185+186

287 11 3
                                    

#ភរិយាកុងត្រារបស់សាតាន
Episode:185+186

*រាងក្រាស់ជុងគុក គាត់ពោលពាក្យយល់ព្រមយ៉ាងលឿន ព្រោះមិនងាយបានជួបហេតុការណ៍មួយនេះទេ ដូចច្នេះហើយគាត់ត្រូវតែឆ្លើយយល់ព្រមហ្នឹងស្រវ៉ាយកឱកាសមាសឱកាស ប្រាក់មួយនេះ។

"អឹុម!អូនគ្រាន់តែនិយាយតែប៉ុណ្ណោះ លោកកុំមានសង្ឃឹមខ្ពស់ពេកអីណា ប្រុសចិត្តងាយអ្ហើយ មើលទង្វើចុះរលៀមចង់ហុចខ្លួនហុចប្រាណឲ្យអូនមែនទេ?"

រាងស្ដើងលីហ្វីមិនត្រូវការខ្លួនប្រាណរបស់ស្វាមីទេ តែគាត់បានហក់មកទ្រោបពីលើរួមទាំងពោលក្បែរត្រចៀករបស់ ស្វាមីដូចនោះទៅហើយ។
"បងខ្លាចអូនបង្ខំបងខ្លាំងជាងនេះ ទើប បងយល់ព្រមឲ្យហើយ"

ដៃលើកមករុញចុងច្រមុះរបស់ភរិយាតិចៗទើបគាត់ពោលពាក្យតបទៅកាន់ភរិយាយវិញមួយៗទាំងស្នាមញញឹម។
"អូនទៅធ្វើអីកើត មនុស្សទើបតែជា គ្មានកម្លាំងកម្ហែងចាប់បង្ខំរាងកាយលោកនោះទេ ប្រុសច្រឡើម"

រាងស្ដើងលីហ្វី គាត់លើកដៃមកផ្ទាត់បបូរមាត់ស្វាមីផ្លាច់ៗ ឯបំពងកក៏លេបទឹកមាត់មួយក្អឹក លេបមិនមែនឃ្លានអីទេ លេបផ្សើមបំពងតែប៉ុណ្ណោះ😹។

"បងប្រាប់ហើយ នេះថើបបងបន្តិចមកក៏បានណាបងដឹងថាអូនច្បាស់ជាគ្មានកម្លាំងកម្ហែងទេ"
"អ៊ុប!!"
រាងក្រាស់ជុងគុកគាត់ពិត រំភើបហើយក៏សប្បាយចិត្តដែរប្រពន្ធរបស់គាត់ ឥឡូវស្ដាប់បង្គាប់ខ្លាំងណាស់ឲ្យថើបៗ ឲ្យបឺតមាត់គឺអ៊ីចឹងម៉ង។ រាងស្ដើងគាត់ឱនចុះទៅគ្រប់គ្រងបបូរមាត់ស្វាមី ធ្វើឲ្យគាត់ស្ងាត់ស្ងៀមនៅសម្លេង ខណ:នេះដែរដៃមាំលើកមកអង្អែលខ្នងតូចតិចៗ រួមទាំងបិតភ្នែកក្រេបជញ្ជក់យករសជាតិ ផ្អែមរវាងគ្នាទៅវិញទៅមក លុះកន្លងទៅមួយសន្ទុះធំទើបអ្នកខាងលើដកបបូរមាត់ចេញ ទាំងមុខក្រហមប៉េះដូចផ្លែឈើរីទៅហើយ រាងស្ដើងគាត់មានអារម្មណ៍ថាក្ដៅមុខភាយៗ លាយឡំជាមួយភាពខ្មាស់អៀនជាខ្លាំង ទើបគាត់ស្ទុះក្រោកចេញពីលើកាយមាំ របស់ស្វាមី ដៃតូចរបស់គាត់លើកមកក្ដោបមុខទាំងមានសេចក្ដីអាម៉ាស់យ៉ាងខ្លាំងនៅគ្រានេះទៅវិញ។

"អូន!!!"
ឃើញប្រពន្ធអង្គុយបែរខ្នងដូចនោះ រាងក្រាស់គាត់កេះស្មារបស់ភរិយាតិចៗហៅល្មមហ្នឹងស្ដាប់ឮ តែរាងស្ដើងមិនបានងាកមុខមកទេព្រោះ គាត់មិនទាន់បានបណ្ដេញភាពអៀនខ្មាស់ចេញពីក្នុងទ្រូងអស់ឡើយ។
"នេះចង់រំលោភបងហើយ អូនឯងចង់បោះបង់បងចោលឬ? បងប្រាប់ចុះណា បងចាញ់បោកស្រីបងមិនខឹងទេ តែមកចាញ់បោកប្រពន្ធខ្លួនឯងយ៉ាងនេះបងពិតជាមានកំហឹងណាស់"

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now