- New Day -
« អរុណសួស្ដីលោកប៉ា » Taehyung បន្លឺឡើងមុននឹងអោនថើបថ្ពាល់លោកប៉ាគេដែលកំពុងអង្គុយពិសារផឹកកាហ្វេក្នុងតុអាហារដើម្បីចាំគ្រប់គ្នាមកញ៊ាំអាហារពេលព្រឹកជុំគ្នា ។
« អរុណសួស្ដីកូន » Namjoon ញញឹមតបទើបរាងតូចដើរទៅកៅអីចុងគេក្នុងនាមជាសមាជិកក្មេងជាងគេក្នុងគ្រួសារ ។
« អរុណសួស្ដីម៉ាក់ធំ ម៉ាក់តូច បងធំ និងបងកណ្ដាល » គេនិយាយដាក់អ្នករាល់គ្នាសិនសឹមអង្គុយចុះតាមសុជីវធម៌ ។
« បើមកជុំគ្នាហើយ Juu!! រៀបចំទៅ » Namjoon ស្រដីឡើងទើបអ៊ំមេផ្ទះនិងអ្នកបម្រើឯទៀតប្រញាប់ប្រញាល់ដួសបបរដាក់ចានឲ្យចៅហ្វាយទាំងអស់ ។
« ថ្ងៃនេះ Taehyung ស្លៀកពាក់ស្អាតបាតដល់ហើយចង់ទៅណាហ្នឹង? » Eunseok ជាបងកណ្ដាលសួរឡើង ។
« ទៅធ្វើការនៅក្រុមហ៊ុនឌីហ្សាញម៉ូដថ្ងៃទីមួយគឺត្រូវតែស្អាតបាតបែបនេះហើយបងកណ្ដាល » Taehyung ញញឹមគួរឲ្យស្រឡាញ់តបទៅវិញ ។
« ក្រុមហ៊ុនឈ្មោះអីដែរ ចាំបងឲ្យអ្នកបើកឡានជូនឯងទៅចុះ » ByungLi
« មិនបាច់ទេបងធំ ខ្ញុំជិះតាក់ស៊ីទៅបានហើយ » Taehyung
« អេ៎!! នេះឡានផ្ទះយើងមានដល់ទៅដប់ម្ភៃគ្រឿង Taehyung ម៉េចមិនយកជិះមួយទៅកុំឲ្យពិបាក » លោកស្រីតូចនិយាយឡើង លោកស្រីធំក៏បន្ថែមទៀត ។
« មែនហើយ ឡានពណ៌ស្វាយដែលកូនស្រឡាញ់លោកប៉ាបានទិញទុកចាំកូនជិះពេលមកពីអង់គ្លេសវិញ ឆាប់បើកវាទៅធ្វើការទៅ ណាមួយកូនជាកូនរបស់ត្រកូលKim ម្នាក់ដែរ ជិះតាក់ស៊ីទៅមកម្នាក់ឯងចឹងមិនសមទេ » កាលបើគ្រប់គ្នាលើកឡើងដូច្នេះ រាងតូចមិនចង់ឲ្យពួកគាត់ដឹងថាគេធ្វើការនៅឯណាទើបព្យាយាមរកលេសបកស្រាយ ។
« គឺអញ្ចេះទេ Taehyung ទើបចូលធ្វើការដំបូង បើបើកឡានទំនើបៗទៅខ្លាចអ្នកផ្សេងថាកូនបង្ហាញ ភាពមានបានពេក ពួកគេនឹងវាយតម្លៃលើសមត្ថភាពការងារកូនមិនខាន ចាំពេលកូនចូលធ្វើការបានយូរបន្តិចសិនចាំជិះឡានក្នុងផ្ទះទៅណា៎ »
« អ្ហឹម Taehyung គិតបែបហ្នឹងក៏ត្រូវដែរ មនុស្សសម័យនេះវាយតម្លៃមនុស្សលើសម្ភារៈនិយមណាស់ ឲ្យតែកូនគិតថាធ្វើហើយល្អចំពោះខ្លួនឯងក៏ធ្វើចុះ ពួកយើងកុំបង្ខំគេអីន៎ នាំគ្នាញ៊ាំអាហារពេលព្រឹកបន្តទៅ » Namjoon ស្រដីឡើងឲ្យគ្រប់គ្នាងក់ក្បាលយល់ស្របតាម ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...