Episode 43

1.6K 108 0
                                    

បុគ្គលិកម្នាក់ៗឡើងនិយាយពីគម្រោងម៉ូដរបស់ពួកគេរៀងៗខ្លួនទាល់តែចប់រួចរាល់ ដល់ពេលដែល Jungkook ជាអ្នកមានងារធំជាងគេនិយាយម្ដងវិញ។

« ដោយសារតែគំនិតគ្រប់គ្នាសុទ្ធតែល្អៗហើយខ្ញុំបានទទួលដំណឹងថាឆ្នាំនេះពិធីបង្ហាញម៉ូដធំជាងរាល់ឆ្នាំមុនៗ ដូច្នេះខ្ញុំសម្រេចចិត្តថានឹងយកគម្រោងក្នុងម្នាក់៣ទៅចុះ ឈុតគ្រប់គ្នាសុទ្ធតែបានយកទៅបង្ហាញនៅប៉ារីសទាំងអស់តែម្ដង » Jungkook

« ល្អខ្លាំងណាស់ ទីបំផុតខ្ញុំបានបង្ហាញស្នាដៃលើឆាកអន្តរជាតិដែរហើយ » បុគ្គលិកម្នាក់ញញឹមរីករាយដូចគ្នាទៅនឹង Taehyung ដែរ ។

« សម្រេចថាការប្រជុំបញ្ចប់ត្រឹមនេះ ខ្ញុំនឹងផ្ញើរម៉ូដឲ្យខាងកាត់ដេរចាត់ចែងបន្តនិងយ៉ាងយូរ១០ថ្ងៃទៀត ប្រធានផ្នែកSeong ត្រូវនាំគ្រប់គ្នាទៅពិនិត្យឈុតដេរសម្រេចហើយម្ដងទៀតទើបរៀបចំផ្ញើរទៅប៉ារីសតែម្ដង អ៊ីចឹងនាំគ្នាត្រឡប់ទៅធ្វើការវិញចុះ អរគុណ » រាងក្រាសនិយាយរួចរាល់ទើបពួកគេដើរចេញទៅ ម្ដងម្នាក់ រឹតតែ Shinya ដែលនាងខឹងហើយមិនចង់ឃើញមុខរាងតូចទៀតក៏ដើរចេញទៅធ្វើឲ្យ Seong នាងប្រញាប់ទៅតាម ។

« Tae ឈប់សិន!! » Jungkook បន្លឺហៅពេលរាងតូចប្រុងដើរចេញទៅជាមួយ Jimin កាលបើនាយហៅដូច្នោះធ្វើឲ្យ Jimin ងាកមើលមុខមិត្តបែបយល់ការណ៍ ។

« Tae យើងទៅមុនហើយ » គេប្រាប់រួចក៏រហ័សដើរចេញទុកឲ្យអ្នកទាំងពីរបាននិយាយគ្នា ។

« បងមានការអីហ្អេ៎? » Taehyung

« ហេតុអីក៏ប្រហែសធ្វើឲ្យបាត់សៀវភៅម៉ូដយ៉ាងចឹង នេះបើអូនមិនបានទុកការងារក្នុង USB ទេ ប្រហែលជាមុននេះបងក៏ជួយអូនមិនបានដូចគ្នាដែរ » Jungkook ជ្រួញចិញ្ចើមធ្វើមុខតឹងតែងដាក់រាងតូចព្រោះដូចគេនិយាយ អ្វីដែលគេធ្វើមុននេះបញ្ជាក់ច្បាស់ថាគេការពាររាងតូចល្មើសគោលការណ៍ក្រុមហ៊ុនទាំងដែលគេជាម្ចាស់ក្រុមហ៊ុនស្រាប់ ប៉ុន្តែមកពីគេមិនចង់ឲ្យ Taehyung អាម៉ាសទើបជួយដូច្នោះ ។ យ៉ាងណាមិញ រាងតូចកាលបើឃើញទឹកមុខនាយកំពុងមិនជឿលើគេក៏មានអារម្មណ៍ថាមួរម៉ៅណាស់ដែរ ។

« ក៏អូនប្រាប់រួហើយតើសថាអូនទុកវានៅលើតុមុនពេលចេញពីធ្វើការម្សិលមិញ អ្នកណាទៅដឹងថាវាបាត់នោះឬមួយក៏បងមិនជឿអូន? អ៊ីចឹងអូនក៏មិនដឹងបកស្រាយថាម៉េចទៀតដូចគ្នា អញ្ជើញលោកJeon យល់ច្រឡំតាមចិត្តចុះ » Taehyung និយាយម៉ាត់ៗ ទាំងទឹកមុខរាបស្មើមុននឹងដើរចេញពីបន្ទប់ប្រជុំទាំងមិនងាកក្រោយវិញឡើយ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Tempat cerita menjadi hidup. Temukan sekarang