មិនយូរប៉ុន្មាន Jungkook ក៏បើកឡាននាំរាងតូច មកដល់ភោជនីយដ្ឋានបារាំងតាមសន្យាសឹមរហ័សចុះមកបើកទ្វារដឹកដៃគេឲ្យចុះមក ។
« អរគុណ » Taehyung ញញឹមអរគុណមុននឹងអោបដៃរាងក្រាស់ដើរចូលទៅខាងក្នុងជាមួយគ្នាតែពេលចូលទៅដល់បែរជាមិនឃើញភ្ញៀវផ្សេងសូម្បីម្នាក់ មានត្រឹមតែមនុស្សមួយក្រុមកំពុងប្រគំតន្ត្រីយ៉ាងពិរោះរណ្ដំ និងអាហារប៉ុន្មានមុខនៅលើតុរួចជាស្រេច ច្បាស់ណាស់ថា Jungkook បានកក់ភោជនីយដ្ឋានទាំងមូលដើម្បីតែគេម្នាក់គត់ ។
« អូនអង្គុយចុះមក » នាយសង្ហារញញឹមទាញកៅអីខិតចេញឲ្យរាងតូចអង្គុយហើយសឹមគេដើរទៅកៅអីខ្លួនឯងវិញម្ដង ។
« ម៉េចក៏ភោជនីយដ្ឋានធំមួយទាំងមូលគ្មានភ្ញៀវណា ម្នាក់ចឹង? ឬមួយមានអ្នកខ្លះកក់កន្លែងគេបាត់ហើយ? » កាលបើ Taehyung និយាយដូច្នេះ រាងក្រាស់ក៏ ទាញដៃស្រឡូនយកទៅកាន់និងអង្អែលថ្នមៗ ។
« ព្រោះបងចង់មានពេលនៅជាមួយអូនតែពីរនាក់ នោះអី ណាមួយបងក៏ដឹងថាអូនមិនចូលចិត្តកន្លែងមានមនុស្សច្រើន បានស្ងប់ស្ងាត់បែបនេះក៏ល្អហើយ » Jungkook
« អរគុណបងដែលយល់ចិត្តហើយធ្វើដើម្បីអូនច្រើន បែបនេះ » រាងតូចញញឹមដោយក្ដីអរគុណចំពោះនាយ បន្ទាប់ពីប៉ាម៉ាក់ទាំងពីរទៅគឺ Jungkook នេះហើយដែលថ្នាក់ថ្នមមកលើគេលើសលប់បំផុត ។
« បងបានកម្ម៉ង់ឲ្យគេរៀបចំអាហារដែលអូនចូលចិត្តបំផុតរួចហើយ ពួកយើងនាំគ្នាញ៊ាំតែម្ដងទៅ » ថាហើយពួកគេក៏ចាប់ផ្ដើមទទួលទានអាហារក្រោម ពន្លឺភ្លើងទាន ញ៊ាំស្រាក្រហមបណ្ដើរ ជជែកគ្នាបណ្ដើរអមជាមួយបទភ្លេងដ៏សែនពិរោះញ៊ាំងឲ្យបរិយាកាសរឹតតែរ៉ូមែនទិចទ្វេដង ។
ក្រោយញ៊ាំបាយរួចរាល់ Taehyung ក៏សុំឲ្យរាងក្រាស់ជូនគេទៅអង្គុយលេងនៅសួនច្បារដែលមាន មនុស្សទៅមិនសូវច្រើនដើម្បីស្រូបយកខ្យល់បរិសុទ្ធតែពីរនាក់ ។
« មើលផ្កាយនៅត្រង់នេះមិនស្អាតដូចជានៅលើ កោះសោះ បងគិតចឹងដែរទេ? » រាងតូចសួរឡើង ទាំងកំពុងអង្គុយផ្ដេកក្បាលលើស្មារ Jungkook មើលផ្កាយជាមួយគ្នានៅលើវាលស្មៅ ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...