Episode 42

1.6K 94 1
                                    

   Jungkook ដើរចូលមកក្នុងបន្ទប់ប្រជុំក៏ភ្ញាក់ផ្អើលពេលឃើញ Shinya ស្លៀកឈុតស៊ិចស៊ីវាលខ្នងវាលទ្រូងអង្គុយនៅក្បែរកៅអីរបស់គេ រឿងអីថាគេមិនភ្ញាក់ផ្អើលនោះបើរាល់ដងនាងមិនដែលខ្វល់ខ្វាយរឿងការងារក្រុមហ៊ុនទាល់តែសោះ តែថ្ងៃនេះបែរជាបង្ហាញខ្លួនភ្លាមៗទៅវិញ ។

« អរុណសួស្ដីលោកប្ដី » ស្រីស្រស់ញញឹមខ្ជឹបងើបមកអោបរាងក្រាសឲ្យ Seong ដែលអង្គុុយមើលហើយសែនឃ្នើសចិត្ត ដៃនាងខ្ញាំក្រដាសការងារចង់រហែកអស់ហើយ ហេតុអីក៏គេអោប Jungkook មិនក្រែងចិត្តនាងដូច្នេះ?

« ម៉េចក៏មកទីនេះ? » Jungkook សួរដោយទឹកមុខងឿងឆ្ងល់ ។

« អូនគ្រាន់តែអផ្សុកចង់មកមើលការងារក្រុមហ៊ុនខ្លះ យ៉ាងម៉េច? ឬមួយបងចង់ដេញអូនឲ្យទៅវិញ? » Shinya សួរបកទៅនាយទាំងការពិតនាងមកនេះមានគោលបំណងផ្សេងសោះ ។

« ចង់នៅក៏នៅចុះ » រាងក្រាសខ្ជិលដេញដោលច្រើនក៏បម្រុងចូលអង្គុយ តែភ្លាមៗ Shinya បានឃើញ Taehyung ដើរចូលមកនាងក៏រហ័សថើបថ្ពាល់ Jungkook ខ្សឺតៗបញ្ឈឺគេតែម្ដង ។

« លោកប្ដីអូននៀកគួរឲ្យស្រឡាញ់ពិតមែន » នាងមិនត្រឹមតែថើបទេនៅធ្វើកាយវិការផ្អែមល្ហែមបង្អួតឲ្យរាងតូចឃើញសឹមត្រឡប់ទៅអង្គុយកៅអីដែលនៅក្បែរ Jungkook តែក៏ស្របទល់មុខ Seong ដូចគ្នា ។ រាងក្រាសកាលបើនាងធ្វើដូច្នោះនៅមុខបុគ្គលិក គេក៏ទើសទាល់បន្តិចដែរតែដូចដឹងស្រាប់ហើយថាគេមិនចូលចិត្តនិយាយច្រើនទើបចូលទៅអង្គុយមុននឹងក្រឡេកឃើញ Taehyung ដើរចូលកៅអីចុងគេទាំងទឹកមុខមិនល្អ ឬមួយគេបានឃើញរូបភាពអម្បាញ់មិញនេះហើយ? ប្រាកជា Shinya ប្រើគេដើម្បីឌឺដងឲ្យរាងតូចប្រាកដណាស់ ។

« ថ្ងៃនេះពួកយើងត្រូវសម្រេចចិត្តរើសយកម៉ូដឌីហ្សាញមួយណាដែលល្អជាងគេបំផុត២០ឈុតដើម្បីប្រញាប់យកទៅកាត់ច្នៃរួចហើយត្រូវដឹកជញ្ជូនទៅប៉ារីសឲ្យបានលឿនបំផុតមុនពេលពីរសប្ដាហ៍ទៀត អ៊ីចឹងសូមឲ្យគ្រប់គ្នាយកសៀវភៅម៉ូដគម្រូរៀងខ្លួនមកដាក់នៅលើតុមក » Seong ចាប់ផ្ដើមនិយាយមុនគេសឹមបុគ្គលិកគ្រប់គ្នាយករបស់ខ្លួនឯងមកឲ្យនាង លើកលែងតែ Taehyung ម្នាក់ប៉ុណ្ណោះដែលគ្មាន ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now