Taehyung បានដើរចូលមកក្នុងអូហ្វីសរបស់ផ្នែកច្នៃម៉ូដធ្វើឲ្យគ្រប់គ្នាទាំងប្រុសទាំងស្រីសម្លឹងមើលមកគេមិនដាក់ភ្នែកព្រោះសម្រស់គេស្អាតប្លែកពេកហើយ ។
« Tae!! » Jimin ដែលបានឃើញមិត្តខ្លួនភ្លាមក៏រហ័សហៅហើយដើរមករកតែម្ដង ។
« Jimin ប្រធានផ្នែកឯងនៅឬអត់? យើងចង់មកសម្ភាសន៍ » លឺ Tae សួរដូច្នេះធ្វើឲ្យមិត្តគេឆ្ងល់មុននឹងអោនមើលឃើញឯកសារក្នុងដៃក៏ញញឹមបែបសប្បាយចិត្តឡើងមក ។
« នេះឯងមកសម្ភាសន៍ការងារផ្នែកជាមួយយើងដែរហ្អេ៎? ល្អខ្លាំងណាស់ នេះយើងចង់បានឯងមកធ្វើការ នៅទីនេះយូរណាស់ហើយ ប្រធានផ្នែកនៅក្នុងអូហ្វីសឯន៎ក ដើរតាមយើងមក » Jimin រហ័សកាន់ដៃរាងតូចនាំទៅភ្លាមមិនបង្អង់ព្រោះគេរំភើបជាងសាមីខ្លួនទៅទៀត ។
< តុកតុក >
« ចូលមក » សម្លេងអនុញ្ញាតបន្លឺឡើងទើប Jimin បើកទ្វារចូលទៅមុននឹងឃើញប្រធានផ្នែកស្រីរបស់គេដែលមានមុខកាចៗ សម្ដីរឹងៗមិនពិរោះស្ដាប់ ជាពិសេសការងារវិញ បើហ៊ានតែនរណាធ្វើមិនត្រូវចិត្តគាត់នឹងស្ដីឲ្យកណ្ដាលមុខភ្លាមតែម្ដង ។
« ប្រធានផ្នែក!! មិត្តខ្ញុំម្នាក់នេះគេមកសម្ភាសន៍ការងារ » Jimin ប្រាប់ទាំងនាំរាងតូចឲ្យមកឈរដើម្បីគាត់មើលមុខ ទើបប្រធានផ្នែកម្នាក់នោះសម្លឹងមើល Taehyung ពីក្បាលដល់ចុងជើងគ្មានចន្លោះត្រង់ណាមួយទេ ។
« អង្គុយចុះមក » គាត់អនុញ្ញាតទើបរាងតូចងាកមើលមុខ Jimin ហើយអង្គុយទល់មុខគាត់សឹមហុច CV ឲ្យគាត់មើល ។
« ឈ្មោះ Kim Taehyung ទើបតែអាយុ២៣ឆ្នាំក៏រៀនចប់ផ្នែកឌីហ្សាញទៅហើយ មិនដឹងថាធ្វើការបានឬអត់ទេមើលទៅ » គាត់រអ៊ូមិនក្រែងចិត្តក្រោយអានប្រវត្តិរូបរាងតូចរួច យ៉ាងណាមិញ Taehyung អាយុតិចជាង Jimin ២ឆ្នាំក៏រាប់អានគ្នាជាមិត្តបាន មិនប្រាកដថាអាយុតិចមិនអាចធ្វើការងារបែបនេះបានឯណា?
« Tae ក្មេងតែអាយុពិតមែនតែកាលនៅរៀន គេរៀនពូកែណាស់ថែមទាំងចេញម៉ូដថ្មីៗយកទៅប្រឡងឈ្នះបានលេខមួយទៀតផងណា៎បងប្រធាន បើបងទទួលហើយជួយបង្រៀនថែមតែបន្តិចទៀតមុខជាល្អមិនខាន » Jimin ហេតុតែចង់ឲ្យមិត្តធ្វើការជាមួយខ្លួនក៏ជួយនិយាយឲ្យ ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...