Episode 54

1.5K 103 0
                                    

- អាកាសយានដ្ឋានប្រទេសកូរ៉េ

   ទីបំផុតអ្នកទាំងពីរក៏បានត្រឡប់មកដល់ប្រទេសកូរ៉េវិញដោយសុវត្ថិភាពមុននឹង Jungkook នាំរាងតូចដើរចេញមករកឡានជិះតែមើលទៅនាយដូចជា ប្រញាប់ប្រញាល់ខ្លាំងណាស់ បែបមានកិច្ចការបន្ទាន់ ហើយសំខាន់ទៀតផង ពេលមកដល់ឡាននៅខាងក្រៅហើយនាយក៏ជួយលើកវ៉ាលីដាក់ឡានសឹមងាក មករករាងតូចរបស់គេ ។

« Tae ទៅផ្ទះមុនចុះ បងមានការងារត្រូវធ្វើចាំទៅ តាមក្រោយណា៎ » Jungkook

« ការងារអីហើយសំខាន់ខ្លាំងណាស់មែនទេ? » Taehyung សួរទាំងទឹកមុខធម្មតាតែក្នុងចិត្តគេពិតជាចង់ដឹងខ្លាំងណាស់ថានាយមានរឿងអ្វីលាក់បាំងជាមួយគេឬអត់ ។

« មិនសំខាន់ដូចអូនទេតែបងត្រូវទៅដោះស្រាយវា ឥឡូវនេះ ចាំពេលរួចរាល់បងនឹងប្រញាប់ទៅរកអូន នៅផ្ទះ ចាំជួបគ្នាណា៎ » រាងក្រាសញញឹមលើកដៃអង្អែលថ្ពាល់តូច ។

« អ៊ីចឹងក៏បាន ByeBye » ថាហើយពួកគេក៏ថើបគ្នាមួយខ្សឺតមុននឹងរាងល្អិតឡើងឡានឲ្យតាក់ស៊ីបើកជូនទៅផ្ទះដោយមិនភ្លេចលួចមើល Jungkook តាមកញ្ចក់ឡានដែលនាយរហ័សឡើងតាក់ស៊ីមួយទៀត បើកទៅទិសផ្សេងគ្នា ប្រាកដណាស់ថានាយមាន រឿងសម្ងាត់លាក់បាំងមិនចង់ឲ្យគេដឹង តែថាវាអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ប៉ាម៉ាក់គេដែរឬក៏អត់?

Skip៚

« Tae ត្រង់នេះ!! » សម្លេង Jimin ស្រែកហៅទៅកាន់មិត្តដែលបានណាត់គ្នាមកជួបនៅហាងកាហ្វេមួយព្រោះគ្រាន់តែបែកផ្លូវគ្នាជាមួយរាងក្រាសភ្លាម Taehyung ក៏ឲ្យតាក់ស៊ីនាំគេមកទីនេះវិញហើយយកវ៉ាលីទៅទុកនៅផ្ទះJungkookតាមក្រោយ ។

« Jimin!! សុខសប្បាយដែរទេ? » រាងតូចសួរពេលអង្គុយចុះទល់មុខគេ ។

« យើងគ្មានឈឺស្អីទេរួចចុះឯងទៅលេងប៉ារីសប៉ុន្មានថ្ងៃ អារម្មណ៍យ៉ាងម៉េចហើយ? » Jimin សួរដូច្នោះធ្វើឲ្យ Taehyung ស្ងៀមបន្តិចតែក៏ធ្វើជាគ្មានអ្វីដាក់គេ ។

« ក៏នៅតែដដែលដូចមុនហ្នឹងឯង រួចចុះឯងមានបាន ទៅស៊ើបពីលោកMinម្ដងទៀតហើយឬនៅ? » Taehyung

« មាន!! » Jimin ឆ្លើយស្របពេលហុចឯកសារ មួយឲ្យរាងតូចបើកមើល ។

« ម្សិលមិញនេះយើងធ្វើពុតជាឈឺក្បាលម្ដងដើម្បីទៅរកគេ ហើយមានពេលមួយគេដើរទៅយកឯកសារខាងក្រៅអូហ្វីស យើងក៏លួចបើកថតតុគេ មើល បើកចុះបើកឡើងយើងក៏ឃើញក្រដាសពិនិត្យជំងឺរបស់លោកអគ្គនាយកតែម្ដងទៅ » ស្របនឹងសម្ដី Jimin, Taehyung ក៏បែរជាជ្រួញចិញ្ចើមលើក
ក្រដាសនោះឲ្យគេមើលទៅវិញ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now