បន្ទាប់ពីឈរឲ្យគេថតរូបហើយភ្លាម Jungkook ក៏ដើរចេញឆ្ងាយពីពួកអ្នកកាសែតមុននឹងលែងដៃចេញពី Shinya មិនឲ្យនាងតោងគេបានទៀត ។
« បើអូនចង់មកទីនេះដើម្បីបង្ករឿង បងប្រាប់ឲ្យហើយ!! កុំធ្វើឲ្យសោះព្រោះបើសិនតែអូនហ៊ានធ្វើ គ្រួសារអូននៅកូរ៉េមុខជារស់មិនបានស្រួលទៀតឡើយ ចាំទុក!! » នាយគម្រាមនាងច្បាស់ៗមិនបានលេងសើចសឹមសម្លឹងមុខនាងហើយដើរទៅតាមរក Taehyung របស់គេទុកឲ្យ Shinya ឈរក្ដាប់ដៃឈឺចិត្តតែម្នាក់ឯងតែក៏ស្រាប់តែមានមនុស្សម្នាក់បង្ហាញខ្លួនតាមក្រោយ មានជាអ្នកណាផ្សេងក្រៅតែ Seong ដែលតាមនាងត្រុកៗដូចសុនខចិញ្ចឹមមួយក្បាលនោះ?
« មើលចុះ!! គេបង្ហាញច្បាស់ៗហើយថាគេលែងស្រឡាញ់ឯង យើងថាឈប់តាមគេទៀតទៅ » Seong និយាយបញ្ចុះបញ្ចូលដើម្បីឲ្យ Shinya ងាកមកស្រឡាញ់គេវិញម្ដង ។
« អត់ទេ!! យើងមិនចាញ់អាក្មេងនោះដាច់ខាត Jungkook ជារបស់យើងតែម្នាក់គត់ អ្នកណាក៏គ្មានសិទ្ធិយកគាត់ទៅបានដែរ » នាងនៅតែចចេសមិនស្ដាប់អ្នកណាមុននឹងងាកមកសម្លក់ Seong រួចដើរចូលទៅក្នុងកម្មវិធី មិនថាយ៉ាងណាក៏នាងមិនឲ្យខ្លួនឯងមានឈ្មោះថាជាស្រីមេម៉ាយប្ដីលែងដោយសារក្មេងប្រុសនោះដែរ ។
Jungkook ដើររកមើលរាងតូចគ្រប់កន្លែងព្រោះមនុស្សក៏ច្រើនពិបាកនឹងមើលឃើញណាស់ រកអស់មួយសន្ទុះ ទីបំផុតនាយក៏ឃើញរាងតូចទៅអង្គុយជុំគ្នាសើចក្អាកក្អាយជាមួយ David និងមនុស្សប្លែកមុខពីរបីនាក់ទៀតទៅវិញទើបរាងក្រាសប្រញាប់ដើរទៅរកភ្លាម ។
« ពិតមែនហ្អេ៎ គួរឲ្យចង់សើចមែន!! ហាហាហា » David ស្ដាប់ Taehyung និយាយហើយក៏សើចសប្បាយមុននឹងឃើញ Jungkook ដើរមកដល់ល្មម ។
« អូ៎លោកJeon មកដល់ហើយហ្អេ៎? នេះពួកខ្ញុំកំពុងនិយាយរឿងច្នៃម៉ូដរបស់ក្រុមហ៊ុនលោកល្មម ហើយនេះជាម្ចាស់ឧបត្ថម្ភដែលខ្ញុំប្រាប់លោកពីម្សិលមិញ ប៉ុន្តែពួកយើងបាននិយាយគ្នាជាមួយ Taehyung រួចហើយស៊ីចង្វាក់គ្នាល្អណាស់ ពិតមែនទេ Taehyung? » David រៀបរាប់គ្រប់សព្វឲ្យ Jungkook ស្ដាប់ហើយបែបមិនសូវពេញចិត្តព្រោះរាងតូចហ៊ានមកជួបមនុស្សប្លែកមុខដោយមិនប្រាប់គេមុន ។
ESTÁS LEYENDO
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...