#ភរិយាកុងត្រារបស់សាតាន🥀
Episode:53-54លីហ្វីងូតទឹករួចរាល់ហើយក៏ចេញទៅរកលោកប៉ាអ្នក នាងនាំគាត់ដើរចូលទៅមើលចំការទំពាំងបាយជូរចំការទុរេនជាច្រើនសន្ធឹក ជាបន្តបន្ទាប់ទៀតក៏ដើរដល់ចំការកាហ្វេ ដែរមានកម្មករជាច្រើនកំពុងតែបេះញាប់ដៃញាប់ជើងព្រោះថាកាហ្វេទំក្រហមរងាលពេញដើមហើយ។
«អេ៎!ប្ដីឯងពិតជាមានណាស់អាហ្វី»
ខណ:ពេលដែរដើរត្រឡប់មកហូមវិញលោកប៉ាក៏សសើរកូនប្រសារថាជាអ្នកមានអ្នកបានណាស់។
«មែនហើយលោកប៉ាគាត់នៅមានរោងចក្រច្រើនកន្លែងទៀតណាស់»
«អឺ!មែនហើយៗគេទៅណាថ្ងៃនេះឬក៏គេមិនទាន់ក្រោកទេ?»អ្នកម៉ាក់ក៏សួរកាត់ព្រោះថារាល់ដងតែងតែមានកូនប្រសារប្រុសធ្វើជាហ្គាយនិយាយនេះនិយាយនោះឲ្យស្ដាប់តែថ្ងៃនេះបាត់ស្រមោលឆឹងតែម្ដងហើយ។
ខូដឺជាមួយអាវើយដែរដើរតាមក្រោយនោះក៏ឱនមុខចុះដើម្បីគេចពីភ្នែករបស់លីហ្វីព្រោះតែនាងក៏មិនដឹងថានាយនោះទៅណាដែរ។
«អ្នកទាំងពីប្រាប់ខ្ញុំបានទេថាលោកហ្គ្រេនទៅណា?»
«លោកម្ចាស់ទៅៗ!»
ខូដឺចាប់ផ្ដើមរដាក់រដុបៗនិយាយអត់ចេញហាក់ធ្វើឲ្យលីហ្វីសង្ស័យចំពោះខ្លួន។«គាត់ទៅណា?»លីហ្វីរួញចិញ្ចើមឡើងសួរទៅកាន់ខូឌឺម្ដងទៀតតែនាយក៏នៅតែស្ងាត់ដដែល។
«លោកម្ចាស់ទៅ មើលការងារនៅជប៉ុន គាត់ទើបតែបើករោងចក្រថ្មីនៅទីនោះទើបយប់មិញគាត់ត្រូវទៅបន្ទាន់»
នាយវូដើរចូលមកនិយាយកាត់ព្រោះថាអាវើយជាមួយខូដឺនេះនៅអុអាក់ៗឲ្យតែនាងចាប់បានកំហុស។លីហ្វីបែរទៅមើលមុខនាយវូទាំងសួរទៅកាន់គេបន្តទៀត៖
«ចុះពេលណាទើបគាត់ត្រឡប់មកវិញ?»
«ថ្ងៃនេះគាត់មកវិញហើយលោកស្រី ហើយយប់មិញគាត់ប្រញាប់ដោយខ្លាចរំខានដំណេកទើបគាត់ថាមិនបានប្រាប់លោកស្រីឲ្យជ្រៀបអំពីរឿងនេះ»លីហ្វីក៏ងួកក្បាលហើយក៏នាំលោកប៉ាអ្នកម៉ាក់ដើរចូលមកក្នុងវិញទៅ។
«កូនប្រសារ?»ចូលមកដល់ក្នុងផ្ទះវិញស្រាប់តែមានសម្លេងស្រែកហៅនាងពីក្នុងបន្ទប់ទទួលភ្ញៀវលីហ្វីរហ័សងាកមុខទៅរកពិភពសម្លេងនោះទាំងញញឹមដើរទៅរកគាត់ដៃប្រណមសំពះរាងចំណាស់ទាំងនិយាយឡើងដោយក្ដីនឹករលឹកដល់គាត់។
«ជម្រាបសួរអ្នកម៉ាក់ក្មេក»
«ចា៎! នេះម៉ាក់ឮប្ដីកូនប្រាប់ថាអ្នកដន្លងមកពីបារាំងទើបម៉ាក់មកលេងនិងណាស់ហើយគាត់នៅឯណា?»
លោកប៉ាអ្នកម៉ាក់របស់លីហ្វីបានត្រឹមឈរនៅមាត់ទ្វាមិនហ៊ានចូលមកទេព្រោះថាលោកស្រីចនអ្នកមានទើបលោកស្រីឡាជាមួយស្វាមីក្រែងចិត្ត តែលោកស្រីចនគាត់មិនប្រកាន់រើសអើងឡើយដូច្នោះហើយទើបកូនប្រុសគាត់កាត់តាមនិងណា។
«លោកប៉ាអ្នកម៉ាកគាត់"ឯណាមើលម្ដេចបានគាត់មិនព្រមចេញមុខមកបែបនេះ?"»
លោកស្រីចនចេញមកហើយក៏ឈរគាំងស្កូកដូចរូបចម្លាក់លោកស្រីឡាក៏ដូចគ្នា..
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...