Episode 69

1.4K 97 0
                                    

« អ្នកប្រុសតូចអាចស្លៀកឈុតបានហើយណា៎ » ជាងផាត់មុខប្រាប់ក្រោយពេលតុបតែងឲ្យគេរួចរាល់ដោយនៅលើមុខរាងតូច មានបិទត្បូងពណ៌សនិង ពណ៌មាសប្រដេញគ្នាចាំងភ្លឺផ្លេកក្រោមភ្នែកស្រស់ស្អាតរបស់គេធ្វើឲ្យមើលទៅរឹតតែទាក់ទាញទ្វេដង ។

« អូខេ » Taehyung ឆ្លើយរួចសឹមងើបឈរឡើង ដើរទៅមើលឈុតរបស់គេក្នុងបន្ទប់ផ្លាស់មុននឹងអ្នក នៅទីនោះទាញក្រណាត់ខ្មៅរុំពីខាងក្រៅចេញឲ្យរាងតូចបានឃើញឈុតពណ៌សក្បុសនៅចំពោះមុខ វាមិនមែនជាឈុតសាមញ្ញធម្មតាទេប៉ុន្តែអាចនិយាយបានថាអ្នកធ្វើវាប្រាកដជាយកចិត្តទុកដាក់ខ្លាំងណាស់ព្រោះទាំងសាច់ក្រណាត់ទាំងថ្នេរដេរគឺល្អឥតខ្ចោះ មានស្បៃពណ៌សក្រឡេក្រឡាចាប់ពីស្មាររហូតដល់កដៃហើយគេក៏ពង្រីកឲ្យកដៃអាវរៀងធំបក់បោយបូករួមនិងស្បៃនៅខាងក្រោយខ្នងអាវផាត់ផើយដូចជាបក្សីស្រស់ស្អាត រីឯ ក វិញបែបស្រួចជ្រៅតែមិនជ្រុលខ្លាំងគ្រាន់នឹងអាចបង្ហាញឲ្យឃើញនូវឆ្អឹងដងកាំបិតដ៏ស៊ិចស៊ីស្រស់ស្អាតលើខ្លួន Taehyung យ៉ាងងាយ នៅចង្កេះក៏មានខ្សែចងដែលរុំព័ទ្ធទៅដោយត្បូងពណ៌សតូចៗល្អិតៗបែបប្រណីត ចំណែកជើង ខោធំវែងសឹងអូសដីសាកសមនឹងស្បែកជើងមាន កែងខ្លីដែលរាងតូចនឹងស្លៀកនាពេលបន្តិចទៀតធ្វើឲ្យ Taehyung បានឃើញឈុតនេះហើយក៏ញញឹមបែបពេញចិត្តខ្លាំងតែម្ដង ។

« អ្នកណាជាអ្នកធ្វើឈុតនេះដែរ? » គេងាកមកសួរបុគ្គលិកកំពុងឈរនៅពីក្រោយខ្លួន ។

« លោកអគ្គនាយករងជាអ្នកចាត់ការកម្ម៉ង់គេធ្វើដោយខ្លួនឯង មិនបានប្រាប់ថាអ្នកណាទេ ឬមួយក៏អ្នកប្រុសតូចមិនពេញចិត្តឈុតនេះ?ចាំខ្ញុំដោះស្រាយ រកឈុតថ្មីឲ្យលោកក៏បានដែរ »

« អត់ទេៗ ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះព្រោះឈុតនេះស្អាតហើយអ្នកធ្វើក៏ប្រាកដជាយកចិត្តទុកដាក់ណាស់ដែរ » Taehyung និយាយស្របពេលដៃកំពុងអង្អែលលើឈុតទាំងញញឹមស្រស់មិនស្អុយដូចមុននេះទេ ។

« អូ៎...ខ្ញុំខំតែភ័យ អ៊ីចឹងអ្នកប្រុសប្ដូរឈុតពេលនេះតែម្ដងទៅ » រាងតូចងក់ក្បាលទើបចាប់ផ្ដើមផ្លាស់ឈុតដើម្បីចូលរួមកម្មវិធីដែលនៅសល់មិនប៉ុន្មាននាទីទៀតនេះ ដែលសំខាន់គេមិនបានដឹងថាជាឈុតមកពីហាង Golden ទេ រឹតតែមិនដឹងថាអ្នករៀបចំគំនិតច្នៃឈុតនេះជា Jungkook ផ្ទាល់ថែមទៀត ទើបស្លៀកឈុតនេះទាំងមុខរីកស្រស់ដូចត្រូវទឹក សន្សើមយ៉ាងចឹង ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Onde histórias criam vida. Descubra agora