#ភរិយាកុងត្រារបស់សាតាន
Episode:168+ 169
លោកប៉ាប្រញាប់ ដើរទៅទាញកាតាបរបស់កូនរួចហើយក៏លើកពរគេឡើង ស្រីតូចលាអ្នកម៉ាក់ហើយទើបចេញទៅជាមួយលោកប៉ាទាំងទឹកមុខញញឹម។
"ល្ងាចនេះអូនធ្វើអាហារចាំ ញាំុំជុំគ្នាណាលោកម្ចាស់"
"បាទ!ទានប្រពន្ធសម្លាញ់ បងហ្នឹងប្រញាប់ត្រឡប់មកវិញ"សាលារៀន
មកដល់សាលាហើយ នាយវើយចតឡានខាងមុខ លោកប៉ាលើកពរកូនចុះពីឡានដៃម្ខាងកាន់កាតាបឲ្យគេ។
"មកព្រះនាងតូចកុំខ្លាចអីម៉ាក់ប៉ានាំកូនចូលទៅខាងក្នុងណា"ចូលមកដល់ក្នុងសាលាហើយ កូនជ្រូកបែរទៅមើលគ្រួសារ តូចនៅក្បែរនោះគេមានម៉ាក់ប៉ាមកជាមួយចំណែកគេវិញមានតែលោកប៉ា ហើយថែមទាំងប៉ាម៉ាក់គេហៅកូនពិរោះទៀត។
"ប៉ាៗហៅអូនថាព្រះនាងដែរមក"
"បាទ!ព្រះនាង នេះកូនទៅជាមួយអ្នកគ្រូចុះណាចាំល្ងាចប៉ាៗមកទទួល"
លោកប៉ាដាក់គេចុះស្រពពេលអ្នកគ្រូ ដើរញញឹមមកទទួលតែស្រីតូចបែរជាសម្លឹងទៅមើលមុខអ្នកគ្រូ រួចទម្លាក់ភ្នែកទៅសម្លឹងជើងអ្នកគ្រូបន្តិចមុនបែរមកនិយាយជាមួយលោកប៉ាវិញ។"មើលតែមុខអ្នកគ្លូ អូនគ្មានអារម្មណ៍រៀនជាមួយទេប៉ាៗ មុខអ្នកឃូដូចតុក្តាមាន់របស់កូនយ៉ាងចឹង"
"កូនកុំថាឲ្យអ្នកគ្រូបែបនេះ អីអ្នកគ្រូមានចិត្តល្អទេ"
"ហួចប៉ាៗធ្លាប់រៀនជាមួយអ្នកឃូហ្នឹងឬបាន ថាគាត់ល្អនោះប៉ាៗ?"ឪក្ដៀនយោបល់ជាមួយគេហើយ កូនជ្រូកនេះឆ្ងល់សួរៗមិនចេះចប់សោះ។
"កូនគួរតែហៅគាត់ថាអ្នកគ្រូស្អាតទៅ"អ្នកគ្រូដើរមកកាន់តែជិត លោកប៉ាក៏ខ្សឹបបង្គាប់កូនឲ្យហៅសសើរ អ្នកគ្រូ។
"អ្នកឃូស្អាត មុខដូចតុក្តាតាមាន់ ជម្រាបសួរ"អ្នកគ្រូស្ទើរដាច់ផ្ងាពេលឮកូនសិស្សថ្មីហៅខ្លួនបែបនេះគាត់ប្រញាប់លើកដៃក្ដោបមុខរួមទាំងញញឹមមិនសមដាក់លោកប៉ាជាមួយហ្នឹងកូនសិស្ស។
"អ្នកគ្រូឲ្យខ្ញុំសុំទោសជំនួសកូនផង គេចូលចិត្តនិយាយលេងសើចណាស់""អត់ទេប៉ាៗអ្នកឃូមុខដូចតុក្តាមាន់មែន"
"កូនបានហើយ កូនចូលរៀនចុះ"
"មកទៅជាមួយអ្នកគ្រូណាកូន"
អ្នកគ្រូព្យាយាម ញញឹមរួចទទួលកាតាបពីលោកប៉ា ហើយដឹកដៃកូនសិស្សកំពូលនិយាយពិត ដើរចូលក្នុងថ្នាក់រៀនទៅ។លោកប៉ាគាត់ឃើញកូនចូលថ្នាក់បាត់ហើយ ទើបចេញទៅធ្វើការបន្ត។

YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...