នៅពេលនេះជាពេលល្ងាច ក្នុងបរិវេណភូមិគ្រឹះត្រកូលKim មានសភាពអ៊ូអរ ត្បិតថាមិនបានរៀបចំជាពិធីធំដុំតែជាបែបតូចៗតាមការចង់បានរបស់លោកស្រីធំតែអាចនិយាយបានថាកម្មវិធីនៅតែរក្សាបានភាពថ្លៃថ្នូរនិងល្អឥតខ្ចោះតាមឋានៈព្រមទាំងមុខមាត់របស់គាត់ដដែល ។
« រីករាយថ្ងៃកំណើតណា៎អ្នកបង សូមឲ្យសម្រស់កាន់តែស្អាតឡើងៗ » លោកស្រីតូចជូនកាដូទៅគាត់ជាមួយពាក្យជូនពរទាំងមុខម្នាក់ៗរីករាយសប្បាយចិត្ត ខុសគេតែ Namjoon ម្នាក់ប៉ុណ្ណោះដែលមុខមាំតាំងពីព្រឹកមិញក្រោយឃើញផុសមិនល្អនិយាយពីកូនពៅរបស់គាត់ម្ល៉េះ ។
« អរគុណច្រើន » លោកស្រីធំទទួលកាដូមុននឹងងាកទៅមាត់ទ្វាក៏បានឃើញ Taehyung កំពុងដើរចូលមកជាមួយប្រអប់កាដូនៅក្នុងដៃផងដែរ ។
« Taehyung!! មកហើយហ្អេ៎កូន? » សម្លេងហៅរបស់គាត់ធ្វើឲ្យគ្រប់គ្នាងាកទៅរករាងតូច អាចនិយាយបានថាសប្បាយត្រេកអរដែលឃើញគេ មកចូលរួមជុំគ្រួសារតែក៏ភ័យជំនួសដែលត្រូវបង្ហាញខ្លួនឲ្យលោកប៉ាស្ដីឲ្យបន្ទាប់ពីនេះ ។
« បាទម៉ាក់ធំ អបអរខួបកំណើតម៉ាក់ណា៎ ជូនពរឲ្យសុខភាពល្អហើយសម្រស់ស្អាតដូចពេលនេះរហូតទៅហើយនេះជាកាដូកូនជូនម៉ាក់ធំ » Taehyung ញញឹមជូនពរស្របពេលហុចកាដូឲ្យគាត់ ។
« តាមពិតមិនបាច់នាំកាដូអីជាប់ដៃមកទេ គ្រាន់តែបានឃើញមុខកូន ម៉ាក់ក៏សប្បាយចិត្តណាស់ហើយ » រាងចំណាស់និយាយរួចក៏អោបកូនពៅយ៉ាងណែនធ្វើឲ្យ Taehyung ប្រទះភ្នែកនឹងលោកប៉ាដែលសម្លឹងមុខគេរួច គាត់ក៏ដើរឡើងទៅបន្ទប់ភ្លាមហាក់បីខឹងនឹងគេខ្លាំងណាស់ ។
« បើកមើលសិន ជាកាដូអីទៅន៎? » លោកស្រីធំបើកមើលកាដូដែលរាងតូចជូនឲ្យ ជារូបចម្លាក់សត្វហង្សធ្វើពីថ្លើមថ្មល្អដាច់គេពិតជាតម្លៃថ្លៃមិនធម្មតាតែសម្រាប់គ្រួសារនេះ តម្លៃប៉ុណ្ណាក៏គ្មានបញ្ហាដែរ ។
បរិយាកាសពិធីខួបកំណើតសប្បាយរីករាយប្រព្រឹត្តទៅធម្មតា ទោះបីមានអ្នកណាសួរនាំរឿងរបស់គេនិង Jungkook ក៏រាងតូចប្រាប់ថាមិនមែនជាការពិតព្រោះគេមិនចង់ឲ្យគ្រប់គ្នាបារម្ភពីគេឡើយ ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...