< ង៉ឺត!! > ទីបំផុត Jungkook ក៏បានបើកឡានជូនរាងតូចមកដល់ខាងមុខក្រុមហ៊ុនជាការទាក់ទាញឲ្យបុគ្គលិកគ្រប់គ្នាងាកមើលមកពួកគេហើយថែមទាំងខ្សឹបខ្សៀវគ្នាផងដែរ ។
« ក្រែងនោះជាបុគ្គលិកផ្នែកច្នៃម៉ូដទើបចូលថ្មីទេតើស? »
« មែនហើយ នេះទើបតែចូលធ្វើការសោះក៏បានស្និទ្ធស្នាលជាមួយលោកអគ្គនាយកបាត់ទៅហើយ សង្ស័យតែមានអីពិសេសហើយមើលទៅ »
« គ្មានស្អីពិសេសក្រៅតែពីខ្លួនប្រាណឲ្យលោកអគ្គនាយកនោះទេ ឯងចាំមើលទៅ លទ្ធផលគេគង់តែដូចស្រីៗមុនៗរបស់លោកអគ្គនាយកចឹង » ពួកនាងអស់នោះនិយាយផងលួចសើចចំអកឲ្យ Taehyung ផងទាំងដែល Jimin ឈរនៅជិតពួកគេ បានលឺហើយសង្គ្រឺតធ្មេញព្រោះមនុស្សដែលពួកនាងមើលងាយជាមិត្តជិតស្និទ្ធតែម្នាក់របស់គេ ។
« អរគុណ » រាងតូចញញឹមអរគុណដាក់Jungkook ដែលជួយបើកទ្វារឡានឲ្យគេ ស្នាមញញឹមនោះដូចជាការដាក់មន្តស្នេហ៍ទៅលើនាយយ៉ាងចឹង ។
« ពេលចេញពីធ្វើការចាំខ្ញុំជូនទៅអាផាតមិនក៏បានឲ្យតែ Tae ត្រូវការណា៎ » Jungkook
« លោកJeon ល្អចំពោះខ្ញុំខ្លាំងណាស់ ខ្ញុំនេះដូចជារអៀសខ្លួនយ៉ាងម៉េចមិនដឹងទេ » រាងតូចពេបមាត់តិចៗគួរឲ្យក្នាញ់ទើបរាងក្រាសលោរមុខចុះអោនមើលមុខគេធ្វើឲ្យអ្នកផ្សេងអាចច្រឡំលើទំនាក់ទំនងពួកគេ មិនដូចជាចៅហ្វាយនិងកូនចៅតែដូចជាគូស្នេហ៍ផ្អែមល្ហែមច្រើនជាង ។
« ម៉េចក៏និយាយបែបនេះទៀតហើយហ្អឹម? ខ្ញុំធ្វើល្អសម្រាប់តែមនុស្សគួរឲ្យស្រឡាញ់ដូចជា Tae ម្នាក់ប៉ុណ្ណោះ » នាយនិយាយដូច្នេះធ្វើឲ្យ Taehyung ញញឹមឡើងវិញ គេក៏ញញឹមដូចគ្នា ។
« អ៊ីចឹងខ្ញុំឡើងទៅអូហ្វីសមុនសិនហើយ ចាំជួបគ្នាទៀត » Jungkook លើកដៃច្របាច់ដើមដៃរាងតូចតិចៗសឹមបោះជំហានដើរចូលក្រុមហ៊ុនធ្វើឲ្យពួកបុគ្គលិកទាំងអស់រហ័សបំបែកផ្លូវគ្នាព្រោះខ្លាចនាយ បញ្ឈប់ការងារពួកគេឯ Taehyung ក៏ដើរមករកមិត្តខ្លួនដែលកំពុងឈរមើលមុខគេដូចគ្នា ។
« Jimin!! » Taehyung
« ហេតុអីទៅស្និទ្ធស្នាលជាមួយលោកអគ្គនាយកទៅវិញ? ដឹងទេថាគ្រប់គ្នាគិតផ្ដេសផ្ដាសទៅលើឯង ពួកគេថាឯងយកខ្លួនទៅទាក់ចិត្តគាត់ទៀតផង មានដឹងដែរឬអត់? » Jimin
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...