57-58

431 12 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:57-58

បើសួរបែបនេះហើយនាងមានតែចាក់បណ្ដោយតែម្ដងទៅ!ម៉ាក់ក្មេកនាងជាអ្នកណាកម្លោះសាតានសួរហើយក៏លើកចិញ្ចើមទាំងមុខស្លេកដាក់លីហ្វីតែលីហ្វីក៏ផ្ដល់ចម្លើយយ៉ាងគាប់ចិត្តទៅកាន់នាយវិញ។
«នាងមិនស្គាល់ម្ដាយក្មេកខ្លួនឯងទេឬ?»
«ចា៎!មិនស្គាល់ទេ!»
«ហើយនាងស្គាល់យើងទេ?»
«មិនដែរស្គាល់ទេ!»
«ហីយ៉ា!នាងបាត់ការចងចាំជំនួសយើងហើយតើមែនទេ?»
«...»លីហ្វីមិនមាត់រួចក៏ដើរមកអង្គុយលើសាឡុងទាំងមុខស្អុយដូចប្រហុកទៅវិញ តែធ្វើឲ្យកម្លោះយើងណាស់ខំក្រោកទាំងលំបាកលំបិនមកអង្គុយក្បែរនាងដើម្បីនិយាយឲ្យនាងឈប់គិតព្រោះនាយដឹងថានាងកំពុងតែគិតអំពីលោកប៉ាអ្នកម៉ាក់ដែរប្រញាប់ទៅវិញនោះ។

«នេះយើងឈឺនាងមិនគិតមើលថែយើងអីបន្តិចទេឬ?»
«នាងខ្ញុំមិនដឹងថាលោកឈឺដោយសាអ្វីទេដូច្នេោះហើយទើបមិនចង់មើលថែសូម្បីតែពេទ្យក៏លោកមិនព្រមទៅនាងខ្ញុំហាក់មិនយល់ពីលោកសោះហើយនេះខ្លួនមានរបួសពាសពេញដូចទើបតែមកពីធ្វើសង្គ្រាម»
«នៅក្មេកបែបនេះមិនបាច់ចង់ដឹងរឿងយើងច្រើនពេកទេ នាងដឹងនាងនិងគិតនាងគិតនាងនិងឆាប់ចាស់យើងមិនចង់ឲ្យប្រពន្ធយើងចាស់ជ្រេវជ្រួយឡើយ»
«លោកនេះនាងខ្ញុំ រាល់ថ្ងៃមិនមែនក្មេងត្បិតកើតក្រោយលោកប៉ុន្មានឆ្នាំតែនាងខ្ញុំណាស់ចេះដឹងគ្រប់សព្វហើយ»
«ដឹងរួមទាំងរឿង!!»

នាយឈប់និយាយបែរមកមើលមុខលីហ្វីទាំងសើចស្ងេញបញ្ចេញស្នាមខួចតិចៗឡើង ទោះមុខមានស្នាមរបួសហើយក៏នៅតែសង្ហា។
«ឈប់និយាយទៀតគ្រាន់និយាយនាងខ្ញុំដឹងដល់ពូវៀនក្នុងពោះរបស់លោកបាត់ទៅហើយ»
«យើងបងនាងរហូតទៅដល់១០ឆ្នាំឯណោះនាងគិតថាខ្លួនឯងចាស់ ជំនាន់យើងរៀនវិទ្យាល័យនាងទើបតែកើតផងក៏មិន»
«មិនពិតទេ»
«ពិតណាស់»
⁰⁰⁰⁰⁰⁰⁰

~ម៉ោង១២ថ្ងៃត្រង់~
ព្រះអាទិត្យរះចំកណ្តាលមេឃក្ដៅហែង កម្មករចាស់ក្មេងក៏នាំគ្នាសម្រាកពីការបេះការហ្វេហើយពួកគាត់ក៏មកទទួលទានអាហារថ្ងៃត្រង់នៅរោងអាហារនៅក្បែរជើងភ្នំមាត់ផ្លូវចូលចំការនោះលីហ្វីនាងក៏បានយកអាហារខ្លះៗដែរនាងបានធ្វើយកទៅផ្ញើរពួកគាត់ផង ទៅដល់នាងអង្គុយលេងជាមួយក្មេងដែរជាកូនពូមីងបេះការហ្វេនៅទីនោះបន្តិចទើបនាងដើរត្រឡប់មកវិញ។

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now