- ព្រឹកថ្ងៃថ្មី
ដោយសារតែកាលពីយប់មិញចំណាយកម្លាំងអស់ច្រើនពេកទើប Jungkook នៅដេកមិនទាន់ក្រោកនៅឡើយរហូតទាល់តែពន្លឺព្រះអាទិត្យចាំងប៉ះភ្នែកដូចជាការដាស់ឲ្យនាយត្រូវបើកភ្នែកឡើងទាល់តែ បានមុននឹងបិទភ្នែកវិញបែរមកម្ខាងដើម្បីដាស់សំណព្វចិត្ត ។
« Tae ភ្ញាក់ឡើងព្រឹកហើយ » ស្របនឹងការហៅ ដៃក្រាស់មាំក៏រាវចង់អោបរាងតូចតែមិនប៉ះធ្វើឲ្យគេត្រូវបើកភ្នែកឡើងច្បាស់ៗតែម្ដង ។
« ទៅណាបាត់ហើយ? » Jungkook លាន់មាត់ មុននឹងទាញខោអាវមកស្លៀករួចងើបចុះទៅខាងក្រោមផ្ទះ មនុស្សក៏មិនឃើញ សូម្បីកន្ត្រកទុកដាក់គ្រឿងសមុទ្រពេលទៅរករាល់ដងក៏បាត់ដែរ ឬមួយក៏រាងតូចចេញទៅរករបស់ញ៊ាំមុនបាត់ហើយ? មិនគិតច្រើន នាយក៏រហ័សដើរទៅតាមរកមើល Taehyung នៅតាមមាត់ឆ្នេរក្បែរកោះ មិនយូរ ប៉ុន្មានក៏បានឃើញគេកំពុងកាន់កន្ត្រកដើរចូលទៅសមុទ្ររាក់ៗអោនមើលអ្វីម្យ៉ាងតែម្នាក់ឯង ។
« ចាំមើលយើងចាប់ឯងទៅធ្វើម្ហូបឲ្យ Jung ញ៊ាំម្ដង នៅឲ្យស្ងៀម... » រាងតូចនិយាយគម្រាមក្ដាមពួន នៅក្នុងខ្សាច់ទាំងធ្វើជាលបៗចាប់វាទៀតផង ។
« ហ្អក៎អឹប!! » Taehyung ហក់សង្គ្រប់ចាប់ក្ដាមទាល់តែបានសម្រេចមុននឹងកាន់វាមកដាក់ចូលកន្ត្រក ស្រាប់តែត្រូវក្ដាមនោះកៀបដៃមួយទំហឹងតែម្ដង ។
« អួយ៎ឈឺណាស់!! » គេស្រែកហើយគ្រលាស់ដៃធ្វើឲ្យក្ដាមធ្លាក់ចូលក្នុងទឹកវិញហើយឈ្មុលទៅក្នុងដីបាត់ឯ Jungkook ឃើញបែបនោះក៏ប្រញាប់ចូលមកមើលភ្លាម ។
« Tae យ៉ាងម៉េចហើយ? » Jungkook
« អាក្ដាមមួយនោះកៀបដៃអូន ឈឺណាស់ » គេប្រាប់ទើបរាងក្រាស់កាន់ដៃយកមកមើល ឃើញថាឡើងក្រហមងាំងតែម្ដង ។
« នឹកឃើញអីបានជាមកចាប់ក្ដាមលេងទាំងព្រឹក ហ្នឹង? » Jungkook ជ្រួញចិញ្ចើមព្រមជាមួយទឹកមុខមាំសួរទៅគេទាំងបារម្ភ ។
« អូនមិនបានចាប់លេងទេ គ្រាន់តែចង់ធ្វើខ្លួនឲ្យមានប្រយោជន៍ចាប់វាយកទៅធ្វើម្ហូបឲ្យបងញ៊ាំម្ដងនោះអី » រាងតូចពេបមាត់ប្រាប់ឲ្យ Jungkook លឺហើយដកដង្ហើមធំលើកដៃម្ខាងអង្អែលក្បាលគេ ព្រោះតាមពិត Taehyung ចង់ធ្វើជាអ្នកមើលថែគេ ប៉ុណ្ណោះមកពីស្រឡាញ់តែម្យ៉ាងគត់ ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...