ពេលនេះជាពេលរាត្រីទៅហើយ ។ នៅលើកោះមានសភាពស្ងប់ស្ងាត់ជ្រងំលឺតែសម្លេងសត្វចង្រិតយំ ចេញពីក្នុងព្រៃមកប៉ុណ្ណោះ ខណៈដែលរាងតូចងូត ទឹកផ្លាស់ឈុតរួចឡើងមកដេកក៏បានជួប Jungkook ដែលកំពុងចងកន្សែងជាមួយខ្សែថ្ពក់នឹងសសរផ្ទះឲ្យក្មេងដូចគេមិនយល់ទេថានាយចង់ធ្វើអីឲ្យប្រាកដ ។ រាងក្រាសកំពុងចងសុខៗឃើញរាងល្អិតក្នុងឈុតអាវ រលុងឡើងមកដល់ក៏ញញឹមដាក់ភ្លាម ។
« អូនងូតទឹករួចហើយហ្អេ៎? រងារឬអត់? » នាយសួរតែរាងតូចមិនឆ្លើយទៅអង្គុយនៅកន្លៀតជញ្ជាំងធ្វើព្រងើយ ។
« ទឹកនៅទីនេះយប់ឡើងត្រជាក់ខ្លាំងណាស់ បន្តិចទៀតខ្យល់ត្រជាក់ក៏ធ្លាក់មកដែរធ្វើឲ្យអូនអាចនឹង ពិបាកគេងបន្តិចតែមិនអីទេ បងចងកន្សែងព័ទ្ធជុំវិញឲ្យអូនរួចហើយប្រហែលជាលែងសូវរងារទៀត ហើយ » Jungkook ធ្វើផងនិយាយផងតែម្នាក់ឯង ពេលរួចរាល់ក៏ទៅទាញកន្សែងមួយនិងខោមួយដើរ មករករាងល្អិត ។
« យប់ណាស់ហើយ ឆាប់ចូលគេងទៅណា៎ រាត្រីសួស្ដី » នាយញញឹមផ្អែមល្ហែមដាក់រាងតូចរួចប្រុង នឹងចុះទៅក៏ត្រូវ Taehyung ចាប់ដៃជាប់ភ្លាម ។
« លោកចង់ទៅណាហ្នឹង? » Taehyung សួរភ្ជាប់ជាមួយទឹកមុខបែបមិនចង់ឲ្យនាយទៅចោលខ្លួនធ្វើឲ្យរាងក្រាស់មើលគេភ្លឹះៗ ។
« ក៏ងូតទឹករួចហើយមកគេងវិញតែកុំភ័យអី បងគេង នៅក្បែរនោះមិនរំខានអូនទេ » គេនិយាយហើយចង្អុលទៅកន្លែងទំនេរមួយក្បែរជញ្ជាំង ស្អីក៏គ្មាន មានតែរនាបឈើរាបស្មើប៉ុណ្ណោះ ។ កាលបើលឺ ដូច្នោះទើបរាងតូចលែងដៃឲ្យ Jungkook ចុះទៅ ហើយសម្លឹងមើលទៅកន្លែងដេករបស់រាងក្រាស់ ធ្វើឲ្យគេមានអារម្មណ៍មិនល្អយ៉ាងម៉េចក៏មិនដឹងទេ ។ មួយសន្ទុះក្រោយមក Jungkook ងូតទឹកហើយបោកខោអាវដាក់ហាលក្បែរភ្នក់ភ្លើងដែលគេបង្កាត់ទុកចោលសឹមឡើងមកលើផ្ទះតែក៏លើកចិញ្ចើមឆ្ងល់អ្វីម្យ៉ាងភ្លាម ។
« Tae ធ្វើអីហ្នឹង? » នាយសួរព្រោះរាងតូចបែរជាទាញកន្សែងព័ទ្ធកន្លែងដេករបស់គេមកថ្ពក់សសរឲ្យធំជាងមុនដោយទាំងកន្លែងដេករបស់នាយថែមទៀត ។
« លោកថាបន្តិចទៀតធ្លាក់ខ្យល់ ចុះបើលោកគេងម្នាក់ឯងហើយរងារទៅជាឈឺនោះធ្វើយ៉ាងម៉េច បានអ្នកណាធ្វើអាហារឲ្យខ្ញុំញ៊ាំនៅទីនេះទៀត? ខ្ញុំមិនចង់ស្លាប់ម្នាក់ឯងដោយសារអត់ឃ្លានទេ លោកត្រូវចិញ្ចឹមខ្ញុំឲ្យបានគ្រប់មួយខែពេញមិនលើសមិនខ្វះ!! » Taehyung និយាយម៉ាត់ៗមិនប្រាប់ត្រង់ៗថាបារម្ភទេមុននឹងចូលទៅដាក់ខ្លួនដេកក្រោមពន្លឺភ្លឺព្រាលៗរបស់អំពូលសូឡា ឯរាងក្រាស់កាលបើដូច្នោះ ចិត្តមួយក៏លួចញញឹមអស់សំណើចក្មេងមាត់រឹង ចិត្តមួយទៀតក៏រំភើបព្រោះបានរាងតូចយកចិត្តទុក ដាក់ចំពោះខ្លួនទើបមិនបង្អង់យូរ នាយក៏ទាញអាវយឺតមួយមកពាក់សឹមដាក់ខ្លួនដេកមើលរាងល្អិតដែលដេកបែរខ្នងដាក់គេ ទោះបីថា Taehyung ពាក់អាវរលុងធំជាងខ្លួនក៏ដោយតែនាយនៅតែអាចឃើញច្បាស់ពី ចង្កេះតូចស្វែលស្អាតរបស់គេ គួរឲ្យចង់អោបក្រសោបខ្លាំងណាស់តែនាយត្រូវទ្រាំចាំទាល់តែរាងតូចដេកលក់សិនទើបឆ្លៀតឱកាសបាន ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...