ក្រោយចាកចេញពីហាងGoldenហើយ Jungkook ក៏បើកឡាននាំរាងតូចទៅកន្លែងមួយ ជាកន្លែងដែលគេតែងតែចូលចិត្តទៅម្នាក់ឯងដើម្បីបន្ធូរអារម្មណ៍សូម្បីតែShinya ក៏នាងមិនដែលស្គាល់ កន្លែងនេះដែរព្រោះរាងក្រាសបានទិញវាទុកជា លក្ខណៈឯកជនសម្រាប់គេខ្លួនឯងប៉ុណ្ណោះ ។
« ពួកយើងមកទីនេះធ្វើអីទៅ? » Taehyung សួរទាំងមិនយល់ស្របពេលរាងក្រាសនាំគេមកដល់កន្លែងវាយកូនហ្គោលមួយធំទូលាយអមដោយស្មៅ រាបផ្ទាល់នឹងដៃមានពណ៌បៃតងដិត ជុំវិញនេះក៏មាន ដើមឈើធំៗនិងកូនផ្កាតូចៗដុះចម្រុះលាយឡំគ្នា សមជាកន្លែងសម្រាប់ធ្វើឲ្យអារម្មណ៍ល្អពិតមែន ។
« បងទិញកន្លែងនេះទុកយូរហើយៗក៏មានតែបងម្នាក់ឯងប៉ុណ្ណោះដែលស្គាល់ទីនេះ » Jungkook ញញឹមបែបស្រទន់ដាក់រាងតូច ។
« បើចឹងបងនាំអូនមក មិនខ្លាចអូនស្គាល់កន្លែងរបស់បងទេមែនទេ? » Taehyung
« ប្រហែលទេដឹង? មកតាមបងមក » ថាហើយនាយក៏ដើរទៅរកសម្ភារៈលេងនៅក្នុងកន្ត្រកឯរាងតូចក៏សម្លឹងមើលគេពីក្រោយដោយមិនយល់ថាហេតុអី Jungkook ហ៊ាននាំគេដែលត្រឹមជាក្មេងកំដរមកកន្លែងឯកជនខ្លួនឯងដូច្នេះ ។
« Tae ចេះលេងវាយកូនហ្គោលឬអត់? » Jungkook
« អត់ទេ » Taehyung
« នៅដល់អឺរ៉ុបហើយមិនចេះលេងបានយ៉ាងម៉េច នៀក? » នាយជ្រួញចិញ្ចើមអស់សំណើចនឹងក្មេងជនជាតិអាស៊ីតែក្នុងខ្លួនពោរពេញដោយស្ទាយល៍រស់នៅរបស់ជនជាតិអឺរ៉ុបដូចរាងតូចបែរជាមិនចេះលេង កីឡានេះទៅវិញ ។
« មកពីអូនរវល់រៀនទើបមិនចាប់អារម្មណ៍ល្បែងអីអស់ហ្នឹង តែថាអូនអាចនឹងចង់រៀនលេងបើសិនជា Daddy បង្រៀនអូនណា៎ » ព្រោះឃើញនាយកាន់ របស់អស់នោះទំនងទើប Taehyung សាកសុំលរ មើល៍ ។
« សម្រាប់Baby ប្រាកដជាបានស្រាប់ហើយ » រាងក្រាសក៏មិនខ្លាចនឹងជួយបង្រៀនគេព្រោះនាយក៏កំពុងរកដៃគូមកលេងជាមួយកំដរការអផ្សុកដូចគ្នា ។
« ត្រូវប្រើម្រាមដៃទាំងអស់របស់អូនកាន់ដងវាឲ្យជាប់តែកុំតឹងតែងពេកអី បន្ធូរអារម្មណ៍មួយៗទៅ » Jungkook ពន្យល់ស្របពេលឈរកាន់ដៃរាងតូចពីខាងក្រោយដើម្បីបង្រៀនគេតាមសម្រួលឯ Taehyung ក៏ឆ្លាតស្រួលនិយាយ ប្រាប់តែបន្តិចគេក៏ចេះធ្វើហើយ ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...