189-190

221 8 0
                                    

#ភរិយាកុងត្រារបស់សាតាន

Episode:189-190

  សម្លេងដែរបានឮមុននិងទូរស័ព្ទត្រូវបានកាត់ផ្ដាច់នោះគឺ គេបានស្រែកហៅឲ្យលោកប៉ាជួយព្រោះអ្នកម៉ាក់របស់គេគួរឲ្យខ្លាចខ្លាំងណាស់។

"យកអូនទៅៗ លោកម្ចាស់ឮទេ កូនកំពុងតែខ្លាចគេ គេចង់សម្លាប់កូនហើយហឹុកៗ"
ឡាលីហ្វីគាត់អង្រួនដៃស្វាមីឲ្យនាំយកខ្លួនរបស់គាត់ទៅដោះដូរជាមួយកូនស្រី នាំយកខ្លួនរបស់គាត់ទៅដោះដូរចុះបើសិនជាអាមីណាចង់បាន។

"ទេបងមិនឲ្យអូនទៅ អូនត្រូវតែនៅទីនេះ"
គាត់រុញដៃរបស់ភរិយាចេញ គាត់ដើរចូលទៅក្នុងបន្ទប់ដើម្បីយកកាំភ្លើង រួចដើរចេញមកវិញដោយមិនមាត់កអ្វីទៀត គាត់យកទូរស័ព្ទឡាញទៅកាន់ចំណិតបន្តដើរចេញ តែឡាលីហ្វីគាត់មិនព្រមឡើយ សម្លេងកូនដង្ហើយហៅឲ្យជួយគឺនៅជាប់ត្រចៀកនៅឡើយ តើគាត់ដាច់ចិត្តនៅអង្គុយចាំនៅផ្ទះដែរឬ។

"ឆាប់ចេញឡានទៅ"
ក្រឹប!!!

ជុងគុកគាត់ចូលមកក្នុងឡាន បញ្ជារចំណិតឲ្យបើកឡានចេញទៅ តែរាងស្ដើងក៏រត់មកបើកទ្វារ មួយជំហៀងទៀតចូលមកអង្គុយក្នុងឡាន ទាំងទឹកមុខមាំប្រកដប្រជា មិននិយាយស្ដីរកស្វាមីដែរអង្គុយរួញចិញ្ចើមសម្លឹងមកខ្លួនទាំងខឹងសម្បារ។
"ម្ដេចក៏អូនរឹងរូសម្ល៉េះ បើអូនកើតអ្វីម្នាក់ទៀតតើឲ្យបងធ្វើយ៉ាងណា?"

គាត់ពោលទាំងខឹងចំពោះរាងស្ដើង ដែរចចេះយ៉ាងនេះតែក៏មិនអាចហាមគាត់មិនឲ្យធ្វើអ្វីសោះនោះដែរ។
"អូនទៅជួយកូនលោកឮទេ គេចង់បាននាងខ្ញុំ ខ្ញុំមិនខ្លាចស្លាប់ឡើយ"
ជុងគុកគាត់ងាកមុខចេញ មិនតបមិនស្ដីអ្វីទៀតទេ រឿងដែរគាត់គួរធ្វើគឺមើលថែទាំទាំងម៉ាក់ទាំងកូនឲ្យមានសុវត្ថិភាព។

"តើពួកយើងគួរបើកទៅទីណាដែរទាន?"
ចំណិតបើកមកដល់ឆ្ងាយ ទើបហ៊ានហាមាត់សួរចៅហ្វាយ មុននោះមិនហ៊ានសួរព្រោះឃើញចៅហ្វាយស្រីចៅហ្វាយប្រុសកំពុងតែ ឈ្លោះគ្នា។

"ទៅឃ្លាំងចាស់ នៅជើងភ្នំ"
ចំណិត ចាប់បថឆ្វេងដើម្បីទៅឃ្លាំងចាស់ ក្បែរជើងភំ្នតាមបង្គាប់។

***
  ងាកមកមើលស្រីតូចរបស់យើង ខណ:ពេលនេះគេកំពុងតែអង្គុយលើកៅអីឈើមួយ ដៃមានចងខ្សែខ្មៅព័ទ្ធជំុំវិញ ខ្លួនរុំជាប់ជាមួយខ្នងកៅអីនោះ ហើយមានមនុស្សប្រាំនាក់ឈរជិតខ្លួនគេ ក៏មានស្រ្ដីម្នាក់ឈរសម្លក់គេដោយកែវភ្នែករបស់នាងក្រហមឆេះដូចភ្លើង

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now