< តុកតុក >
« ចូលមក » Jungkook ជាម្ចាស់អូហ្វីសបន្លឺអនុញ្ញាតឡើងទើបមានអ្នកបើកទ្វារចូលមកគ្មានជាអ្នកណាផ្សេងក្រៅតែពី Taehyung នោះឡើយ ។
« Daddy រកអូនមែនទេ? » រាងតូចញញឹមផ្អែមសួរ ពេលបិទទ្វារហើយក៏ដើរមកឈរនៅចំពោះមុខនាយ ។
« បងហៅអូនឲ្យមករកបង មិនមែនឈរឲ្យបងមើល មុខនោះទេ ឆាប់មកនេះមក » នាយថាឲ្យរាងតូចដែលឈរក្ដោបដៃសម្លឹងមុខគេទើប Taehyung បានលឺហើយដើរទៅឈរក្បែរមុននឹង Jungkook ទាញគេឲ្យអង្គុយច្រកគៀវលើនាយ ខ្នងតូចក៏ផ្អែកនឹងតុធ្វើការរបស់គេ ។
« Daddy..ចង់ធ្វើអី? » រាងតូចសួរភ្លាមពេលរាងក្រាសរូតខោខ្លួនឯងប្រុងធ្វើរឿងក្ដៅសាច់ជាមួយគេ តែថានាយនេះចំជាល្មោភរឿងបែបហ្នឹងជាមួយគេ ដល់ហើយ រួចចុះពេលនៅជាមួយប្រពន្ធគេឈ្មោះ Shinya ម្នាក់នោះ មានល្មោភចឹងដែរឬក៏អត់ គួរឲ្យឆ្ងល់មែន!!
« អូនមិនមែនចង់ជំទាស់ជាមួយបងទេហ្អេ៎ Tae? លែងស្ដាប់បង្គាប់ Daddy ទៀតហើយមែនទេ? » Jungkook សួរមុខស្មើពេលក្មេងតូចចង់ជំទាស់ បំណងគេ ដឹងទេថាក្មេងនេះទាក់ទាញគេខ្លាំងប៉ុណ្ណា គ្រាន់តែបាត់មុខបន្តិចនាយនឹកសឹងស្លាប់ទៅហើយ ។ កាលបើឃើញនាយសម្ដែងអាការៈដូច្នេះធ្វើឲ្យ Taehyung ចម្លែកចិត្តតែអ្វីដែលគេអាចធ្វើបានគឺ មានតែលួងនាយប៉ុណ្ណោះដោយការរំកិលខ្លួនទៅក្បែររួចហើយលើកដៃអោបកនាយ ធ្វើកាយវិការម្ញិក ម្ញ៉ក់ដែលធ្លាប់ធ្វើកន្លងមក ។
« អូនឯណាទៅហ៊ានជំទាស់ជាមួយ Daddy រូបសង្ហារដូចបងនោះប៉ុន្តែអូនទើបតែចូលធ្វើការ ហើយចេញចូលបែបនេះខ្លាចអ្នកដទៃនិយាយដើម ណាមួយអូនមិនទាន់បានគូសម៉ូដទុកច្នៃសម្លៀកបំពាក់យកទៅបង្ហាញម៉ូដផង Daddy យល់ចិត្តអូនណា៎ ចាំពេលយប់ពួកយើងទំនេរ Daddy ចង់ធ្វើអីក៏បានដែរ អូនស្របតាមបងជានិច្ច » ពេលត្រូវរាងតូចពន្យល់បែបផ្អែមល្ហែមហើយ Jungkook ក៏យល់ចិត្តគេបានខ្លះទើបទាញរូតខោឡើងវិញហើយអោបចង្កេះតូចឲ្យមកកៀកនឹងទ្រូងហាប់ណែនរបស់គេ ។
« ក៏បាន ចាត់ទុកថាបងធ្វើដើម្បីក្រុមហ៊ុនចុះ តែយប់នេះក្មេងអូនមិនរួចខ្លួនទេ » Jungkook លើកដៃ ច្បិចចង្ការស្រួចរបស់រាងតូចថែមទាំងញញឹមទៀត ផងឯរាងតូចក៏ញញឹមលិបភ្នែកដាក់គេដូចគ្នា ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...