បន្ទាប់ពីញ៊ាំអាហារជុំគ្នាហើយ Jungkook ក៏នាំក្មេងៗលេងវិញម្ដង នៅឡើយតែ Taehyung ដែលមិនព្រមលេងសុខចិត្តអង្គុយមើលទៅវិញ ។
« Tae!! មកលេងជាមួយគ្នាមក » នាយហៅរាងតូចទាំងកំពុងលេងជាមួយពួកគេតែ Taehyung បែរជាញញឹមហើយគ្រវីក្បាលបដិសេធទៅវិញទើប Jungkook ឃើញដូច្នេះក៏ហៅក្មេងៗមកជុំគ្នារួចខ្សឹបប្រាប់ពួកគេពីអ្វីម្យ៉ាង ។
« អូខេណា៎? » ក្រោយប្រាប់ហើយ នាយក៏លើកដៃជាសញ្ញាអូខេឡើងទើបក្មេងៗលើកដៃអូខេយល់ព្រមវិញដើម្បីធ្វើតាមផែនការរបស់នាយ ។
« បើចឹងពួកយើងចាប់ផ្ដើមទៅ » Jungkook ប្រាប់ទើបពួកក្មេងរត់ទៅរកTaehyung ឯនាយក៏ទៅដឹកដៃ Lilee ក្មេងស្រីតូចមុននេះទៅណាជាមួយគ្នាក៏មិនដឹងដែរ ។
« បងប្រុស TaeTae!! បងប្រុស TaeTae!! » ពួកគេរត់មករករាងតូចហើយដណ្ដើមគ្នាហៅគេធ្វើឲ្យ Taehyung ឃើញដូច្នេះក៏ញញឹមលោរមុខទៅរកពួកគេ ។
« មានការអីមែនទេក្មេងៗ? » Taehyung
« បងមកលេងរាវបង្កងជាមួយពួកខ្ញុំមក សប្បាយណាស់ណា៎ »
« តែបងខានលេងយូរដូចជាភ្លេចអស់ហើយ កុំអីល្អជាង » ព្រោះគេធំធាត់ជាមួយភាពឈឺចាប់ទើបមិនសូវលេងច្រើនដូចក្មេងឯទៀតបានជាល្បែងលេងអស់នេះ គេមិនសូវជាចងចាំប៉ុន្មាន ។
« មិនអីទេ ចាំពួកខ្ញុំបង្រៀនបងណា៎ ម៉ោះៗ!! » មិនឲ្យ Taehyung បដិសេធទាន់ពួកគេក៏យកកន្សែងមួយមករួចឡើងឈរលើកៅអីក្រោយខ្នងរាងតូចដើម្បីចងភ្នែកគេឲ្យជិតរួចហើយក៏ជួយដឹកដៃគេទៅឈរនៅកណ្ដាលរង្វង់មួយ ។
« បងប្រុសTaeTae ឥឡូវនេះឆាប់រាវចាប់ពួកខ្ញុំមក បើបងចាប់បានអ្នកណាម្នាក់នឹងបានរង្វាន់!! »
« អ៊ីចឹងបងចាប់ផ្ដើមហើយ » រាងតូចញញឹមលើកដៃ ទាំងពីរឡើង អាចថាគេភ័យផងរំភើបផងព្រោះនេះជាលើកទីមួយហើយដែលគេលេងល្បែងបែបនេះ ។ ពួកក្មេងៗនាំគ្នាដើរព័ទ្ធរាងតូចព្រមទាំងទះដៃដើម្បីជាសញ្ញាឲ្យគេផងដែរទើប Taehyung ព្យាយាមរាវរកពួកគេតាមរយៈសម្លេងអស់ទាំងនោះ ។
« ហិហិ » រាងតូចសើចតិចៗពេលគេរាវប៉ះក្មេងម្នាក់មុននឹងចាប់ផ្ដើមស្ទាបដើម្បីដឹងថាជាអ្នកណា តែក៏ប៉ះនឹងបូរចង់សក់ក្មេងនោះធ្វើឲ្យគេញញឹមដឹងថាជាអ្នកណាតែម្ដង ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...