#ភរិយាកុងត្រារបស់សាតាន🥀
Episode:77-78
រំលងអាធ្រាត្រ រាងកាយទាំងពីរនៅគេងឱបគ្នាស្អិតនៅក្នុងអាងទឹកនៅឡើុយ ឯលីហ្វីនាងបានធូរស្បើយពីជាតិថ្នាំនោះហើយៗក៏បានគេងកើយលើដើមទ្រូងមាំទាំរបស់ស្វាមីលក់ឆឹងស្កប់ស្កល់ទៅ ចំណែករាងកាយដែរស្ពឹកស្រពន់ខណ:ពេលនេះនាយចាប់ផ្តើមកម្រើកតិចៗ ព្រោះតែខ្លាចប្រពន្ធភ្ញាក់នោះ នាយបង្រះខ្លួនឡើងរួចក៏លើកបីខ្លួនតូចឡើងដោយថ្នមបំផុតនាយលើកនាងមកដាក់ឲ្យគេងលើគ្រែព្រោះថាខ្លួននាងពេលនេះគ្មានអ្វីបិតបាំងឡើយដូច្នេះហើយទើបអ្នកកម្លោះមិនបាច់រញ៉េរញ៉ៃទាញតែភួយដណ្ដប់ឲ្យនាងក៏រួចរាល់។
«នេះចេះគេងលក់ទៅកើតនាងល្អិតអ្ហើយ!»
នាយឱនមើលមុខនាងបន្តិចដោយបង្ហើរសម្លេងនិយាយទាំងសើចស្ងេញតែឯងនៅកណ្ដាលអាធ្រាតនោះ ទើបនាយដើរចូលទៅដូរខោអាវទៅ។
ស្លៀកពាក់រួចរាល់ទើបនាយដើរចូលមកវិញចូលមកហើយក៏មិនទាន់គេងដែរនាយនៅលាបថ្នាំរបួសឲ្យនាងសិនព្រោះថាទ្រាំចាំដល់ស្អែកមិនបានទេនាយមិនចូលចិត្តឲ្យប្រពន្ធមានសភាពបែបនេះឡើយ។«ចំពោះបងៗអាចទ្រាំបានតែបងទ្រាំមិនបានពេលឃើញមនុស្ស ដែរបងស្រលាញ់ត្រូវឈឺបែបនេះនោះទេ បងសុំទោសនាងផងណាអាលីហ្វី»
របួសតិចៗប៉ុន្នេះនាយឈឺជំនួសនាងទៅហើយចុះបើតទៅមុខទៀតនាងមានរបួសច្រើនជាងនេះ នាយនិងទៅជាយ៉ាង។
រឿងរ៉ាវកាត់មកស្អែកថ្មី
«ចៅហ្វាយប៉ូលិសនិយាយថាអ្នកដែរបុកនិស្សិតកាលពីពីម្សិលមិញនោះគឺឡានរបស់អ្នកនៅទីនេះណាទាន!»
ព្រឹកភ្លាមរឿងក៏ចូលមកដល់ភ្លាម។
ខូដឺជាមួយនាយវើយបានមកជួបចៅហ្វាយ ពួកនាយរៀបរាប់រឿងកាលពីម្សិលមិញឲ្យចៅហ្វាយស្ដាប់ កម្លោះសាតាននាយស្ដាប់ដោយយកចិត្តទុកដាក់និងគិតខ្លាំងបំផុតព្រោះថាឡាននៅ ឧទ្យានជាតិរីសតរបស់នាយគឺគ្មានអ្នកបើកទេម្ដេចក៏ប៉ូលិសរាយការណ៍មកថាឡាននៅទីនេះទៅវិញចឹង រឿងកាន់តែរញ៉េរញ៉ៃទៀតហើយ។«អញ្ចឹងបានសេចក្ដីថាមានដង្កូវក្នុងសាច់ហើយពួកឯងមានសង្ស័យអ្នកណាទេ? »
«ចៅហ្វាយតម្រុយសង្ស័យគឺគ្មានទេទាន!តែប៉ូលីសសុំជួបលោកដើម្បីសួរនាំរឿងដែរកើតហេតុនោះតែបើចៅហ្វាយមិនចង់ជួបប៉ូលិសទេពួកខ្ញុំឃ្លាជូនក៏បាន»
![](https://img.wattpad.com/cover/302070813-288-k162133.jpg)
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...