158

416 16 1
                                    

#ភរិយាកុងត្រារបស់សាតាន🥀

Episode:158

     ស្នូរកាំភ្លើងបន្លឺសម្លេងឡើងពីរគ្រាប់ជាប់គ្នា ដៃម្ខាងបញ្ជារចង្កូតឡានម្ខាងទៀត ចាប់ទាញភរិយាឲ្យក្រាបចុះ ម៉ូតូនៅខាងមុខ ធ្វើជាដួល ឡានស្ព័ខ្មៅក្រឹបមួយគ្រឿងទៀត បើកបញ្ឆោតមកបាញ់ឡានរបស់អ្នកទាំងពីរ តែគ្រាប់កាំភ្លើងនោះហោះមកត្រូវកង់ឡានរបស់កម្លោះសាតាន ឲ្យធ្លាយជាបំណាស់រេមកឈប់នៅមុខម៉ូតូធំ SR123នោះ តែឡានស្តុបនៅទ្រឹង នាយភ័យញ័រខ្លួន ខណ:ដែរភ្នែកក្រលែកទៅមើលខាងមុខ ក៏ឃើញមានបុរសឈុតខ្មៅម្នាក់ ពាក់មួកការពារឃ្លុំមុខជុំជិត ឈរលើកកាំភ្លើង តម្រង់មកនាយ
នាយមិនខ្លាច ត្រូវខ្លួនឬក៏ខ្លាចស្លាប់នោះទេ តែនាយខ្លាច ស្រ្ដីដែរនៅក្បែរខ្លួនរបស់នាយ មានគ្រោះថ្នាក់ជាមួយ នេះជាលើកទីពីរហើយដែរនាងបានជួបហេតុការណ៍បែបនេះនៅពេលដែរនៅជាមួយនាយ។

"លោកម្ចាស់នាងខ្ញុំឈឺពោះយ៉ាងម៉េចក៏មិនដឹងដែរ អម្បាញ់មិញនេះ នាងខ្ញុំជ្រុលទៅបុកនិងពោងឡានខាងមុខនេះ"
សម្លេងខ្សាវ ដាច់ៗនិយាយទាំងដង្ហក់ខ្យល់ប្រាប់មកកាន់ ស្វាមី ដៃនាងទប់ពោះទាំងឈឺអួលៗ ឯនាយឮហើយកាន់តែភ័យស្វាយបបូរមាត់អស់ទៅហើយដៃ នាយស្រវេស្រវា ទាញទូរស័ព្ទ ចុចទៅ911 និងផ្ដល់សញ្ញាទៅកាន់ខូដឺឲ្យមកជួយ ព្រោះថាខូដឺនៅជិតនាយខ្លាំងជាងគេ។

"អូនៗកុំបំភ័យបងបានទេ?"
"លោកម្ចាស់ អ្ហឹកៗតើកូនកើតអីទេ?"
សំណួរដែរនាយមិនអាចឆ្លើយបាន សំណួរនេះនាយមិនអាចឆ្លើយ បានឡើយ តែបើនាយមិនប្រញាប់ធ្វើអ្វីទេប្រពន្ធរបស់នាយច្បាស់ជាមានបញ្ហាមិនខានឡើយ។
"បងៗនិងនាំអូនទៅពេទ្យ"
និយាយហើយនាយប្រញាប់ ដោះខ្សែក្រវាត់ចេញ ដៃចាប់ទាញកាំភ្លើង ពីប្រអប់ឡានរួចហើយនាយបើកទ្វារ ឡានដើម្បីចុះទៅតទល់ ជាមួយជនចម្លែកនោះ។
"លោកម្ចាស់?"
"អូននៅក្នុងនេះហាមបើកឡុក 15នាទីទៀតមានគេមកជួយហើយ"
ក្រឹប!!
និយាយហើយ នាយ ចុះចេញពីឡានដើម្បី មកប្រឈរមុខតទល់ជាមួយជន ចម្លែកនោះ បើស្លាប់ឲ្យស្លាប់នាយម្នាក់ឯងបានហើយ។

" កានដុងឃ្យូបញ្ជារឯងមកមែនទេ?"
កានដុងឃ្យូជាដៃគូរជំនួញរបស់នាយ ដែរបន្លំដាក់ថ្នាំញៀនចូលក្នុងកំប៉ុងអាហារ ហើយប៉ូលិសចាប់នាយមិនទាន់បានទេ ថ្ងៃនោះអាហ្វីទៅបំផ្លាញគម្រោង កាលពីបួនភាគមុននោះ អ្នកចាំទេ?

ភរិយាកុងត្រារបស់សាតានDonde viven las historias. Descúbrelo ahora