Episode 79

1.6K 93 0
                                    

< ក្រាក > ទ្វារបន្ទប់បើកឡើងស្របពេលដែល Jungkook បីរាងតូចចូលមករួចដាក់គេឲ្យដេកនៅ លើគ្រែសឹមនាយជួយដោះស្បែកជើងឲ្យព្រមទាំងមិនភ្លេចទាញភួយដណ្ដប់ឲ្យផងដែរ ។

« Tae មិនស្រួលខ្លួនចឹងឆាប់សម្រាកទៅណា៎ ចាំបង មកមើលអូនទៀត » នាយអង្អែលថ្ពាល់រាងតូចថ្នមៗ ទាំងស្នាមញញឹមសឹមបម្រុងដើរចេញតែ Taehyung ចាប់ដៃគេជាប់បានមុន ។

« បងចង់ទៅណា? នៅកំដរអូនទីនេះហើយណា៎ » រាងតូចសុំដោយមិនដាច់ចិត្តទើបរាងក្រាស់យល់មកអង្គុយលើគ្រែរួចលើកដៃម្ខាងទៀតមកដាក់លើដៃ ស្រឡូន ។

« ទីនេះជាផ្ទះប៉ាម៉ាក់អូន បងក៏ជូនមកវិញហើយបន្ទាប់មកត្រូវទៅផ្ទះរបស់បងវិញនោះអី » Jungkook

« បានន័យថាពួកយើងនៅជាមួយគ្នាដូចមុនទៀតមិនបានទេមែនទេ? » ព្រោះអាចនិយាយបានថាគេ ពេញចិត្តនឹងជីវិតពេលនៅជាមួយរាងក្រាស់តែពីរ នាក់ណាស់ មួយរយៈក្រោយនេះពួកគេសាងការចង ចាំល្អៗឲ្យគ្នាជាច្រើនទើប Taehyung មិនទាន់ចង់ឲ្យវាកន្លងផុត ។

« ចាំបងសុំអនុញ្ញាតប៉ាម៉ាក់អូននឹងឧស្សាហ៍មកលេងអូនទីនេះប៉ុន្តែពួកយើងក៏អាចណាត់គ្នាចេញក្រៅបានទេតើស កុំធ្វើមុខចឹងអីលែងស្អាតអស់ហើយ » Jungkook ញញឹមលួងលោម ថែមទាំងច្របាច់ថ្ពាល់ប៉ោងៗរបស់រាងតូចថ្នមៗដោយក្ដីស្នេហ៍ពេញបេះដូង ខណៈពេលនោះក៏មានមនុស្សពីរនាក់ចូល មកដល់គឺ Namjoon និងលោកស្រីធំនោះហើយ ។

« Tae!! ម៉ាក់មានរឿងចង់និយាយជាមួយកូន រំខានលោកJeon ជួយចេញទៅវិញសិនទៅ » លោកស្រីធំពោលឡើងធ្វើឲ្យអ្នកទាំងពីរមើលមុខគ្នា បារម្ភខ្លាចក្រែងមានរឿងមិនល្អ ។

« ខ្ញុំក៏មានរឿងចង់និយាយជាមួយលោកដែរ ទៅខាងក្រោមនិយាយគ្នាទៅ »  Namjoon ប្រាប់ថែមម្នាក់ទៀតមុននឹងគាត់ដើរចេញពីបន្ទប់ឯរាងក្រាស់លឺហើយក៏មានអារម្មណ៍មិនសូវស្រួលដែរតែងាកមកញញឹមដាក់ Taehyung ឲ្យគេស្រួលចិត្តបន្តិចសឹមចេញទៅតាម ។

« ម៉ាក់ធំមានរឿងអីចង់និយាយជាមួយកូនមែនទេ? » រាងតូចសួរឡើងទើបលោកស្រីធំទាញទ្វារបិទ ហើយដើរមកអង្គុយលើគ្រែទល់មុខនឹងគេ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now