Episode 29

1.8K 116 1
                                    

   រយៈពេលស្ទើរពេញមួយថ្ងៃដែលអ្នកទាំងពីរចំណាយពេលវេលានៅជាមួយគ្នា ទោះបីមិនមែនជាពេលវេលាផ្អែមល្ហែមដូចរាល់ដងតែ Taehyung ក៏បានចំណេះដឹងច្រើនបំផុតសម្រាប់ជាជំនួយដល់ការច្នៃម៉ូដរបស់គេ ។

< ក្រាក > ទ្វារបន្ទប់បើកឡើងដោយស្នាដៃរាងតូចមុននឹងគេនាំ Jungkook ចូលមកក្នុងបន្ទប់ដូចរាល់ដង ។

« បងក្ដៅស្អុះ សុំទៅងូតទឹកសិនហើយ » នាយពោលមុននឹងថើបថ្ពាល់ Taehyung មួយខ្សឺតសឹមដើរចូលបន្ទប់យកកន្សែងរួចចូលបន្ទប់ទឹកវិញ ។

« ថ្ងៃនេះគេកើតអី? » រាងតូចបន្លឺក្នុងចិត្ត ត្បិតរាងក្រាសបញ្ចេញសកម្មភាពខុសពីរាល់ដងខ្លាំងមែនទែន ដល់ថ្នាក់គេក៏តាមមិនទាន់ដែរថាអ្វីជាអ្វីឲ្យប្រាកដ ។

   ពេលងូតទឹករួច នាយសង្ហារក៏ស្លៀកតែកន្សែងរុំចង្កេះមួយដើរចេញមកស្របពេល Taehyung ធ្វើអាហាររៀបចំដាក់នៅលើតុហើយល្មម ។

« ធ្វើអីហ្នឹងឈ្ងុយណាស់ » Jungkook ញញឹមសួរ អាចថាគេមានក្ដីសុខដោយសារម្ហូបអាហារធ្វើផ្ទាល់ ដៃរបស់រាងតូចព្រោះបើនៅជាមួយ Shinya វិញ ទោះបីម្ហូបឆ្ងាញ់ឬថ្លៃប៉ុណ្ណាក៏គេញ៊ាំទាំងមិនស្រណុកចិត្តដែរ ប៉ុន្តែបើចំពោះ Taehyung វិញគឺខុសគ្នាដាច់តែម្ដង ។

« ម្ហូបសាមញ្ញាប៉ុណ្ណោះ បងញ៊ាំសិនទៅ » Taehyung ប្រាប់រួចក៏ដើរចេញតែរាងក្រាសរហ័សចាប់ដៃគេយ៉ាងលឿន ។

« អូនទៅណា? » Jungkook

« គឺងូតទឹក » លឺបែបនោះ នាយសង្ហារក៏ទាញកាយតូចឲ្យមកអង្គុយលើភ្លៅរបស់គេ ដៃម្ខាងអោបចង្កេះស្ដើងជាប់ ដៃម្ខាងទៀតក៏ចាប់ស្លាបព្រាដួសអាហារ ។

« ញ៊ាំជាមួយសិនចាំងូតទឹក » ថាហើយ គេក៏ដួសបាយញ៊ាំខ្លួនឯងរួចប្រើស្លាបព្រាដដែលដួសបញ្ចុក Taehyung ម្ដងធ្វើឲ្យរាងតូចមើលមុខគេ ទាល់តែនាយសម្លឹងវិញទើបព្រមហារមាត់ទទួល ។ ពួកគេបន្តធ្វើបែបនេះទាល់តែរួចរាល់សឹមរាងតូចចូលទៅងូតទឹក ឯរាងក្រាសក៏អង្គុយចាំនៅលើសាឡុង ។

« Tae មកនេះ!! » Jungkook ឃើញរាងតូចដើរចេញពីបន្ទប់ទឹកជាមួយខោខ្លីនិងអាវដៃវាលភ្លាមក៏បក់ដៃហៅឲ្យ Taehyung លឺហើយទុកកន្សែងទៅម្ខាងមុននឹងដើរមកអង្គុយក្បែរស្រាប់តែត្រូវរាងក្រាសចាប់ផ្ដួលគេទៅលើបង្កាន់សាឡុងហើយអោនញីញក់កញ្ចឹងករបស់គេ សាច់សខ្ចីហើយក្រអូបប្រហើររបស់គេធ្វើឲ្យ Jungkook ឈ្លក់វង្វេងលើសអ្វីទៅទៀត ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Nơi câu chuyện tồn tại. Hãy khám phá bây giờ