Episode 65

1.5K 102 0
                                    

   ក្រោយចេញពីក្រុមហ៊ុនហើយ Taehyung ក៏បើកឡានដើម្បីទៅអាផាតមិនរបស់គេ លុះពេលដល់ភ្លើងស្តុបពណ៌ក្រហមគេត្រូវបញ្ឈប់តាមច្បាប់ចរាចរណ៍ ទូទៅ ចៃដន្យក៏បានងាកទៅឃើញហាង Golden ជាហាងលក់សម្លៀកបំពាក់ដែល Jungkook បាននាំគេមកកាលពីលើកមុនទើបធ្វើឲ្យនឹកឃើញដល់កាល នោះ រាងក្រាស់សរសើរមិនដាច់ពីមាត់ថាគេស្រស់ស្អាត ជាពិសេសកែវភ្នែកនិងស្នាមញញឹមរបស់នាយ មើលទៅហាក់ដូចជាមានក្ដីសុខណាស់នៅពេលនោះ...

" នៅជាមួយបងរហូតទៅណា៎... "

   ប្រយោគមួយឃ្លាដែលរាងក្រាស់ធ្លាប់និយាយមកកាន់គេថ្ងៃនោះស្រាប់តែរំលឹកឲ្យគេចងចាំឡើងវិញម្ដងទៀត គិតៗទៅពេលវេលាដូចជាដើរលឿនណាស់ ថ្ងៃមុននៅញញឹមមានក្ដីសុខជាមួយគ្នាសោះ ថ្ងៃនេះក៏ត្រូវក្លាយជាអ្នកដទៃដែលសូម្បីជួបមុខគ្នាហើយក៏មិនអាចនិយាយសួស្ដីគ្នាបានដែរ ប៉ុន្តែក្រែងគេជាអ្នកកំណត់ស្ថានភាពនេះដោយខ្លួនឯងមិនចឹងឬ?

< ក្រាក > ទ្វារបន្ទប់របស់អាផាតមិនត្រូវបានបើកឡើងមុននឹងរាងតូចអោបប្រអប់របស់ខ្លួនដើរចូលមក ទីនេះស្ងាត់ជ្រងំណាស់មិនដូចកាលពីមុនទេ ពេលដែល Jungkook តែងតែមកទីនេះ មិនថាដោយ សារមូលហេតុអ្វីក៏ដោយប៉ុន្តែពេលវេលាដែលនៅជាមួយគ្នាទាំងប៉ុន្មានមានទាំងសើច មានទាំងយំ មានទាំងភាពផ្អែមល្ហែមដែលពួកគេបានសាងឡើងជាមួយគ្នា ទោះបីខំបំភ្លេចយ៉ាងណាក៏មិនអាចរលុបបានងាយៗដែរ ។

   Taehyung ដាក់ប្រអប់នៅលើសាឡុងសឹមគេដើរចូលបន្ទប់ដេកដើម្បីរើមើលខោអាវសេសសល់មុន នឹងបានឃើញខោអាវរាងក្រាស់នៅសល់ទីនេះពីរបីកំប្លេកំឡុងពេលគេចេញចូលទីនេះកាលពីមុនទើប រាងតូចទាញអាវនាយមកកាន់ដោយមិនភ្លេចដាក់ ច្រមុះផ្អឹបលើសាច់ក្រណាត់ហើយស្រូបយកក្លិនជា បុរសរបស់ម្ចាស់អាវ ទឹកភ្នែកមួយដំណក់ក៏ស្រក់ ចេញពីភ្នែករបស់គេទាំងមិនបានដឹងមុនឡើយ ។

« មិនយូរទេ ឯងអាចបំភ្លេចគេបានហើយ យំធ្វើអី? » គេរំលឹកខ្លួនឯងទាំងទឹកភ្នែកហូរមិនឈប់ទើបដាក់អាវចូលក្នុងទូវិញបម្រុងដើរចាកចេញតែក៏នឹកឃើញដល់គ្រែមួយនោះជាកន្លែងដែលគេនិង Jungkook មានមេត្រីជាមួយគ្នាច្រើនដងរាប់មិនអស់ ទាំងទូសម្អាង ទាំងគ្រប់កន្លែងនៅក្នុងបន្ទប់នេះសុទ្ធតែជា សាក្សីនូវពេលវេលាដែលគេបាន Jungkook ថ្នាក់ថ្នមមករហូត ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now