Episode 58

1.5K 105 0
                                    

< ង៉ឺត!! > ទីបំផុតរាងតូចក៏បានបើកឡាននាំ Jungkook មកដល់ទីកន្លែងដែលបានកំណត់តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវាជាកន្លែងរក្សាផ្នូរដើម្បីតម្កល់សាកសពនិងធាតុរបស់មនុស្សស្លាប់នៅជាយ ក្រុងទៅវិញ ។

« ម៉េចក៏ពួកយើងមកទីនេះទៅវិញ Tae? » នាយ សួរដោយងឿងឆ្ងល់មុននឹងរាងតូចមិននិយាយអ្វី ទាញកាបូបចុះពីឡានមុនទើបគេត្រូវចុះទៅតាម ដោយខានមិនបាន ។

« បងនៅចាំបានថា១៨ឆ្នាំមុនមានរឿងអ្វីកើតឡើងខ្លះដែរទេ Jungkook? » Taehyung សួរទាំងទឹកមុខរាបស្មើធ្វើឲ្យរាងក្រាសចងចិញ្ចើមគ្នា ។

« អូនចង់សំដៅលើអីឲ្យប្រាកដទៅ? បងមិនយល់ទេ » Jungkook

« បងមិនយល់? រួចចុះការស្លាប់របស់គ្រួសារKim ដោយសារតែបងនោះ បងនៅតែនិយាយថាមិនយល់ទៀតមែនទេ? » រាងតូចស្រែកដាក់នាយដោយសម្លេងខ្លាំងៗឲ្យរាងក្រាសលឺហើយគាំងស្ងៀមមួយរំពេច ។

« នេះអូន... »

« គ្រួសារតូចមួយមានប៉ា ម៉ាក់ និងកូនប្រុសតូចម្នាក់ ដែលទើបតែអាយុ៥ឆ្នាំនៅពេលនោះ ជាគ្រួសារដែលធ្លាប់តែមានសុភមង្គលបែរជាត្រូវមនុស្សប្រុសចិត្តព្រៃផ្សៃគ្មានបេះដូងសម្លាប់ពួកគេចោលឲ្យព្រាត់ប្រាសចេញពីគ្នា ហើយមនុស្សប្រុសម្នាក់នោះគឺបង!! Jeon Jungkook... » ចង្អុលដៃស្រឡូន លើកតម្រង់ចំពីមុខនាយ បញ្ជាក់ច្បាស់ៗថានាយនេះហើយជាឃាតករឈាមត្រជាក់បំផុតលើលោក យ៉ាងណាមិញ រាងក្រាសកាលបើលឺដូច្នោះ ដៃរបស់គេ ចាប់ផ្ដើមញ័រទទ្រើក រាល់ការចងចាំទាំងអស់ក៏លេចឡើងក្នុងខួរក្បាលគេភ្លាមៗ ។

« ឬមួយក៏អូនជា... » Jungkook

« មែនហើយ!! គ្រួសារKim ដែលស្លាប់នៅថ្ងៃនោះជាប៉ាម៉ាក់របស់អូន ហើយក្មេងដែលបងកាន់កាំបិត ដេញសម្លាប់នៅថ្ងៃនោះក៏ជាអ្នកដែលកំពុងឈរនៅ ចំពោះមុខបងដូចគ្នាដែរ អូនគឺ Kim Hwan Dori » ម្ដងនេះរាងតូចកាន់តែបង្ហាញច្បាស់លាស់ឲ្យអ្នក ដែលបានស្ដាប់ហើយសម្លឹងមើលពីចុងជើងរហូត ដល់មុខរបស់គេជាមួយខ្សែភ្នែកមុតស្រួច ។

« តាមពិតជាអូនពិតមែន » Jungkook ពោលឡើង នាំឲ្យរាងតូចជ្រួញចិញ្ចើម ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now