#ភរិយាកុងត្រារបស់សាតាន🥀
Episode:71-72
ងាកមុខចេញព្រោះតែខឹងនិងរឿងដែរស្វាមីឱបរិទ្ធស្រីទន្សាយតូចមួយក្បាលនោះ នាយកម្លោះប្រញាប់ដាក់សត្វទន្សាយចូលក្នុងទ្រុងវិញហើយរួចក៏មកឱបនាងតូចពីក្រោយទាំងញញឹមបន្តិចទើបនាយនិយាយទៅកាន់នាង៖
«ទន្សាយនេះវាមានរបួសទើបបងយកគេមកព្យាបាលនាងចេះប្រច័ណ្ឌទៅកើត»
«នាងខ្ញុំមិនបានប្រច័ណ្ឌឡើយលោកកុំយល់ច្រឡំ»
«ណ្ហើយ!ហើយចុះចាំឲ្យខូដឺយកវាទៅមើលថែចុះបងខ្លាចទុកវាហើយបងគ្មានពេលមើលថែនាងណាលីតូច»
«នាងខ្ញុំមិនដឹងស្រេចតែលោក លែងទៅនាងខ្ញុំទៅធ្វើអាហារពេលព្រឹក»
«អា៎!នាងមិនបាច់ធ្វើទេបងធ្វើទុករៀបរយហើយតោះ»ចូលមកក្នុងវិញអ្នកទាំងពីរក៏នាំគ្នាញាំុំអាហារពេលព្រឹកទៅតែនោះវាមិនមែនជាម្ហូបប្លែកអីទេ គឺអូម៉ាលែត ពងចៀនប្រៃខេះ🤦
ថ្ងៃត្រង់ទៀតហើយអ្នកឆ្ងល់ទេរាល់ពេលថ្ងៃត្រង់នាយតែងតែមានរឿង ថ្ងៃមុនប្រពន្ធរត់វង្វេងព្រៃចាំមើលតែថ្ងៃនេះមានរឿងអីទៅ។
ទឺតៗ!
នាយអង្គុយធ្វើការនៅក្នុងបន្ទប់តែម្នាក់ឯងស្រាប់តែទូរស័ព្ទលោតសារចូលមកដៃម្ខាងទាញទូរស័ព្ទមកមើល នោះអ្នកម៉ាក់បានផ្ញើរការអញ្ចើញមួយមកឲ្យនាយមើលគឺសំបុត្រអញ្ចើញនាយឲ្យទៅទទួលយកប័ណ្ណសរសើរនៃបុគ្គលឆ្នើមប្រចាំឆ្នាំហើយកម្មវិធីនេះគឺត្រូវបានរៀបចំឡើងដោយ លោកសុងហីុសានលោកសុងនោះហើយដែរជាលោកប៉ាបង្កើតរបស់អាហ្វីនោះ។មើលរៀបរយហើយនាយក៏ដើរចេញពីបន្ទប់ធ្វើការដើរចូលមកបន្ទប់គេងព្រោះនាយបានប្រាប់ឲ្យលីហ្វីជួយសរុបប្រាក់ចំណាយច្រចាំឆ្នាំនោះឲ្យនាយ ព្រោះថានាយចាប់ផ្ដើមបង្រៀននាងបណ្ដើរៗហើយ
(អ្នកអានក៏ដូចគ្នាត្រៀមខ្លួនទៅព្រោះថារឿងរ៉ាវថ្មីៗនិងកើតឡើងមានបណ្ដើរៗដូចគ្នា)«អុញ៎!នេះឲ្យសរុបឯងសារឲ្យបងម្ដេចក៏នាងនៅអង្គុយលេងហ្គេមបែបនេះ?»
«រួចរាល់ហើយ!នេះ»
«លឿនម្ល៉េះ»
«អូនឆ្លាត»
«បងចង់ស្ដាប់ម្ដងទៀត»នាយដើរមកលើកដៃអង្អែលក្បាលនាងតិចៗរួចឱនចុះនិយាយប្រាប់ឲ្យនាងនិយាយពាក្យនោះម្ដងទៀត។
«អូយ៎!ចាញ់គេហើយលោកម្ចាស់នេះ!»
«លឿនឡើងនិយាយពាក្យអម្បាញ់មិញម្ដងទៀតទៅ»
«ហេ!លោកនេះ»
«ក៏បាន!ល្ងាចនេះនាងត្រូវតែទៅចូលរួមកម្មវិធីជាមួយបងណា ម៉ោងប្រាំល្ងាចត្រៀមខ្លួនទៅឈុតសម្រាប់ស្លៀកពាក់បងឲ្យគេរៀបចំទុកឲ្យហើយ»
YOU ARE READING
ភរិយាកុងត្រារបស់សាតាន
Werewolf«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...