Episode 82

1.5K 87 1
                                    

   ពេលទៅយករបស់បានហើយ នាយក៏ប្រញាប់បើកឡានទៅឃ្លាំងតាមទីតាំងដែល Jungkook ពិតប្រាកដផ្ញើរឲ្យមុននឹងបញ្ឈប់ម៉ាស៊ីនឡានមើលកន្លែងនេះពីខាងក្រៅទៅ ស្ងប់ស្ងាត់បំផុត នៅជុំវិញក៏គ្មានផ្ទះអ្នកស្រុកនៅថែមទៀតប៉ុន្តែភ្លាមៗគេក៏បានឃើញ Seong ដើរចេញមកក្រៅទើបគេត្រូវដើរចុះពីឡានសំដៅទៅរកនាង ។

« Seong!! នាងរួមដៃជាមួយពួកគេចាប់ Tae មកមែនទេ? Tae នៅឯណាហើយមានគ្រោះថ្នាក់អ្វីឬអត់ នាងឆាប់ប្រាប់ខ្ញុំភ្លាមមក » Jungkook បង្ខំសួរដោយអន្ទះសារធ្វើឲ្យ Seong ដែលមានទឹកមុខស្មើស្ងប់មើលមុខគេដោយក្រសែរភ្នែកមុតស្រួច ។

« ហេតុអីក៏លោកស្រឡាញ់ Kim Taehyung នោះខ្លាំងម្ល៉េះ? គេមានអីពិសេសលើស Shinya ទៅ » ពេលលឺនាងសួរដូច្នោះ រាងក្រាស់ក៏ដកដង្ហើមធំដល់ថ្នាក់ទឹកភ្នែកដែលបារម្ភ Taehyung ជ្រាបចេញតាមកន្ទុយភ្នែកមកយ៉ាងច្បាស់ ។

« ព្រោះពួកខ្ញុំកើតមកដើម្បីធ្វើជាគូនឹងគ្នា ទោះបីមានឧបសគ្គយ៉ាងណាក៏ទីបំផុតពួកខ្ញុំនៅតែអាចជំនះហើយរស់នៅជាមួយគ្នាវិញទាល់តែបាន ចំណែក នាងនិង Shinya មិនមែនជាគូនឹងគ្នាទេ នាងក៏ដឹងហើយថា Shinya កន្លងមកគ្រាន់តែប្រើប្រាស់នាងឲ្យធ្វើរឿងអាក្រក់ដើម្បីគេប៉ុណ្ណោះ យល់ល្អនាងគួរតែឈប់រួមដៃជាមួយពួកគេហើយកែខ្លួនជួយ Tae និងខ្ញុំឲ្យចាកចេញពីទីនេះបានផងទៅ ខ្ញុំដឹងថានាងក៏គ្មានចេតនាដើរមកដល់ចំណុចនេះដែរដូច្នេះហើយខ្ញុំសន្យាថាខ្ញុំនឹងជួយនាងមិនឲ្យជាប់ទោសទៅតាមពួកគេនោះទេ សូមនាងជួយខ្ញុំផងទៅ Seong » នាយអស់វិធីមានតែសុំអង្វរនាងប៉ុណ្ណោះប៉ុន្តែ Seong បែរជាមិនឆ្លើយតបជាមួយគេ គិតតែពីសម្លឹងមុខនាយឥត ប្រិចទៅវិញ ។

   ងាកទៅខាងក្នុងឃ្លាំងវិញ ពេលនេះ Taehyung ត្រូវពួកគេយកខ្សែលួសមកចងរឹតដៃគេបត់ទៅក្រោយមិនឲ្យរត់រួច ថ្ពាល់សងខាងវិញក៏ឡើងក្រហម ហើយមានស្នាមបែកឈាមដោយសារតែមុននេះត្រូវ Shinya វាយគេខ្លាំងៗជាប់គ្នាអស់ជាច្រើនដៃទើបតែ បញ្ឈប់មុននេះប៉ុណ្ណោះ ។

« ដែកកេស!! » Jungkook មនុស្សពិតលើកបារី មួយដើមឡើងមករួចប្រាប់ឲ្យ Shinya កេសដែកកេសអុជកន្ទុយបារីឲ្យគេរួចយកបារីនោះមកជក់ផ្លុំបង្ហុយផ្សែងពេញមុខរបស់រាងតូចតែម្ដង ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Onde histórias criam vida. Descubra agora