59-60

440 14 0
                                    


#ភរិយាកុងត្រារបស់សាតាន🥀
Episode:59-60

+រឿងរ៉ាវកាត់មកថ្ងៃថ្មី
  នាយនៅអង្គុយសម្លឹងមុខអុចៗស្នាមកន្ទួលតិចៗរបស់នាងទាំងឆ្ងល់ណាស់ពេទ្យថានាងកំពុងតែប្រតិកម្មនិងរុក្ខជាតិម្យ៉ាងតែរុក្ខជាតិនោះជាសាជាតិញៀនកម្លោះយើងគាត់លើកដៃមកឈ្លីចិញ្ចើមតិចៗទាំងតបប្រមល់ណាស់បើថានាងប្រតិកម្មជាមួយនិងទំពាំងបាយជូរក៏អត់ដែរព្រោះថានាងចូលចិត្តសឹងស្លាប់និងឲ្យប្រតិកម្មបានយ៉ាងម៉េចទៅហើយក៏ញាំុំរាល់ដងដែរមិនដែរកើតអីផង។

«យើងមិនចូលចិត្តឲ្យប្រពន្ធយើងមានសភាពបែបនេះទេ!»
នាយទម្លាក់ដៃចុះទៅអង្អែលមុខនាងតិចៗថែមទាំងនិយាយមិនចូលចិត្តឲ្យប្រពន្ធមានសភាពបែបនេះ ខ្លាចប្រពន្ធមិនស្អាតបែបនេះតើទើបអង្គុយរកនឹកនោះ។
«ដើមកញ្ឆាឬក៏អាភៀន»
នាយទាញក្រដាស់ពេទ្យដែរសរសេររៀបរាប់ពីសណ្ឋានជំងឺរបស់លីហ្វីនាយពិនិត្យហើយពិនិត្យទៀតទើបឃើញថាកន្ទួលដែរកើតរោលពេញខ្លួននាងគឺប្រតិកម្មជាមួយដើមកញ្ឆានិងអាភៀន។
«នេះមានន័យថានាងវង្វេងទៅដល់ចំការកញ្ឆានិងអាភៀន ឬអាហ្វី?»

នាយអស់ពន្ទិលហើយទើបនាយទូរស័ព្ទចុចទឺតៗលើកមកអឹបជាប់ត្រចៀកដើម្បីសន្ទនាជាមួយនឹងម្នាក់នោះ។

«អាវូ!ឆាប់នាំគ្នាទៅកាប់ដើមកញ្ឆាអាភៀនចោលឲ្យអស់ទៅហាមឲ្យសល់ណាស់»
«ចៅហ្វាយតែច្បាស់ជាខាតរៀបសិបលានមិនខានឡើយ»
«យើងមិនខ្វល់សំខាន់ប្រពន្ធរបស់យើងមានតម្លៃលើសនេះឆ្ងាយណាស់»
និយាយហើយនាយក៏ដាក់ទូរស័ព្ទចុះវិញទើបសម្លឹងមើលមុខអ្នកដែរគេងស្ដូកនៅលើគ្រែនោះបន្តដៃម្ចាងក្ដោបដៃតូចរបស់នាងជាប់ដើម្បីរងចាំឲ្យនាងភ្ញាក់ពីការសន្លប់នោះមកវិញ។

«លោកម្ចាស់! លោកម្ចាស់!»
«អាហ្វី?យើងនៅក្បែរនាងហើយ»
ក្បាលក្រវីចុះឡើងៗដៃស្រវេស្រវាស្រែកហៅលោកម្ចាស់ទាំងល្វើយៗតែអ្នកកម្លោះប្រឹងទប់នាងជាប់ព្រោះតែខ្លាចដាច់ខ្សែសេរ៉ូម!

«ទឹក!ស្រែកទឹក»
នាងសម្រួលអារម្មណ៍ស្ដាប់សម្លេងនាយហើយក៏បើកភ្នែកឡើងស្រែករកទឹកអ្នកកម្លោះរហ័សបើកគ្របដបដាក់ទុយោហើយក៏ចុចឲ្យគ្រែឡើងបញ្ឈរខាងក្បាលឲ្យបាស់ឡើងបន្តិចដើម្បីងាយខ្លួនឲ្យលីហ្វីញាំុំទឹកបានងាយ។
«យ៉ាងម៉េចហើយមានមិនស្រួលក្នុងខ្លួនដែរទេ?ហឹុម!»
«...»ឃើញនាងបើកភ្នែកហើយនាយក៏បារម្ភសួរនាំដៃលើកមកអង្អែលក្បាលនាងតិចៗភ្នែកសម្លឹងមុខនាងម៉ក់ៗតែនាងតូចនេះបែរជាងាកមុខចេញមិនតបសម្ដីទៅកាន់នាយវិញឡើយឃើញនាងបែបនេះនាយក៏ដឹងថានាងខឹងនាយនិងរឿងពីម្សិលមិញនោះហើយតែនាយក៏នៅតែសួរនាំបន្តទៀត៖

ភរិយាកុងត្រារបស់សាតានWhere stories live. Discover now