ពែនខ្លួននៅលើគ្រែនៅឡើយទាំងងងុយព្រោះយប់មិញនេះ Jungkook បង្ខំគេឲ្យប្រើកម្លាំងស្ទើរអស់ពីខ្លួនដើម្បីបំពេញតណ្ហាឲ្យគេ ទម្រាំតែនាយព្រមឈប់ មេឃក៏ជិតភ្លឺបាត់ទៅហើយ ។

< Ring!! > សម្លេងទូរស័ព្ទរបស់គេរោទិ៍ឡើងធ្វើឲ្យ Taehyung ត្រូវភ្ញាក់ឡើងដោយខានមិនបានមុននឹង ទាញវាមកមើលឃើញថាជាលេខរបស់មនុស្សម្នាក់ ទើបគេស្ទុះក្រោកឡើងងាកឆ្វេងស្ដាំមិនឃើញរាងក្រាស បន្ទប់ទឹកក៏ចំហរទ្វារចោលដែរទើបស្រួលចិត្តដើរទៅនិយាយក្បែរបង្អួចភ្លាម ។

« អាឡូ!! » Taehyung

" សួស្ដីលោក!! ការងារដែលលោកជួលខ្ញុំស៊ើបនោះ ពេលនេះបានលទ្ធផលហើយ "

« ល្អណាស់ ចាំបន្តិចទៀតខ្ញុំផ្ញើរទីតាំងជួបគ្នា » រាងតូចបិទទូរស័ព្ទទាំងទឹកមុខរាបស្មើបំផុត ដោយសារតែ លើកមុនគេមិនអស់ចិត្តរឿង Jungkook ហើយនិងម៉ាក់គេទើបបានជួលមនុស្សម្នាក់ឲ្យស៊ើបរកការពិត មិនថាជារឿងតាំងពី២០ឆ្នាំងជាងមុនក៏ដោយ ក៏គេត្រូវតែដឹងថាការពិតយ៉ាងណាឲ្យបានដែរ ។

Skip៚

« នេះជារបស់ដែលលោកត្រូវការ » ក្រោយមកជួបគ្នានៅហាងកាហ្វេមួយហើយ បុរសជាអ្នកស៊ើបឯកជនម្នាក់នោះក៏ហុចឯកសារមួយសំណុំឲ្យ Taehyung ទទួលបើកមើលរួចក៏ស្រាប់តែបើកភ្នែកធំៗពេលឃើញរូបថត Jungkook អោបម៉ាក់របស់គេយ៉ាងស្និទ្ធស្នាល ។

« ដូចដែលលោកស្មានមិនខុសទេ Jeon Jungkook ហើយនិងស្រីម្នាក់ក្នុងរូបនោះលួចទាក់ ទងគ្នាលាក់បាំងពីប្ដីរបស់នាងប៉ុន្តែក្រោយមកត្រូវលោកJeonធំដែលជាប៉ាគេចាប់បានហើយបង្ខំឲ្យបែកគ្នា ប៉ុន្តែលោកJeonតូចមិនព្រមថែមទាំងផ្ញើររូបគេជាមួយស្រីនោះឲ្យទៅប្ដីនាងធ្វើឲ្យពួកគេឈ្លោះគ្នាខ្លាំងណាស់ លឺមកថាលោកKim ទៅរករឿងលោកJeonតូចដល់ផ្ទះហើយត្រូវលោកJeon ធំសង សឹកដោយការប្ដឹងទៅគណៈកម្មការម៉ូដឲ្យដកសិទ្ធិម្ចាស់ប្រេនដ៍របស់លោកKim ថែមទៀតផង » ប្រុសនោះរៀបរាប់គ្រប់យ៉ាងធ្វើឲ្យរាងតូចស្ដាប់ទាំងមិនចង់ជឿទេថាមានរឿងនោះកើតឡើងបាន ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Opowieści tętniące życiem. Odkryj je teraz