#ភរិយាកុងត្រារបស់សាតាន🥀Episode:87-88
រៀបចំញាំុំនាងយ៉ាងម៉េច បើត្រូវមួយដៃវៀចស្មាហើយ និយាយឡើងច្រឡើម ហើយក៏ស្ដាប់មិនយល់ន័យដែរអាហ្វីខឹងហើយក្រោកចេញពីលើភ្លៅនាយ នាងលើកថាសអាហារចេញមកវិញឈប់ឲ្យនាយញាំុំហើយបើច្រឡើមបែបនេះនោះ។
"នាងបងឃ្លានណាស់ណា!"
"ឈប់ឲ្យញាំុំហើយនាងខ្ញុំញាំុំខ្លួនឯងវិញ"
"អូយ!នាង បងសុំទោសអម្បាញ់មិញបងនិយាយលេងទេតើ!"
"ច្រឡើមណាស់"
"ប្ដីស្រលាញ់ប្រពន្ធណាស់ជុប៎ៗ!"និយាយតែមាត់មិនបានទេដៃនោះលើកយកមកច្បិចចង្ការបស់នាងលេងទៀតណាស់។
"ញាំុំទៅនាងខ្ញុំទៅគេងហើយ"
"បាទ!ទាន!លោកស្រីចន"
អត់តបទៅកាន់នាយវិញទេ លីហ្វីបែរខ្លួនដើរវឹងចូលបន្ទប់បាត់ទៅ ចំណែកនាយឯនេះញ៉ោះប្រពន្ធចុះឡើងរហូតនាងខឹងខ្ទើតទុកនាយឲ្យញាំុំបាយម្នាក់ឯង(សមមុខខ្លាំងៗ🤦)"នាងៗហា៎!បងញាំុំបាយរួចហើយ"
ប្រពន្ធគេងជិតលក់ហើយនាយបែរជាចូលមកហៅធ្វើឲនាងភ្ញាក់ក្រញ៉ាងខ្លួនភ្នែកបើកឡើងប៉ុនៗពងមាន់សម្លក់នាយ មិនដឹងថាមកច្រឡើមអីទៀតហើយ។
"លោកកើតអី?"
"បងបង្កើតអារម្មណ៍ជាមួយនាងហើយ"
"និយាយអី?ហ្នឹង"
"នាងបងក្ដៅខ្លួន"លីហ្វីឮថានាយក្ដៅខ្លួននាងក៏ក្រោកវឹងមកស្ទាបក្បាលស្ទាបថ្ងាសរួមទាំងកផង តែថាកម្ដៅនាយធម្មតាទេ បើតាមគិតកម្ដៅប្រហែល៣៦.៣។
"ដូចមិនមានក្ដៅអ្វីទេកម្ដៅធម្មតាទេតើលោកម្ចាស់"
"ក្ដៅក្នុងបេះដូង ក្នុងទ្រូងនៀគ៎!"នាយចាប់ដៃនាងមកឲ្យប៉ះទ្រូងក្ដៅឧណ្ហៗរបស់ខ្លួនឯបេះដូងក៏លោតដឹបៗស្ទើផ្ទុះដែរ។
"លោក!" សម្លេងស្រទន់ទៅកាន់នាយ ព្រោះតែនាងចាញ់មន្តស្នេហ៍នៅក្រសែភ្នែកមុតចាំងចែងរបស់នាយនៅពេលនេះហើយ មើលហើយ នាងក៏ឃើញពន្លឺអារម្មណ៍ដែរត្រូវការភាពស្និតស្នាលនិងកក់ក្ដៅ ដូចដៃគូរផ្សេងៗទៀតដែរ(ឲ្យចំដូចរាល់តែដងនិង ស្រមោចនិងស្ករសម្លនិងចាន)មុខច្រមិចរុលចូលទៅកាន់តែចិត្តមុខនាយ ដោយខ្នក់ខ្នាញ់ខ្លាំងពេក នាងក៏លួចថើបបបូរមាត់ក្រាស់ទាំងថើបបឺតតិចៗផង មួយសន្ទុះដែរហើយនាងគ្មានការថប់បង្ហើបអីសោះទើបអ្នកសកម្លោះប្រតិបត្តិការបឺតតបតមកវិញ ខណៈពេលនោះដែរអ្វីៗដែរនៅជុំវិញអ្នកទាំងពីរគឺមានតែរូបបេះដូងទាំងអស់ ឥទ្ធិពលនៃចរិយាធម៌ស្នេហាបានគ្របដណ្ដប់មកលើអ្នកទាំងពីរឲ្យលង់ស្លង់អារម្មណ៍ មួយយូរទៀតទើបនាយទាញកាយតូចទុនឲ្យគេងចុះដោយលើកនេះនាយមិនបាច់ហត់នឿយឡើយព្រោះថា នាងតូចជាទីប្រាថ្នារបស់ខ្លួនបានលូកដៃទៅទាញខ្សែអាវដែរចងចង្កេះរបស់នាយចេញ រួចក៏ទាញអាវសាច់សំឡីនោះចេញពីខ្លួននាយថែមទៀតផង។
បាតដៃក្ដៅ លើកមកប៉ះក្រសោបកញ្ចឹងកសខ្ចីរបស់នាងតិចៗនាយបង្ហូសចុះក្រោមទាញទម្លាក់ដៃរ៉ូបរបស់នាងទាំងសងខាង នាយទាញរហូតធ្លាក់មកនៅត្រឹមចង្កេះ បើជ្រុលហើយទាញបង្ហើយបោះចោលទៅជើងគ្រែតែម្ដងទៅ។
"លោកម្ចាស់"
កាយមាំទ្រោមមកលើខ្លួនតូចរបស់នាងម្ដងទៀតមុននិងវាចាតបតទៅកាន់កាយក្រោមទ្រូង។
"ហៅថាបងមិនបានទេឬ? បងមិនទាន់ចាស់ទេណាស"
"លោកកុំធ្វើបាបនាងខ្ញុំណាស់"
"បាទ!"
បាទ!បោកសោះ ។រឿងរ៉ាវកាត់មក ពីរសប្ដាហ៍ក្រោយ 🤣កាត់ទៀត។
"អ៊ួកៗ!អូយនេះមកក្អូតអីទាំងកណ្ដាលថ្ងៃចេះបែបនេះនិង?"
នាងរត់ស្ទើតែដាច់ជើងហើយព្រោះតែដោលចេញមកពីក្នុងក្រពះ នាងអង្គុយក្អួតទាំងលំបាកលំបិនម្នាក់ឯង ព្រោះថាពេលនេះស្វាមីទុកចោលទៀតហើយ។ដំណើរហត់ៗ ដៃអង្អែលពោះតិចៗព្រោះតែអម្បាញ់មិញនោះនាងក្អួតអស់ហើយ នាងក៏ដើរទៅបើកទូរទឹកកក តែក្លិនរបស់ទាំងនោះនាងលែងចូលចិត្តទៀតហើយ វាស្អុយណាស់ចំពោះនាងនៅពេលនេះ។
"ហេតុអី?"សុំណួរសួរខ្លួនឯងទាំងកើតក្ដីឆ្ងល់ជាសំណួរ ថាតើនាងកើតអី?
"លោកម្ចាស់?" នឹកដល់នាយហើយនាងស្ទុះចូលទៅខាងក្នុងយកទូរស័ព្ទចុចខលទៅនាយជាបន្ទាន់។ទឺត!ទឺត!
"..."នាងព្យាយាមខលម្ដងហើយម្ដងទៀតតែទូរស័ព្ទគ្មានអ្នកទទួលឡើយអាហ្វីមិនឈប់ទេនាងនៅតែខលទៅទៀត។
"លោកប្រាប់នាងខ្ញុំថា ទៅតែមួយភ្លែត នេះយូររាប់ម៉ោងហើយណាលោកម្ចាស់ ម្ដេចមិនលើកទូរស័ព្ទរបស់នាងខ្ញុំបែបនេះ"ទឺង!ទឺង!
បន្តិចក្រោយមកទូរស័ព្ទរបស់នាងក៏រោទ៍ឡើងមកម្ដងលីហ្វីរហ័សចុចទទួលទូរស័ព្ទទាំងក្ដីរីករាយ។
"អាឡូ!ម្ចាស់ទូរស័ព្ទកំពុងតែជាប់រវល់ ហិហិសុំទោសណានាងតូចប្ដីនាងអស្ចារ្យណាស់"
សម្លេងនោះនាងស្គាល់ហើយថាជានណា (អ្នកអានក៏ស្គាល់ដែរ)វឹប!
ជើងទុនដួលភ្លាមៗ នាងហាក់មិនយល់ខ្លួនឯងឡើយម្ដេចក៏នាងទុនជ្រាយម្ល៉េះបើរាល់ដងនាងមិនដែរទុកមុខឲ្យអ្នកណាផង តែលើកនេះនាងបែរជាទុនជ្រាយយំខ្សឹកខ្សួលទៅវិញ។
"លោកពិតជាភ្លេចស្រីនោះមិនបានពិតមែនហ្អេ៎?លោកម្ចាស់លោកធ្វើបែបនេះ ដូចខ្វះថ្លើមប្រម៉ាត់ខ្ញុំចេញមកក្រៅយ៉ាងអញ្ចឹង លោកកុហកថាទៅប្រជុំសំខាន់នៅក្រុមហ៊ុនតែលោកៗទៅដេកជាមួយស្រីនោះ ហឹុកៗ!"សូមរងចាំភាគបន្ត
ចាំភាគក្រោយច្បាស់ហើយថាបិុនិងក្បត់ចិត្តប្រពន្ធទៅរកគូរស្នេហ៍ចាស់មែនឬមិនមែន..

أنت تقرأ
ភរិយាកុងត្រារបស់សាតាន
مستذئب«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...