២៩~៣០

607 15 0
                                        


រឿង
#ភរិយាកុងត្រារបស់សាតាន🥀
២៩~

   (»«)មិនចង់ឲ្យនាងនិយាយច្រើនទៀតឡើយទើបអ្នកកកម្លោះចាប់ទាញចង្កានាងឡើងថើបបំបិតសម្លេងធ្វើឲ្យនាងក្រមុំស្ងាត់ស្ងៀមឈរបណ្ដោយខ្លួនទៅតាមពេលវេលាពន្លែងខ្លួនឲ្យនាយឱបថើបតាមចិត្តចង់ចុះ។តែនាយក៏មិនធ្វើអីលើសលួសផុងជ្រៅជាងនេះដែរនាយប្រលែងបបូរមាត់តូចរបស់នាងក្រមុំឲ្យមានសេរីភាពវិញទើបដៃអង្អែលលើបបូរមាត់របស់នាងតិចៗតែ~
«អាមីណា!ម្ដេចក៏នាងដូចស្រដៀងនិងស្រីម្នាក់នោះម្ល៉េះ?»

ភ្លាមៗទឹកមុខដែរញញឹមត្រូវទម្លាក់ចុះមកខ្ចិចអស់គ្មានសល់ឡើយក្នុងចិត្តមិនដឹងគិតអីតេតែនាងពិតជាមិនចង់ឲ្យនាយហៅឈ្មោះស្រីម្នាក់នោះចំពោះមុខខ្លួនឡើយដ្បិតតែនាងជាប្រពន្ធសីុស្នួលប្រពន្ធដែរជាប់កុងត្រាក៏ដោយចុះ។

«ប្រាប់ហើយថានាងខ្ញុំមិនមែនអាមីណានោះឡើយសូមឈប់ហៅឈ្មោះនាងនៅនិងមុខខ្ញុំទៅលោកម្ចាស់»
«សូម្បីតែរស់ជាតិបបូរមាត់ក៏ដូចគ្នា»

កាន់តែឌឺមកថែមទៀតណាស់នាងក្រមុំឮហើយក៏លើកដៃជូតមាត់ខ្លួនឯងខ្លាំងៗរួចដើរចេញមកខាងក្រៅផ្ទះទាំងខឹងៗនិងនាយណាស់។តែមួយរំពេចអារម្មណ៍ខឹងសម្បារក៏បាត់រលាយអស់រលីងព្រោះតែសម្រស់ធម្មជាតិនៃចំការច្បានៅក្រោយផ្ទះនោះជាចំការទំពាំងបាយជូរ ចំការកាហ្វេ តែទៅខាងក្រោយៗឆ្ងាយៗទៀតនោះគឺជាចំការកញ្ឆាអាភៀនដែរដាំទុកធ្វើជាថ្នាំរកនិងលាយសុរ៉ា ភ្ញៀវម្នាក់ណាបានញាំុំស្រានៅទីនេះហើយនាធាជាប់ចិត្តដកលែងរួចហើយព្រោះតែមានសារជាតិដាក់ឲ្យញៀន។

«ពុធ្ធោអើយ!ជាទីស្រលាញ់ខ្លាំងណាស់»
និយាយហើយនាងក៏ដើរចូលទៅជិតដើមទំពាំងបាយជូរដៃលោទៅជើងឆ្អើតឡើងបន្តិចចង់បេះបោចមួយផ្លែយកមកញាំុំតែ~
«'ផ្លាច់'អូយឈឺអាឆ្កួតនេះ»

ស្រាប់តែអ្នកកម្លោះដើរមកទាន់វាយដៃនាងមួយផ្លាច់ធ្វើឲ្យនាងភ្ញាក់ជេនាយពីរមាត់ទៅ។
«អ្នកណា៎!ឲ្យនាងបេះហាស់?»
«ហេតុអីបេះតែមួយសោះក៏មិនបាននោះ?»
«ទំពាំងបាយជូរនេះដាំសម្រាប់ធ្វើស្រាលក់ឲ្យអតិថិជនមិនមែនសម្រាប់នាងឡើយ»
«នាងខ្ញុំចង់ញាំុំណាស់»

ភរិយាកុងត្រារបស់សាតានStories to obsess over. Discover now