Episode 60

1.7K 108 1
                                    

- ភូមិគ្រឹះត្រកូល Kim

< ក្រាក > លោកស្រីធំបើកទ្វារចូលបន្ទប់ដេករបស់គាត់មុននឹងបានឃើញ Namjoon ដែលជាប្ដីកំពុង តែអង្គុយមើលរូបថតជុំគ្រួសារជាមួយប៉ាម៉ាក់ Taehyung ហើយក៏តាំងពី Taehyung នៅតូចម្ល៉េះ ដូចគ្នាទើបគាត់ដកដង្ហើមធំដើរទៅអង្គុយក្បែរ ។

« យ៉ាងម៉េច? នឹកកូនខ្លាំងណាស់មែនទេបង? បើនឹកណាស់ក៏ខលហៅគេឲ្យមកលេងផ្ទះវិញមកក៏បានដែរ »

« ទោះបីបងនឹកតែអាចទៅធ្វើអីបានព្រោះ Taehyung ពួកយើងពេលនេះធំហើយនិយាយក៏ លែងស្ដាប់បង្គាប់ទៀតដែរ យ៉ាងហោចណាស់បើជួបមុខក៏មានតែទាស់សម្ដីគ្នាប៉ុណ្ណោះ » Namjoon និយាយរួចក៏ដោះវ៉ែនតាចេញពីភ្នែក មាត់ថាមិនចង់ជួបតែតាមពិតក្នុងចិត្តពិតជានឹកហើយបារម្ភពីកូនពៅ ម្នាក់នេះខ្លាំងណាស់ តាំងតែពីថ្ងៃដែល Taehyung លួចចេញពីផ្ទះដើម្បីទៅរក Jungkook វិញមក គាត់ក៏បណ្ដោយគេទាំងស្រុង មិនចាត់មនុស្សឲ្យតាមឃ្លាំ មើលអ្វីទាំងអស់ព្រោះបើរាងតូចចង់ហើយ គ្មានអ្នកណាអាចបញ្ឈប់គេបានទេ ។

« បងកុំនិយាយចឹងអី អត់ពីប្អូនថ្លៃទាំងពីរមានតែពួក យើងនេះហើយជាខ្នងបង្អែកនិងជាជម្រកកក់ក្ដៅរបស់ Taehyung ជឿថាថ្ងៃណាមួុយកូនប្រាកដជា ត្រឡប់មករកពួកយើងវិញមិនខានណា៎ » លោកស្រីធំជាប្រពន្ធព្យាយាមលួងលោមតាមដែលអាចធ្វើបានទើប Namjoon ងក់ក្បាលតិចៗចាប់ដៃនាងព្រោះគាត់ក៏សង្ឃឹមថាបែបនោះដូចគ្នាដែរ ។

< តុកតុក > សុខៗស្រាប់តែមានអ្នកមកគោះទ្វារទើបលោកស្រីធំរហ័សទៅបើកភ្លាម ។

« អ៊ំJuu!! យប់ថ្មើរនេះហើយមានការអីសំខាន់ហ្អេ៎ បានជាគោះទ្វារចឹង? » គាត់សួរទាំងឆ្ងល់ទឹកមុខអ៊ំJuuដូចជាបារម្ភពីអ្វីមួយណាស់ ។

« ខ្ញុំគ្មានការទេអ្នកស្រី ប៉ុន្តែអ្នកប្រុសពៅមានចាស ពេលនេះកំពុងអង្គុយយំនៅខាងមុខផ្ទះហើយមើល ទៅអ្នកប្រុសតូចដូចជាមានរឿងពិបាកចិត្តខ្លាំងណាស់ណា៎ ខ្ញុំហៅឲ្យចូលផ្ទះក៏មិនព្រមចូលដែរប្រាប់ថាខ្លាចលោកម្ចាស់ខឹង » គ្រាន់តែលឺបែបនោះភ្លាម ប្ដីប្រពន្ធទាំងពីរក៏សម្លឹងមុខគ្នាដោយក្ដីបារម្ភមុននឹង ប្រញាប់ចេញពីបន្ទប់ដើម្បីទៅរកកូនពៅតែម្នាក់ ពេលមកដល់ខាងមុខរបងក៏បានឃើញ Taehyung កំពុងអង្គុយអោបខ្លួនឯងយំនៅក្បែរសួនច្បារគួរឲ្យ អាណិត ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Où les histoires vivent. Découvrez maintenant