- ព្រឹកថ្ងៃថ្មី -
« អ្ហឹម... » បំពង់កស្រីស្រស់បញ្ចេញសម្លេងគ្រហឹមឡើងក្រោយភ្ញាក់ពីដំណេកមុននឹង Shinya នាងរាវ ដៃរកលោកប្ដីជាទីស្រឡាញ់ដែលមានក្ដីសុខជាមួយគ្នាអស់ពេញមួយយប់តែរាវចុះរាវឡើងមិនប៉ះសោះធ្វើឲ្យនាងបើកភ្នែកក្រោកឡើងភ្លាម ។
« នៅឯណាអញ្ចេះ? » Shinya លាន់មាត់ឆ្ងល់សឹមទាញរ៉ូបស្ដើងសាច់រលោងមកពាក់លើខ្លួនហើយដើររកមើល Jungkook ពេញបន្ទប់ បន្ទាប់មកក៏ដើរ ចេញមកខាងក្រៅរួចមើលទៅជាន់ខាងក្រោមនៅតែ មិនឃើញនាយដដែលបង្កជាចម្ងល់ដល់នាងតែម្ដង ។
« ឬមួយក៏ទៅក្រុមហ៊ុនបាត់ហើយ? » នាងសន្មតដោយខ្លួនឯងដូច្នេះបន្លប់ការគិតសឹមចូលទៅបន្ទប់វិញទាញទូរស័ព្ទមកចុចបើកមើលបណ្ដាញ IG របស់នាង ពេលឃើញមានមនុស្សជាច្រើនស្ងើចសរសើរលើ ការផុសផ្អែមល្ហែមរបស់ខ្លួនឯងកាលពីយប់មិញហើយធ្វើឲ្យ Shinya ញញឹមបិទមាត់មិនជិតនោះឡើយ តែពេលនាងអូសមើលបន្តបន្ទាប់ស្រាប់តែឃើញផុសរបស់មនុស្សម្នាក់មានរូបសង្សារគេ
មុខប្រហាក់ប្រហែលនឹងប្ដីរបស់នាងដែរធ្វើឲ្យស្រីស្រស់ជ្រួញចិញ្ចើម ខំពង្រីករូបនោះមើលឲ្យប្រាកដថាពិតជាស្រដៀងមុខ Jungkook ពិតមែន ។" យប់នេះសង្សារខ្ញុំរវល់ណាស់តែនៅឆ្លៀតមកគេងកំដរទាល់តែបាន គួរឲ្យស្រឡាញ់ដល់ហើយ "
« សង្សារ? » Shinya លាន់មាត់ក្រោយអាន caption ក្រោមផុសនោះរួចទើបនាងទប់ចិត្តលែងបានវាយអក្សរ comment ភ្លាម ៖
" មើលទៅដូចជាមានក្ដីសុខណាស់ តែថាមុខសង្សារនាងស្រដៀងនឹងមនុស្សម្នាក់ដែលខ្ញុំស្គាល់មែនទែន "
_______« ហ្ហឹស ច្បាស់ជាស្រដៀងប្រាកដណាស់ព្រោះជា មនុស្សតែមួយនោះអី » Taehyung អស់សំណើច ពេលអាន comment របស់ Shinya ចប់ នាងមិនត្រឹមតែល្ងង់មើលប្ដីខ្លួនឯងមិនស្គាល់ទេ នៅឆោតគិតថា Taehyung ជាមនុស្សស្រីថែមទៀត ពេលនេះប្រហែលជាមិនស្រួលចិត្ត គិតតែពីរឿងប្ដីលួចមាន ស្រីហើយមើលទៅនោះ សមចិត្តគេមែនទែន ។
រាងតូចបិទទូរស័ព្ទទុកសឹមងាកមកឆុងកាហ្វេឲ្យ Jungkook បើតាមចិត្តស្អប់គេចង់តែដាក់ថ្នាំបំពុលចូលទៅទេតែវាមិនត្រូវតាមផែនការខ្លួនឯង មានតែ សម្រួលចិត្តធ្វើធម្មតាប៉ុណ្ណោះ ពេលធ្វើរួចក៏ដើរយក វាទៅឲ្យរាងក្រាសនៅក្នុងបន្ទប់ចំពេលនាយភ្ញាក់ពី ដេកកំពុងអង្គុយចុចទូរស័ព្ទលើគ្រែល្មម ។
YOU ARE READING
If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)
Romance|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតាមសងសឹកឃាតករដែលសម្លាប់ឳពុកម្ដាយរបស់ខ្លួន មិនថាឃាតករនោះជាអ្នកណាក៏គេត្រូវតែសម្លាប់ដើម្បីយកឈាមមកលុបលាងឲ្យអ្នកដែលបានស្លាប់ទៅទាល់តែបានដែរ ៕ ✨ JEON...