< ង៉ឺត!! > សម្លេងចតហ្វ្រាំងឡានតាក់ស៊ីបានមកឈប់នៅខាងមុខភូមិគ្រឹះKim មុននឹងរាងតូចច្រឡឹង Taehyung ដើរចុះមកឈរពេញកម្ពស់ដើម្បីសម្លឹងមើលទីកន្លែងដែលគេធ្លាប់រស់នៅហើយឃ្លាតឆ្ងាយអស់ជាច្រើនឆ្នាំ ទីបំផុតក៏នៅតែត្រូវត្រឡប់មកវិញដដែល ។ រាងតូចញញឹមបន្តិចសឹមឈានជើងដើរចូលទៅខណៈដែលពួកអ្នកបម្រើឈរតម្រង់ជួរអមសងខាងដើម្បីស្វាគមន៍គេ ភ្លាមនោះ Kim Namjoon ដែលគេគ្រប់គ្នាហៅថាលោកម្ចាស់នោះក៏ដើរចូល មកទទួលគេល្មម ។
« ស្វាគមន៍មកកាន់ផ្ទះរបស់ពួកយើងវិញណា៎ » គាត់ញញឹមរាក់ទាក់ធ្វើឲ្យ Taehyung រំភើបមុននឹងចូលទៅអោបគាត់យ៉ាងណែន ។
« Taehyung នឹកប៉ាខ្លាំងណាស់ » រាងតូចពោលទាំងដៃអោបគាត់ក៏ស្រាប់តែឃើញអ៊ំJuuឈរញញឹមពព្រាយដាក់គេទើប Taehyung លែងពីការអោបដើរទៅរកគាត់ ។
« អ៊ំJuu ខានជួបយូរហើយនៅតែស្រស់ស្អាតដដែលមិនគិតចង់ចាស់ទៅណាទេឬ?» Taehyung
« អ្នកប្រុសពៅនេះចេះតែបញ្ជោរហើយតែថាអ៊ំស្អាតពិតមែនទេចាស? » លឺគាត់និយាយបែបនេះគ្រប់គ្នាក៏អស់សំណើចឡើងមក ។
« ឲ្យតែ Taehyung ថាស្អាតគឺពិតជាស្អាតហើយនៅសង្ស័យដល់ណាទៀតអ៊ំJuu? » សម្លេងមួយបន្ទរពីក្រោយឲ្យរាងតូចងាកមើលទៅក៏ឃើញថាប្រពន្ធរបស់ Namjoon ជាម៉ាក់ធំរបស់គេនិងប្រពន្ធរបស់គាត់ម្នាក់ទៀតហៅថាម៉ាក់តូចកំពុងតែដើរមកព្រមគ្នាតែម្ដង ។
« ម៉ាក់ធំ!! ម៉ាក់តូច!! Taehyung នឹកម៉ាក់ទាំងពីរខ្លាំងណាស់ » គេពេបមាត់ធ្វើដូចជាកូនក្មេងស្របពេលដើរមកអោបពួកគាត់ម្នាក់ម្ដង ជាធម្មតាហើយដែលគេជាសមាជិកក្មេងជាងគេក្នុងគ្រួសារ ទោះបីមិនមែនកូនបង្កើតតែពួកគាត់ស្រឡាញ់ថ្នាក់ថ្នមគេមិនឲ្យលើសខ្វះកូនបង្កើតពីរនាក់ឯងទៀតដែរ ។
« អាយុ23ឆ្នាំហើយនៅធ្វើដូចជាកូនក្មេងទៀត កូនប្រុសអ្នកណាមិនដឹងទេលោកអើយ » លោកស្រីធំពោលឡើងទាំងក្នាញ់នឹងឬកពាររាងតូច ។
« គឺជាកូនរបស់អ្នកបងហ្នឹងណា៎ ចេះសួរទៅកើត » លោកស្រីតូចបន្ទរបែបលេងសើច ។
« ហ្អាក៎? ក្រែង Taehyung ជាកូនរបស់ឯងដូចគ្នាមិនចឹងហ្អេ៎? » លោកស្រីធំ
VOUS LISEZ
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Roman d'amour|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...