Episode 9

2.1K 129 0
                                    

Jungkook រហ័សរហួនចុះមកដល់បន្ទប់ទឹកនៅផ្នែកច្នៃម៉ូតដោយចិត្តបារម្ភពីរាងតូចយ៉ាងខ្លាំង ពេលមកដល់ក៏បានឃើញ Taehyung កំពុងតែអង្គុយយំ នៅលើឥដ្ឋតែម្នាក់ឯងយ៉ាងគួរឲ្យអាណិត ។

« Tae...នេះមានរឿងអី? » នាយបន្លឺសម្លេងសួរធ្វើឲ្យរាងតូចងើបមុខឡើងរួចក្រោកមកអោបនាយពេញៗតែម្ដង ។

« ហ្ហឹកៗលោកJeon ខ្ញុំមិនចង់ធ្វើការនៅទីនេះទៀត ទេ ជួយខ្ញុំផងណា៎លោកJeon ហ្ហឺ... » រាងតូចយំត្អូញត្អែរឲ្យ Jungkook នឹកឆ្ងល់តែក៏លើកដៃ បបោសអង្អែលខ្នងគេតិចៗជាការលួងលោម ។

« ហេតុអីក៏ចង់ឈប់? ឬមួយមានអ្នកណាធ្វើបាប Tae? ប្រាប់ខ្ញុំបានណា៎ » នាយបន្ទន់សម្លេងសួរទាំងមិនដឹងថា Taehyung កំពុងញញឹមចុងមាត់សមចិត្តដែលអាចទាញនាយឲ្យធ្លាក់ក្នុងការបោកប្រាស់របស់គេបានទេ ។

Skip៚

« Tae ផឹកទឹកក្ដៅឧណ្ហៗមួយកែវសិនទៅចាំនិយាយគ្នាតទៀត » Jungkook ហុចកែវទឹកឲ្យរាងតូចខណៈពេលនេះនាយនាំគេឡើងមកអង្គុយក្នុងអូហ្វីស របស់ខ្លួនតែពីរនាក់ប៉ុណ្ណោះ គ្មានលេខាឬនរណានៅខាងក្រៅឡើយ ។

« អរគុណលោកJeon » រាងតូចស្រឡូនឆ្លើយខ្សាវៗទាំងទឹកមុខកម្សត់មុននឹងទទួលវាមកផឹកបន្តិចរួចក៏ ដាក់ចុះទើប Jungkook ទទួលយកកែវដាក់លើតុ កញ្ចក់ហើយងាកមកនិយាយជាមួយមនុស្សអង្គុយទល់មុខវិញ ។

« Tae ប្រាប់ខ្ញុំបានហើយឬនៅថាមានរឿងអីកើតឡើងបានជាយំដល់ថ្នាក់នេះ » រាងក្រាសសួរឡើង ទើប Taehyung ដកដង្ហើមធំ ។

« តាមពិតឡើយខ្ញុំដឹងថាខ្ញុំមិនគួរនិយាយទេ ប៉ុន្តែលោកJeonក៏ដឹងថាខ្ញុំចង់ធ្វើការរកលុយឲ្យបានច្រើន ប៉ុណ្ណាដើម្បីផ្ញើរឲ្យអ្នកផ្ទះទើប... » គេនិយាយបានត្រឹមនេះក៏ងាកមើលមុខរាងក្រាសបន្តិចសឹមបន្តប្រយោគ ។

« ទើបខ្ញុំសុំបងប្រធានផ្នែកដើម្បីបានជួយច្នៃម៉ូដយក ទៅបង្ហាញនៅប៉ារីសដែរក្រែងលោមានគេឃើញពី សមត្ថភាពខ្ញុំហើយខ្ញុំបានលុយបន្ថែមប៉ុន្តែហ្ហឹក ប៉ុន្តែបងប្រធានផ្នែកថាខ្ញុំមិនសមធ្វើកិច្ចការអស់ទាំងនោះ លោកJeonថាទៅមើល៍ ពេលត្រូវគេមើលងាយ សមត្ថភាពបែបនេះសមថាគួរឲ្យសប្បាយចិត្តដែរទេ? ហ្ហឹកៗ » និយាយចប់ Taehyung ក៏យំយកៗម្ដង ទៀតឲ្យរាងក្រាសជ្រួញចិញ្ចើម ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Tahanan ng mga kuwento. Tumuklas ngayon