Episode 37

1.5K 95 0
                                    

- New Day -

   ថ្ងៃនេះ Jimin និង Taehyung ដើរចូលមកក្នុងកន្លែងធ្វើការជាមួយគ្នាមុននឹងធ្វើកិច្ចការរៀងខ្លួនទាំងដែល Jimin លួចបារម្ភពីរាងតូចជានិច្ចក្រោយបានដឹងរឿងទាំងអស់កាលពីម្សិលមិញ ។

« Kim Taehyung!! » សម្លេងហៅដែលគេស្គាល់ច្បាស់ថាជាសម្លេង Seong ក៏ងាកទៅភ្លាម ។

« បាទ » Taehyung

« ឯងទៅយកគម្រូម៉ូដចាស់ៗនៅក្នុងបន្ទប់ឯកសារឲ្យខ្ញុំបន្តិច ខ្ញុំត្រូវការមើលឥឡូវនេះ » នាងប្រាប់ទាំងភ្នែករវល់តែមើលឯកសារក្នុងដៃ ។

« ចាំយើងជួយទៅរកឯង » Jimin បម្រុងនឹងទៅតាមតែត្រូវឈប់ក្រោយលឺសម្ដីរបស់ប្រធានផ្នែក ។

« Jimin នៅទីនេះហើយ ខ្ញុំមានការងារផ្សេងឲ្យឯងធ្វើ ឆាប់ចូលអូហ្វីសខ្ញុំមក » ថាហើយ Seong ក៏ចូលទៅទុកឲ្យ Jimin បារម្ភពីរាងតូចព្រោះបើកាលពីមុនអាចនឹងមិនអី តែក្រោយគេបានដឹងរឿងទាំងអស់ហើយមានអារម្មណ៍ថាមានរឿងមិនល្អបម្រុងនឹងកើតឡើងលើមិត្តគេជានិច្ច ។

« យើងទៅម្នាក់ឯងបានហើយ កុំធ្វើមុខចឹងអី » Taehyung យល់ពីទឹកចិត្តគេទើបគោះស្មារហើយញញឹមដាក់តិចៗសឹមដើរទៅបន្ទប់ឯកសារនៅជាន់ក្រោមដីរបស់ក្រុមហ៊ុន ។ ពេលមកដល់ហើយរាងតូចត្រូវដើរចូលទៅតែម្នាក់ឯងដោយសារទីនេះស្ងាត់ជ្រងំហើយងងឹតទៀតផង ជាពិសេសគឺហប់ព្រោះគ្មានបង្អួច ដកដង្ហើមសឹងតែមិនចង់បានទៅហើយ ។

« នៅឯណាអញ្ចេះ? » Taehyung លាន់មាត់តិចៗមុននឹងបើកភ្លើងពិលទូរស័ព្ទរកមើលកន្លែងទុកឯកសារម៉ូដដែល Seong ត្រូវការ ។

< ក្រឹប > សុខៗស្រាប់តែលឺសម្លេងកឹបសោរធ្វើឲ្យរាងតូចលឺហើយប្រញាប់មកបើកទ្វារតែត្រូវអ្នកណាមិនដឹងកឹបសោរជាប់នៅខាងក្រៅបាត់ទៅហើយ ។

< ផាំងៗ >

« មានមនុស្សនៅខាងក្រៅទេ? ខ្ញុំនៅក្នុងនេះ ជួយបើកទ្វារឲ្យបន្តិច!! មានលឺទេ? » ទោះបីគេព្យាយាមស្រែកហៅយ៉ាងណាក៏ខាងក្រៅដូចជាគ្មានមនុស្សនាំឲ្យរាងតូចភ្លាមៗស្រាប់តែបើកភ្នែកធំៗហាក់បីភ័យខ្លាចក្នុងកន្លែងនេះ វាងងឹតហើយហប់ដូចសភាពអារម្មណ៍ដែលគេធ្លាប់ជួបកាលពីពេលដែលប៉ាម៉ាក់ស្លាប់ភ្លាមៗ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Opowieści tętniące życiem. Odkryj je teraz