Episode 67

1.5K 101 0
                                    

< ក្រាក > បន្ទប់ប្រជុំត្រូវបានបើកទ្វារឡើងស្របពេលពួកគេដើរចេញមកក៏បានជួបជាមួយ Taehyung ដែលកំពុងអង្គុយចាំនៅខាងមុខស្រាប់ព្រោះមុននេះនឹកឃើញដល់រាងក្រាស់ហើយ អារម្មណ៍ក៏ចាប់ផ្ដើមមិនល្អភ្លាមៗទើបសុខចិត្តចាំនៅខាងក្រៅតែម្ដងទៅ ។

« ចំពោះការរៀបចំ ខ្ញុំពឹងលើពួកលោកហើយ » ByungLi

« ខ្ញុំមិនធ្វើឲ្យពួកលោកអស់សង្ឃឹមនោះទេ អ៊ីចឹងចាំជួបគ្នាពេលក្រោយចុះ លាសិនហើយ » ថាហើយពួកគេក៏ដើរចេញទៅទាំងមិនភ្លេចញញឹមដាក់រាងតូចធ្វើឲ្យ Taehyung ក៏ឆ្ងល់ដែលសុខៗមកញញឹមដាក់គេទៅវិញ ។

« ការប្រជុំយ៉ាងម៉េចដែរហើយរកម៉ូដែលជំនួសបានហើយឬនៅបងធំ? » Taehyung

« ម៉ូដែលហ្អេ៎? ពួកបងរកបានហើយ គេម្នាក់នោះមិនមែនជាអ្នកឆ្ងាយមកពីណាទេ គឺឯងហ្នឹងហើយ Taehyung » លឺ Eunseok ប្រាប់ដូច្នោះធ្វើឲ្យរាងតូចឡើងភាំងតែម្ដង ។

« បងកណ្ដាលកុំនិយាយលេងសើចអី ដូចខ្ញុំហ្នឹងហ្អីទៅធ្វើអីបានទៅ? » Taehyung

« បងកណ្ដាលឯងនិយាយមិនខុសទេ Taehyung ឯងត្រូវមកធ្វើជាម៉ូដែលសម្ភោធឡានម៉ូដថ្មីរបស់ក្រុមហ៊ុននៅបីថ្ងៃទៀត » ByungLi ជាអ្នកបញ្ជាក់ទៅហើយទើបរាងតូចដឹងថាមិនមែនជារឿងលេងសើចទេ គេពិតជាត្រូវឲ្យធ្វើជាម៉ូដែលមែនហើយ ។

« ម៉េចក៏ជាខ្ញុំទៅវិញ តែខ្ញុំមិនមែនជាម៉ូដែលអីឯណា? » Taehyung

« តែឯងក៏មានចំណុចល្អច្រើនមិនខុសពីម៉ូដែលនោះដែរ មើលចុះទាំងកម្ពស់ ទាំងរូបរាង ហើយនិងមុខ មាត់ឯង បងថាអាចសាកសមជាងម៉ូដែលខ្លះទៅទៀត ព្រមទៅណា៎ Taehyung? » Eunseok ព្យាយាមបញ្ចុះបញ្ចូលគេព្រោះកៀកថ្ងៃមែនទែន រកអ្នកណា ឲ្យមកធ្វើការភ្លាមៗមិនបានទេមានតែពឹងលើរាងតូចម្នាក់ប៉ុណ្ណោះ ។ តែពេលមើលឃើញទឹកមុខ Taehyung ស្ទាក់ស្ទើរផងនោះទើប ByungLi និយាយបន្ត ។

« គិតអញ្ចេះទៅ បើឯងយល់ព្រមចាំបងហើយនិងបងកណ្ដាលឯងជួយនិយាយជាមួយម៉ាក់ធំនិងម៉ាក់តូច កុំឲ្យចាប់គូណាត់ឲ្យឯងទៀតហើយក៏ឈប់បង្ខំឯង ទៀតដែរ អូខេទេ? » សំណើរគេសមហេតុផលឲ្យរាងតូចនឹកឃើញដល់ពេលពួកគាត់ណែនាំអ្នកនេះអ្នកនោះរហូត គេក៏ធុញដូចគ្នាទើបលឺហើយពេញចិត្តម្យ៉ាងដែរ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now