Episode 20

2.1K 123 0
                                    

   Seong ប្រញាប់ចុះមកដល់ខាងក្រោមក៏បានឃើញមិត្តខ្លួនកំពុងអង្គុយផឹកកាហ្វេនៅទីធ្លាក្បែរអគារធ្វើឲ្យនាងញញឹមរហ័សដើរទៅរកភ្លាម ។

« Shinya!! » សម្លេងហៅរបស់នាងឲ្យម្ចាស់ឈ្មោះលឺហើយបែរមក ។

« Seong ចង់ញ៊ាំអី ចាំឲ្យបុគ្គលិកទៅទិញមកឲ្យ » Shinya

« មិនបាច់ទេ បន្តិចទៀតក៏ត្រូវឡើងទៅធ្វើការវិញ ដដែលហ្នឹងតែថាឯងមកទីនេះទាំងព្រឹកហើយហៅគ្នាឲ្យមកជួប មានការអីសំខាន់ឬអត់? » Seong ទាញដៃនាងមកកាន់ភ្ជាប់នឹងសំណួរផងដែរ ។

« គ្នាសុំទោសដែលមករំខានពេលឯងណា៎ គឺអញ្ចេះទេ...គ្នាសង្កេតឃើញមួយរយៈនេះ Jung ដូចជាធ្វើខ្លួនប្លែកៗច្រើនណាស់ » Shinya ប្រាប់ទាំងទឹកមុខ មិនសូវល្អ ។

« ប្ដីឯងប្លែកយ៉ាងម៉េច? » Seong ប្ដូរទឹកមុខដែលស្រស់បស់មិញនេះក្លាយជារឹងស្មើចែសភ្លាម ។

« ប៉ុន្មានថ្ងៃនេះគាត់មិនសូវទៅផ្ទះរកគ្នាទេហើយយប់មិញនៅគេងជាមួយគ្នាសុខៗ ព្រឹកឡើងក៏បាត់គាត់តែម្ដង នែ៎គ្នាមានរបស់ចង់ឲ្យឯងមើលណា៎ »  Shinya ថារួចក៏បើកទូរស័ព្ទនាងរួចហុចឲ្យ Seong មើលរូបថតដែលនាងឃើញកាលពីព្រឹកមិញ ។

« ឯងថាប្រុសក្នុងរូបនោះដូចប្ដីគ្នាដែរទេ? » Shinya

« ក៏ប្រហែលដែរ ឯងសង្ស័យអ្នកផុសនេះជាស្រីប្ដីឯងចឹងហ្អេ៎? » Seong សួរទើបនាងងក់ក្បាលធ្វើឲ្យ Seong បែរមកមើលរូបភាពម្ដងទៀត ចៃដន្យក៏បានឃើញលើ ក មនុស្សដែលអោប Jungkook ក្នុងរូប នោះមានស្នាមជាំពាសពេញធ្វើឲ្យគេនឹកឃើញដល់មុននេះពេល Taehyung ងក់ក្បាលសួស្ដីគេ ក៏បានប្រទះឃើញលើ ក រាងតូចមានស្នាមដូចគ្នាដែរ ។

« Shinya!! »

« ហ្ហឹម? »

« យើងថា..យើងដឹងអ្នកដែលលួចលាក់ជាមួយប្ដីឯងជាអ្នកណាហើយ » លឺនាងប្រាប់ដូច្នេះ Shinya ក៏ចាប់ដៃនាងទាំងចង់ដឹងយ៉ាងខ្លាំង ។

« បើចឹងជាអ្នកណាទៅSeong? »
_______

« Tae!! មានជ័រលុបអត់ យើងខ្ចីបន្តិច » Jimin សួរទៅមិត្តខណៈកំពុងនាំគ្នាធ្វើការរៀងៗខ្លួន ។

« មានតើស ណេះ!! » Taehyung ហុចឲ្យគេរួចក៏ ងាកមកធ្វើការវិញ ពេលនេះអាចនិយាយបានថាគេ កំពុងប្រើសមត្ថភាពដែលមានបញ្ចេញទៅលើការគូសច្នៃម៉ូដដើម្បីមានឈុតយកទៅបង្ហាញនៅប៉ារីស វាមិនត្រឹមតែធ្វើឲ្យគេមានស្នាដៃប៉ុណ្ណោះទេ តែក៏ជា វិធីមួយអាចឲ្យមនុស្សដែលមើលងាយគេដឹងថាគេក៏ មានសមត្ថភាពធ្វើការប្រហែលនឹងអ្នកដទៃដូចគ្នា ។ ស្របពេលដែលគេមមាញឹកធ្វើការ Seong ដែលជា ប្រធានផ្នែកក៏នាំ Shinya ឡើងមកទីនេះតែមិនទាន់ដើរចូលផង Shinya ក៏ចាប់ដៃមិត្តនាងឲ្យឈប់ដំណើរនៅនឹងមាត់ច្រកចូលសិន ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Donde viven las historias. Descúbrelo ahora