- New Day -
រាងតូចបានភ្ញាក់តាំងពីព្រលឹមដើម្បីរៀបចំស្លៀកពាក់មុនរួចក៏ចុះទៅខាងក្រោមរៀបចំអាហារពេលព្រឹក មួយសន្ទុះក្រោយពេលគេធ្វើហើយ Jungkook ក៏ចុះមកដល់ល្មម ។
« ធ្វើអីហ្នឹង ទំនងណាស់ » នាយសួរស្របពេលដើរមកអោបចង្កេះល្វត់ល្វន់របស់រាងតូច ។
« គឺស៊ាំងវិចបន្លែនិងសាច់ក្រកចៀនជាមួយពងទាធម្មតាទេណា៎ » Taehyung ឆ្លើយប្រាប់ដោយសម្លេងផ្អែមល្ហែមឲ្យរាងក្រាសញញឹមថើបថ្ពាល់គេមួយខ្សឺតសិនសឹមអង្គុយចុះ ឯរាងតូចដើរទៅចាក់ទឹកក្រូចពីរកែវរួចទើបដាក់វាលើតុដើម្បីអង្គុយញ៊ាំជាមួយគ្នា ។ កំពុងញ៊ាំសុខៗ មនុស្សម្នាក់ទៀតក្នុងផ្ទះក៏ដើរចូលមក គ្មានជាអ្នកណាផ្សេងក្រៅតែពី Shinya នោះទេ ។
« អូ៎អរុណសួស្ដីអ្នកនាងShinya!! » រាងតូចឡើងទាំងស្នាមញញឹមឌឺដងនាងច្បាស់ៗព្រោះពេលនេះប្ដីនាងកំពុងញ៊ាំអាហារពេលព្រឹកជាមួយគេ មិនមែនជាមួយនាងជាប្រពន្ធទៅវិញ កាន់តែឃើញមុខនាងមួរម៉ៅដូចពេលនេះធ្វើឲ្យគេរឹតតែសមចិត្តលើសដើម ។
« Jungkook!! បងគិតចង់ធ្វើស្អីឲ្យប្រាកដ? » នាងហារសួរឡើងឲ្យរាងក្រាសបែរមកនាងទាំងមុខស្មើស្ងប់ ។
« ធ្វើអីដែរ? » Jungkook
« នេះបងនាំវាមកនៅក្នុងផ្ទះទាំងមិនបានសួរថាអូនអនុញ្ញតឬក៏អត់ បងមានទុកអូនជាប្រពន្ធបងដែរទេ? » Shinya
« តាមបងដឹងផ្ទះនេះជាផ្ទះដែលប៉ាបងជូនជាកាដូថ្ងៃរៀបការហើយបងក៏មានសិទ្ធិធំជាងគេនៅក្នុងផ្ទះនេះ ដូច្នេះបងចង់នាំអ្នកណាមកនៅក៏មិនចាំបាច់ត្រូវការការអនុញ្ញាតពីអូនដែរ មិនថាចឹងហ្អេ៎? » Jungkook និយាយមិនទុកមុខឲ្យនាងព្រោះបើនាងមិនឲ្យតម្លៃគេជាប្ដីកន្លងមក គេក៏មិនចាំបាច់ធ្វើដូចគ្នាដែរ ។
« បើបងមានស្រីក្រៅអូនមិនថាទេតែនេះវាជាមនុស្សប្រុស មនុស្សសឹងតែពេញកូរ៉េដែលដឹងរឿងនេះ បងមិនចេះខ្មាសគេទេហ្អេ៎? នេះថែមទាំងហ៊ានយកវាមកនៅក្នុងផ្ទះទៀត ជឿថាអូនមានសិទ្ធិប្ដឹងបងជាមួយវាឬអត់? កុំមើលស្រាលអូនឲ្យសោះ អូនហ៊ាននិយាយប្រាកដជាហ៊ានធ្វើ » Shinya ស្រែកគម្រាមខ្លាំងដាក់រាងក្រាសវិញធ្វើឲ្យ Jungkook កាន់តែខឹងដល់ថ្នាក់ងើបឈរឡើងសាងជាឈុតឆាកមួយល្អមើលសម្រាប់ Taehyung តែម្ដង ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...