91-92

365 14 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:91-92

   នាយមិនចាប់អារម្មណ៍ទេនាងក្អួតមកពីនាងញាំុំស្រា។
"លោកម្ចាស់អូនឈឺក្បាលទៀតផង"
"ទៅពេទ្យណាបងនាំនាងទៅ"
នាយនាំនាងទៅពេទ្យ ទៅនោះបំណងឲ្យពេទ្យលាងក្រពះឲ្យនាង ព្រោះថានាងញាំុំស្រាអស់ច្រើនណាស់

  +ឡានបើកចេញទៅហើយ តែក៏មានឡានបើកតាមនាយទៀុតហើយ ចម្លែកណាស់ តែរាងក្រាស់សាតានក៏ដឹងព្រោះថានាយឃើញឡាននោះបើកក្រវែលចុះឡើងនៅម្ដុំរីសតរបស់នាយ។

+មន្ទីពេទ្យ
នាយចតឡានហើយក៏ចុះមកបើកទ្វារឲ្យលីហ្វីចុះតែនាងហាក់គ្មានកម្លាំងក្នុងខ្លួនទេទើបនាយអៀវនាងដើរចូលទៅ។

ដើរចូលទៅហើយនាយក៏ផ្ញើលីហ្វីនៅនិងគ្រូពេទ្យនាយសុំចូលបន្ទប់ទឹកបន្តិច។តែលោកអ្នកដឹងទេនាយមិនបានចូលបន្ទប់ទឹកឡើុយ នាយដើរចេញមកកន្លែងចតឡានវិញព្រោះតែឃើញឡានដដែលនោះឈប់នៅក្បែរឡានរបស់នាយ។

តុតុ!
"ទំនេរណាស់ឬ?បានបើកឡានតាមដានយើងបែបនេះ?"
មិនរញ៉េរញ៉ៃដើរមកដល់នាយក៏គោះកញ្ចក់ឡានជនចម្លែកនោះទម្លាក់កញ្ចក់ឡានចុះនាយក៏សួរនាំឲ្យដឹងឫសគល់នៃរឿងដែរពួកគេតាមដាននាយនោះ។

"ឮយើងសួរទេថាតាមដានយើងធ្វើអី?"
"តាមមកសម្លាប់"
វឹប!
បុរសចម្លែកម្នាក់នោះក៏ទាញ កាំភ្លើងមកផ្ជង់ចិញ្ចើមរាងក្រាស់របស់យើង តែភ្លាមៗនាយរហ័សកាច់ដៃនាយម្នាក់នោះផ្ជង់ទៅវិញ
"ស្លាប់ទៅ!"

ផាំង!
គ្នាគេម្នាក់ទៀតទាញកាំភ្លើងមកបាញ់កម្លោះសាតានតែនាយចាប់ទាញជនចម្លែកម្នាក់ទៀតយកមកបាំងខ្លួន ធ្វើឲ្យគ្រាប់កាំភ្លើងទម្លុះចំកណ្តាលចិញ្ចើមប្រុសម្នាក់នោះបែកហូរឈាមស្លាប់មួយរំពេជ្រ។
"ឯងចង់ស្លាប់ម្នាក់ទៀតមែនទេ?"
ទឹកមុខចាប់ផ្ដើមប្រែជាក្រហមកែវភ្នែកដែរតែងតែមានពន្លឺពណ៌មាសស្អាតក៏ប្រែទៅជាពណ៌ភ្លើងទៅវិញនាយនិយាយមួយៗមឺុងម៉ាត់មិនសាំលេងសើចនោះទេ!

"ឯងចង់ស្លាប់ម្នាក់ទៀតមែនទេ? ឆ្លើយមកថាអ្នកណាបញ្ជូនឯងឲ្យ មកតាមដានយើង?"
"ទោះស្លាប់ក៏យើងមិនប្រាប់ដែរ"
"រើសទៅរវាងផ្លូវស្លាប់ និងនិយាយកាពិតប្រាប់យើងមកតើឯងយកមួយណា?"
"យើងសុខចិត្តស្លាប់"

ភរិយាកុងត្រារបស់សាតានHikayelerin yaşadığı yer. Şimdi keşfedin