45/46

495 14 0
                                    

#ភរិយាកុងត្រារបស់សាតាន🥀
Episode 45-46

«លែងទៅឲ្យនាងខ្ញុំងូតទឹកមានសេរីភាពខ្លះមិនបានទេឬយ៉ាងម៉េចលោកម្ចាស់?»
«បានតែចាំយើងជួយដុសខ្លួនឲ្យយើងចូលចិត្តជួយណាស់»

និយាយហើយនាយក៏ទាញស្បៃទន់ល្មឿយចុចសាប៊ូញីឲ្យមានពពុះហើយទើបលើកមកដុះលើខ្នងសខ្ចីសាច់ម៉ដ្ឋខៃដូចសំឡីនៅក្នុងសំបក។នាងក្រមុំតូចស្រស់ឈរធ្មឹងរឹងខ្លួនស្ដូកដូចរូបចម្លាក់បណ្ដោយឲ្យសាតានកម្លោះត្រដុះខ្លួននាងតាមតែអំពើចិត្ត។
«អឹ!លោក»
«កុំខ្លាច យើងមិនធ្វើអីនាងឡើយ!»

ដៃលើកមកអង្អែលទ្រូងមូលឃ្លុំបន្លំប៉ះចុងស្រួចតិចៗធ្វើឲ្យម្ចាស់វាបើកភ្នែកឡើងបញ្ចេញសម្លេងអុអាក់ដាក់នាយ។
«រួចហើយ!»
នាយដុសខ្លួនឲ្យនាងហើយក៏បើកទឹកផ្កាឈូកបាញ់ជម្រះសម្អាតសាប៊ូលើខ្លួននាងរៀបរយទើបទាញកន្សែងឲ្យនាង។
«ចង់ងូតទឹកឲ្យយើងម្ដងទេ?»
«អត់នាងខ្ញុំមិនចេះ!»

និយាយញាប់មាត់ហើយនាងក្រមុំក៏បោះដំណើរល្វត់ល្វន់ចេញមកបើកទូរខោអាវតែគ្មានឈុតកំភ្លេឲ្យនាងស្លៀកទេមានតែរ៉ូបដៃតូចៗសាច់សារ៉ូនិងឯង
នាងក៏ទាញឈុតមួយដែរមានពណ៌ទឹកសមុទ្រយកមកស្លៀករួចក៏ទាញអាវឃ្លុំក្រាស់មករុំពីលើខ្លួនមួយជាន់ទៀតទើបនាងចងខ្សែចង្កេះ។

នាយកម្លោះយើងងូតទឹករួចហើយក៏ជូតខ្លួនសម្ងួតហើយទើបដើរមកបើកទូរទាញខោត្រឹមជង្គង់មកស្លៀកបន្ទប់នាយក៏ទាញអាវយឺតដៃខ្លីពណ៌សមកពាក់មើលទៅសាមញ្ញៗតែសង្ហា។

+តុអាហារ
«ញាំុំទៅនាងនៅមើលមុខយើងធ្វើអីទៀត?»
«លោកក៏ដូចគ្នាញាំុំដែរទៅនៅសម្លឹងមុខនាងខ្ញុំដល់ណាទៀត?»
អ្នកទាំងពីរក៏ឱនញាំុំអាហាររៀងៗខ្លួនទៅ តែការញាំុំអាហារនោះក៏មានស្រាក្រហមម្នាក់មួយកែវដែរស្រានោះជាប្រភេទ្យរស់ជាតិថ្មីដែរខាងរោងចក្ររបស់នាយទើបតែផលិតរួចរាល់នៅល្ងាចមិញនេះ។

គ្រឺង!
សម្លេងកែវស្រាក្រហមប៉ះទង្គិចគ្នាដោយអ្នកកម្លោះលើកកែវឡើងជល់ជាមួយនាង ស្រាឲ្យភ្លក់តែអ្នកទាំងពីរជក់មាត់ញាំុំអស់ពីរដបហើយ។
«នាងចូលចិត្តស្រា នេះទេ?»
«ចូលចិត្តណាស់វាមានក្លិនឆ្ងុយស្រាលស្រទន់ផ្អែមតិចៗដូចបានញាំុំផ្លែទំពាំងបាយជូរស្រស់អញ្ចឹងណាលោកម្ចាស់!អូ៎!លោកម្ចាស់?»

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now