« អរុណសួស្ដី Taehyung!! » រាងតូចដើរចូលមកដល់ក្នុងអូហ្វីសភ្លាមក៏មានមិត្តរួមការងារស្វាគមន៍ទៅគេភ្លាមតែម្ដង ។
« អរុណសួស្ដី!! » Taehyung ញញឹមតបវិញសឹមដើរចូលកន្លែងរបស់គេទើបជួបជាមួយ Jimin កំពុងអង្គុយធ្វើការ ។
« អេ៎ថ្ងៃនេះមកលឿនដល់ហើយន៎បុគ្គលិកគំរូ? » រាងតូចនិយាយលេងសើចជាមួយមិត្តតាមទម្លាប់តែបែរជា Jimin មិនអើពើនឹងគេធ្វើដូចស្ដាប់មិនលឺសម្លេងគេយ៉ាងចឹង ។
« មែនហើយ Jimin យើងមានចំណុចខ្លះក្នុងការងារចង់សួរឯងណា៎ គឺនេះយើងមិនយល់សោះ ឯងជួយពន្យល់យើងផងបានទេ? » គេនិយាយស្របពេលទាញឯកសារចេញពីក្នុងថតតុតែ Jimin នៅមិនខ្វល់ ស្ទុះកាន់ឯកសារខ្លួនឯងដើរទៅរកម៉ាស៊ីនកូពីទាំងពាក្យមួយម៉ាត់ក៏មិនហើបតបរាងតូចដែរធ្វើឲ្យ Taehyung ចម្លែកចិត្តជាខ្លាំង ។
« អរុណសួស្ដីប្រធានផ្នែក!! » សម្លេងនៃបុគ្គលិកតុជួរខាងមុខបន្លឺឡើងហៅឲ្យរាងតូចងាកទៅក៏ឃើញ Seong ដើរចូលមក ភ្នែកនាងសម្លក់គេឥតប្រិចចំណែកទឹកមុខនាងធ្វើដូចចង់សម្លាប់គេទាំងរស់ចឹង ទាយដឹងបាត់ទៅហើយថាមិត្តនាងប្រាកដជាប្រាប់រឿងទាំងអស់ឲ្យនាងដឹងជាមិនខាន ។
« ថោក!! » Seong ដើរកាត់ Taehyung ចូលអូហ្វីសថែមទាំងឆ្លៀតបន្លឺពាក្យជេរផងដែរទើបរាងតូចញញឹមចុងមាត់ងាកសម្លឹងទៅនាងដែលកំពុងបិទទ្វារហើយសម្លក់មកគេដូចគ្នា មុននឹងរាងតូចងាកមកវិញក៏ប្រទះភ្នែកនឹង Jimin ដែលកំពុងមើលមកគេ ។
« Jimin ហ្អា៎ ល្ងាចនេះពួកយើងទៅញ៊ាំការ៉េមជាមួយគ្នាទៅល្អទេ? ទៅញ៊ាំរសជាតិវ៉ានីឡាដែលឯងចូលចិត្តនោះអី ចាំគ្នាប៉ាវ!! » Taehyung ព្យាយាមបបួលតែ Jimin ក៏ងាកខ្សែភ្នែកចេញពីគេរួចដើរទៅរកបុគ្គលិកផ្សេងទៀតទៅវិញ រាងតូចកាន់តែមិនយល់ថាតើមានរឿងអ្វីកើតឡើងទើបបានជាមិត្តល្អតែម្នាក់របស់គេក្លាយជាបែបនេះទៅវិញ ។
Skip៚
ដល់ម៉ោងសម្រាកថ្ងៃត្រង់ បុគ្គលិកទាំងអស់នាំគ្នាចេញទៅញ៊ាំបាយអស់ហើយនៅសល់តែមនុស្សពីរនាក់ក្នុងអូហ្វីស លុះពេលបង្ហើយការងាររួច Jimin ក៏ទាញទូរស័ព្ទប្រុងនឹងចុះទៅតែត្រូវ Taehyung ស្ទុះមកកាត់មុខគេភ្លាម ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...