Episode 64

1.5K 100 0
                                    

- ២ថ្ងៃក្រោយមក

- Golden Design

   ថ្ងៃនេះរាងតូច Taehyung ត្រូវមកក្រុមហ៊ុនដើម្បីប្រមូលរបស់គេក៏ដូចជាលាអ្នកធ្លាប់ធ្វើការជាមួយគ្នា តែថាគេក៏ខ្លាចជួបមុខរបស់មនុស្សម្នាក់ដូចគ្នាដែរ ។

« Tae!! » Jimin កំពុងអង្គុយធ្វើការសុខៗងាកមក បានឃើញគេក៏ហៅភ្លាមធ្វើឲ្យគ្រប់គ្នានៅទីនោះងាក មកតាមដូចគ្នាទើប Taehyung ញញឹមដាក់ពួកគេ ។

« ឯងមកធ្វើការបន្តមែនឬអត់? » Jimin ដើរមកសួរព្រោះក្រោយពេលបានដឹងរឿងទាំងអស់កាលពីថ្ងៃមុន គេក៏បារម្ភមិត្តមករហូត ។

« យើងមកប្រមូលរបស់ប៉ុណ្ណោះ រួចរាល់ក៏ទៅវិញហើយ » រាងតូចញញឹមតិចៗមិនសូវសមតបទៅវិញ ត្បិតថាមកធ្វើការនៅទីនេះមិនទាន់បានយូរប៉ុន្មានតែក៏មានអនុស្សាវរីយ៍ទាំងអាក្រក់និងល្អលាយឡំគ្នាច្រើនធ្វើឲ្យគេមិនសូវជាដាច់ចិត្តចង់ចាកចេញប៉ុន្មាន ទេ ប៉ុន្តែគេមានជម្រើសដែរហ្អេ៎?

« នេះ Taehyung ចង់ឈប់ធ្វើការពិតមែនហ្អេ៎? គួរឲ្យស្ដាយមនុស្សមានសមត្ថភាពដូចឯងដល់ហើយ » រាមច្បងម្នាក់និយាយឡើង ព្រោះគាត់តែងតែទទួល បានពាក្យលើកទឹកចិត្តពីរាងតូចរហូត បាត់គេទៅគួរឲ្យស្ដាយណាស់ ។

« នែ៎!! គេជាកូនប្រុសរបស់លោកKim មានទ្រព្យ សម្បត្តិច្រើនចាយមួយជីវិតមិនអស់ផង ម៉េចនឹងអាចទ្រាំធ្វើការហត់នឿយដូចពួកយើងទៅ? នេះណា៎ តាមសមត្ថភាពហើយនិងលុយគេ ចង់បើកក្រុមហ៊ុន មួយឲ្យខ្លួនឯងក៏បានដែរ » រាមច្បងម្នាក់ទៀតក៏ និយាយតាមក្រោយឲ្យរាងតូចរៀងទម្លាក់ទឹកមុខចុះទើប Jimin យល់រហ័សចាប់ដៃគេឲ្យដើរមករកតុខ្លួនឯងវិញ ។

« ចាំយើងជួយណា៎ » Jimin និយាយហើយក៏ជួយរៀបសម្ភារៈរាងតូចដាក់ប្រអប់មុននឹង Taehyung ចាប់អារម្មណ៍ថា Seong មិនបាននៅក្នុងអូហ្វីសនាង ដូចសព្វដង ។

« ដូចជាមិនឃើញប្រធានផ្នែកចឹង? » Taehyung

« មិនដឹងដែរ ខានឃើញគាត់មកធ្វើការ២ថ្ងៃហើយ សួរអ្នកណាក៏គ្មានអ្នកដឹងសូម្បីតែលោកអគ្គនាយកក៏មិនឃើញមកក្រុមហ៊ុនដូចគ្នា » Jimin ប្រាប់ទាំងកំពុងលើករបស់ដាក់ចូលប្រអប់សឹមងាកមកក៏បានឃើញរាងតូចមានទឹកមុខស្រពោនពេលលឺរឿងទាក់ ទងនឹង Jungkook ហើយក៏បារម្ភថានាយមិនមកក្រុមហ៊ុនបែបនេះ ឬមួយដោយសារគេទៅវិញទេ ។

« Tae!! ឯងគិតចង់បែកគ្នាជាមួយលោកអគ្គនាយក ពិតមែនហ្អេ៎? » Taehyung កាលបើ Jimin សួរដូច្នោះក៏ធ្វើជាមករើរបស់ដាក់ចូលប្រអប់ដើម្បីបន្លប់គេ ។

« បែកគឺបែកហើយ គ្មានអីត្រូវឲ្យគិតទៀតទេ » គេតបទាំងរើរបស់ ពេលរួចរាល់ក៏អោបប្រអប់នោះដើរចេញតែម្ដងទៅទើប Jimin ត្រូវតាមចូលទៅក្នុងជណ្ដើរយន្តដើម្បីជូនគេចុះទៅ ។

« ហ្ហឹម...យើងដឹងថាឯងជាមនុស្សមាត់រឹងចិត្តរឹង សម្រេចចិត្តថាធ្វើអីគឺត្រូវតែធ្វើហ្នឹង ប៉ុន្តែរឿងស្នេហាជារឿងខុសគ្នាណា៎ គិតមើលឲ្យមែនទែន តាមមើល ទៅលោកអគ្គនាយកស្រឡាញ់ឯងណាស់ ឯងវិញក៏ ស្រឡាញ់គាត់ដែរ ទោះបីឯងខំបដិសេធប៉ុណ្ណាក៏ការពិតនៅតែជាការពិត ថ្ងៃណាមួយឯងនឹងដឹងខ្លួនថាឯង រស់ខ្វះគាត់មិនបានប្រាកដណាស់ ហើយបើដល់ ពេលនោះស្រាប់តែលោកអគ្គនាយករកបានអ្នកថ្មីមក ស្អំបេះដូងគាត់ហើយ ឯងច្បាស់ជាស្ដាយក្រោយលើកទីពីរមិនខានចាំតែមើលទៅ » Jimin ព្យាយាម រៀបរាប់បញ្ចុះបញ្ចូលជាហូរហែរសង្ឃឹមងារាងតូចអាចគិតឡើងវិញម្ដងទៀតព្រោះការពិតបាន បកស្រាយច្បាស់អស់ហើយថា Jungkook មិនមែនជាដើមហេតុធ្វើឲ្យប៉ាម៉ាក់រាងតូចស្លាប់នោះទេ យ៉ាងណាមិញទោះបីជាលឺហើយក៏យល់បានខ្លះតែ Taehyung សុខចិត្តមិនឆ្លើយអ្វីទាំងអស់នៅពេលនេះមុននឹងជណ្ដើរយន្តបានចុះមកដល់ជាន់ផ្ទាល់ដី សឹមអ្នកទាំងពីរដើរចេញមក ស្រាប់តៃចៃដន្យជួបជាមួយ Jungkook ភ្លាមតែម្ដង គេសម្លឹងមុខរាងតូចទាំងត្រេកអរនៅក្នុងចិត្តឯ Taehyung វិញក៏ដូចគ្នាប៉ុន្តែពេលនឹកឃើញថាគេបានសុំនាយបែកគ្នារួច ហើយក៏ធ្វើជាមិនខ្វល់ងាកមកនិយាយជាមួយមិត្តវិញ ។

« ឯងឡើងទៅធ្វើការវិញទៅ យើងទៅវិញហើយ » Taehyung ប្រាប់ទើប Jimin ងាកមើលមុខ Jungkook ដែលហាក់បីអន្ទះសារចង់និយាយជាមួយរាងតូចខ្លាំងណាស់ ។

« អ្ហឹមអ៊ីចឹងមើលថែខ្លួន មានការអីឲ្យជួយត្រូវខលមក យើងផង » Jimin

« ដឹងហើយ » Taehyung

« ByeBye » លាគ្នារួច Jimin ក៏ចូលប្រអប់ជណ្ដើរ យន្តវិញសឹមរាងតូចងាកមើលមុខ Jungkook បន្តិចអាចដឹងច្បាស់ថានាយពេលនេះមានអារម្មណ៍យ៉ាងណា ប៉ុន្តែគេព្យាយាមធ្វើមិនខ្វល់មុននឹងអោបប្រអប់សម្ភារៈបោះជំហានដើរទៅមុខទាំងដែលរាងក្រាស់តាមសម្លឹងមើលគេពីក្រោយដោយមិនអស់ចិត្ត ប៉ុន្តែធ្វើជាមនុស្សនិយាយហើយមិនអាចលេបសម្ដីបានទេទើប Taehyung ដើរបណ្ដើរប្រាប់ខ្លួនឯងបណ្ដើរ ដាច់ខាតមិនត្រូវងាកក្រោយឡើយ រហូតទាល់តែ ចាកចេញផុតពីទីនេះបន្សល់ឲ្យ Jungkook ឈរមុខ ស្រពោនតែម្នាក់ឯង ហេតុអីចំណុចចាប់ផ្ដើមរវាងពួកគេមានភាពស្រស់ស្អាត តែបែរជាត្រូវមកបញ្ចប់ដោយភាពល្អក់កករមិនជ្រះស្រឡះបែបនេះទៅវិញ?

To be continued......♥️🍋

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now