Episode 70

1.7K 100 0
                                    

   ការបង្ហាញម៉ូដត្រូវបានបញ្ចប់ទើបតារាម៉ូដែលទាំងអស់ត្រូវដើរឡើងមកលើឆាកមួយជុំសឹមដើរទៅឈរជាជួរនៅតាមឡានរៀងៗខ្លួន នៅឡើយតែ Taehyung ដែលត្រូវមកឈរនៅឆាកខាងមុខព្រោះគេជាតួឯកនៅក្នុងកម្មវិធីនោះអី ។

« ឃើញថាការបង្ហាញម៉ូដអម្បាញ់មិញពិតជាស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺលោក Kim Taehyung ថ្វីត្បិតថាមិនមែនជាម៉ូដែលជំនាញម្នាក់តែក៏បានធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់ស្ងើចសរសើរ មិនតិចអ្នកឡើយ អ៊ីចឹងតើលោកមានអារម្មណ៍យ៉ាងណាដែរនៅក្នុងថ្ងៃនេះ? » ពិធីករហុចមេក្រូឲ្យរាងតូចឆ្លើយធ្វើឲ្យគេអឹមអៀនមិនសូវជាហ៊ាននិយាយប៉ុន្មានទេ ។

« គឺ...សប្បាយចិត្តដែលបានធ្វើជាតំណាងឲ្យក្រុមហ៊ុនរបស់លោកប៉ានិងបងប្រុសផ្ទាល់មានអារម្មណ៍ថារំភើប » Taehyung ឆ្លើយតិចៗព្រោះមិនសូវចេះនិយាយនៅចំពោះមុខមនុស្សច្រើនបែប នេះឲ្យគ្រប់គ្នាញញឹមដោយសារភាពគួរឲ្យស្រឡាញ់របស់គេ ។

« តែខ្ញុំនៅមានសំណួរមួយទៀត ព្រោះដោយសារ តែលោកមានដងខ្លួនល្អមែនទែន ពិសេសពេល ស្លៀកឈុតមួយនេះធ្វើឲ្យគ្រប់គ្នាសូម្បីតែខ្ញុំផ្ទាល់ក៏យល់ថាសាកសមគួរឲ្យស្រឡាញ់ដែរ បើអ៊ីចឹងលោកKimតូចដែលមានគំនិតថានឹងចង់ប្រឡូកចូលវិស័យសិល្បៈធ្វើជាតារាម៉ូដែលដែរទេ? » MC សួរឲ្យរាងតូចញញឹមបន្តិចមុននឹងលើកមេក្រូដាក់ជិតមាត់ ដើម្បីផ្ដល់ចម្លើយ ។

« និយាយដោយស្មោះទៅខ្ញុំមិនដែលគិតរឿងចូលសិល្បៈអីនោះទេ ព្រោះការពិតខ្ញុំស្រឡាញ់ខាងច្នៃម៉ូដសម្លៀកបំពាក់ជាងហើយក៏ចង់ក្លាយជាអ្នកច្នៃម៉ូដដ៏ស្ទាត់ជំនាញម្នាក់ដែរ ម្យ៉ាងវិញទៀតមិនមែនខ្ញុំជាអ្នកសាកសមជាមួយឈុតលើខ្លួននេះទេតែគឺជាឈុតនេះទៅវិញទេដែលមានគេធ្វើបានយ៉ាងល្អទាំងសាច់ក្រណាត់ទាំងការច្នៃម៉ូដគឺល្អ perfect ខ្លាំងតែម្ដង ខ្ញុំពេញចិត្តខ្លាំងមែនទែន » Taehyung និយាយទាំងញញឹមចេញពីចិត្តធ្វើឲ្យ Jungkook បានលឺពាក្យសរសើរអស់ទាំងនោះហើយក៏ញញឹមរីករាយគ្មានអ្វីអាចប្រៀបផ្ទឹមបានទេ ចំណែកឯ ByungLi ឈរនៅម្ខាងទៀតបានឃើញគេមានក្ដីសុខដូច្នោះ ខ្លួនក៏ញញឹមតាមដោយខានពុំបាន ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Donde viven las historias. Descúbrelo ahora