« អ្ហឹមទំនងណាស់ ភ្លក្សមួយម៉ាត់សិន» Taehyung ឃើញខេកហ្វ្រីលើតុមានពណ៌ស្អាត គេក៏លាន់មាត់រួចចាប់សមមកដួសនំបម្រុងនឹងដាក់ចូលមាត់ទៅហើយស្រាប់តែទូរស័ព្ទេរោទិ៍ឡើងម្ដងទៀតឃើញថាជាលេខ Jungkook ធ្វើឲ្យគេអស់អារម្មណ៍ញ៊ាំមុននឹងទម្លាក់សមចុះដើម្បីលើកទទួល ។
« អាឡូ » Taehyung
" Tae នៅឯណាហ្នឹង? " Jungkook
« អូននៅហាងកាហ្វេ បងមានការអីមែនទេ? » Tae
" បងកំពុងចាំនៅមុខអាផាតមិនអូន ឆាប់មកៗ " កាលបើលឺដូច្នេះ រាងតូចក៏ងាកទៅឃើញនាយកំពុងឈរក្បែរឡានចាំគេពិតមែន ។
« អ្ហឹមចាំអូនទៅ » ថាហើយ Taehyung ក៏រៀបឯកសារដាក់ចូលសេមីមុននឹងទាញលុយឲ្យថ្លៃកាហ្វេចោលលើតុសឹមស្ពាយកាបូបចេញទៅរករាងក្រាសទើបគេមិនបានញ៊ាំនំមានជាតិពុលមុននេះតែម្ដងទៅ។
« លោកJeon!! » សម្លេងហៅធ្វើឲ្យរាងក្រាសងាកទៅមុននឹងឃើញរាងតូចរបស់គេកំពុងដើរចូលមកតែយ៉ាងណាមិញការហៅរបស់ Taehyung មកលើគេ ស្ដាប់ទៅមិនដូចមនុស្សមានសម្ព័ន្ធជ្រាលជ្រៅជាមួយនឹងគ្នាសោះ ។
« ឆាប់ឡើងឡានមក ពួកយើងត្រូវទៅកន្លែងខ្លះឥឡូវនេះ » ថាហើយ Jungkook ក៏ឡើងឡានមុនឲ្យរាងតូចនឹកឆ្ងល់បំណងគេប៉ុន្តែនៅតែត្រូវឡើងឡានតាមគេដដែល ។
« ពួកយើងទៅណាដែរ? » Taehyung សួរតែរាងសង្ហារមិនតបមុននឹងបញ្ជាឡានបើកចេញទៅ ។
< ង៉ឺត!! > ទីបំផុត ពួកគេក៏បានមកដល់កន្លែងមួយជារោងចក្រផលិតក្រណាត់សម្រាប់ផ្គត់ផ្គង់ឲ្យតែក្រុមហ៊ុន Golden មួយប៉ុណ្ណោះឬអាចហៅខ្លីៗថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ Jungkook នេះឯង ។ មកដល់ភ្លាម រាងក្រាសក៏ចុះពីឡានឯ Taehyung ក៏ចុះមកតាមគេដូចគ្នា ក្រោយបានឃើញទីនេះពីខាងក្រៅ រាងតូចសែនឆ្ងល់មិនដឹងថានាយនាំគេមកធ្វើអីនោះទេ ។
« លោកJeonសួស្ដី!! » មនុស្សប្រុសម្នាក់អាយុប្រហែលជា៤០ឆ្នាំក្រាសដើរមករាក់ទាក់ហើយចាប់ដៃគ្នាជាមួយ Jungkook ។
« សួស្ដី មួយរយៈក្រោយនេះខ្ញុំមិនបានមកមើលទើបតែទំនេរក៏ចង់មកថ្ងៃនេះតែម្ដងទៅ យ៉ាងម៉េចហើយគ្រប់យ៉ាងរលូនល្អទេមែនទេ? » Jungkook
ESTÁS LEYENDO
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...