Episode 84

5.5K 261 7
                                    

- 2ឆ្នាំក្រោយមក

ពេលវេលារយៈពេល730ថ្ងៃស្មើនឹង2ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ។ ជីវិតមនុស្សម្នាក់ៗ មានការវិវដ្តឥតឈប់ឈរគួរឲ្យកត់សម្គាល់ ជាក់ស្ដែងដូចជា Taehyung ពេលនេះគេបានក្លាយជាអ្នក Design ម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញម្នាក់ក្នុងពិភពលោក មានកិត្តិនាមនិងកិត្តិយសដែលនរណាៗក៏កោតសរសើរគេដែរ ។ តែអ្វីដែលសំខាន់នោះគឺគេបង្កើតបានកូនប្រុសម្នាក់ដែលពេលនេះមានអាយុ1ឆ្នាំកន្លះមានរូបរាងសង្ហារពីក្មេងហើយថែមទាំងមុខមាត់កាត់រកលោកប៉ាគេផងនោះទើប Taehyung សម្រេចចិត្តដាក់ឈ្មោះគេថា Jeon Koowon តែម្ដងទៅ ។

- Golden Design

( បន្ទប់អគ្គនាយកក្រុមហ៊ុន )

< តុកតុក >

« អញ្ជើញចូល!! » សម្លេងអនុញ្ញាតបន្លឺឡើងយ៉ាងមានអំណាចចេញពីមាត់តូចស្អាតមុននឹងអ្នកគោះទ្វារ មុននេះបើកចូលមក ។

« សួស្ដី CEO Jeon!! អ្នកឌីហ្សាញមកពី10ប្រទេសផ្សេងគ្នាបានមកដល់តាមការណាត់ហើយកំពុងចាំនៅបន្ទប់ប្រជុំចាស » លេខានិយាយប្រាប់ឲ្យអ្នកដែលនាងហៅថា CEO នោះលឺហើយងាកមក គេមិនមែនជាមនុស្សសាច់ឈាមត្រកូលJeonឡើយ តែជាក៏អាចហៅថាជាមនុស្សរបស់ត្រកូលJeon ម្នាក់ ដែរព្រោះស្វាមីរបស់គេគឺ Jeon Jungkook ហើយគេគឺជា "Jeon Taehyung" ។

« អ្ហឹមនាងប្រាប់ឲ្យពួកគេចាំសិនទៅ 5នាទីទៀតខ្ញុំទៅដល់ »

« ចាសខ្ញុំទៅធ្វើឥឡូវនេះ » នាងទទួលហើយចាកចេញទៅទុកឲ្យរាងតូច Taehyung រៀបចំឯកសារទៅប្រជុំតែក៏មិនភ្លេចញញឹមដាក់រូបថតរបស់គេនិង Jungkook ដែលព្យួរលើជញ្ជាំងនៅក្បែរមាត់ទ្វារដែរ ។

« អរគុណបងណាស់ Jung ដែលជឿជាក់លើអូន » ព្រោះការពិតមុនពេលយកឯកសារទៅឃ្លាំងជួយរាងតូចកាលថ្ងៃនោះ Jungkook បានឲ្យមេធាវីរៀបចំផ្ទេរគ្រប់យ៉ាងឲ្យក្លាយជាកម្មសិទ្ធិ Taehyung រួចរាល់ហើយ អ្វីដែល Jungkook មនុស្សពិតទទួលបានគ្រាន់តែជារបស់ក្លែងក្លាយប៉ុណ្ណោះទើបពេល នេះរាងតូចមិនត្រឹមតែជាអ្នកឌីហ្សាញមួយមុខទេ គេក៏ជាអគ្គនាយកក្រុមហ៊ុន Golden Design ដែលត្រូវបន្តតំណែងពី Jungkook ផងដែរ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Tempat cerita menjadi hidup. Temukan sekarang