រឿង
#ភរិយាកុងត្រារបស់សាតាន🥀EP:៣៥~៣៦
{»«}~សម្លេងបើកទឹក!ឈូៗលាន់សូរពីក្នុងបន្ទប់ទឹក។ក្រលែកមកមើលជាក់ស្ដែងយើងឃើញថារូបរាងក្រមុំតូចត្រគៀកសាយសាច់សខ្ចីម្រាមដៃបន្លាក្រូចក្រចកថ្លា ស្រួចកុំពុងតែងូតទឹកសម្អាតកាយទាំងញញឹមម្នាក់ឯងព្រោះតែឯង។
ដៃម៉ាប់មានសាច់សមនិងដងខ្លួនចាប់កាន់ស្បៃទុនពណ៌ចម្រុះធម្មជាតិដែរមានពពុះសាប៊ូលើកមកត្រដុះថ្នមៗលើស្បែកសម៉ត់ទុនរលោងរបស់ខ្លួននាងសព្វរាងកាយទើបបើកទឹកផ្កាឈូកទម្លាប់ស្រោចមកជម្រះរាងកាយម្ដងទៀតតែនាងមិនដឹងឡើយថាមានភ្នែកមុតមួយគូរកំពុងតែមើលនាងទាំងស្លុងអារម្មណ៍។កុំអាលកុំហុសនាងទេដែរងូតទឹកអត់ចេះចាក់គន្លឹះទ្វានោះ។ឈូ!វឹប!
«វ៉ាយ!លោកៗ!»
ភ្លាមៗនោះដែរក៏មានដៃមាំលើកមកចាប់ចង្កេះមួយក្ដាប់តូចរបស់ស្រីស្រស់ធ្វើឲ្យសម្លេងស្រែកខ្ទរទឹកខ្ទរដីលាន់កងរំប៉ងពេញបន្ទប់។ដោយមិនដឹងថានាយចូលមកលឿនរហ័សដូចព្រួយទេស្រាប់តែឆ្មក់ចូលមកធ្វើឲ្យនាងក្រមុំទាញកន្សែងមករុំខ្លួនស្ទើតែមិនទាន់ទៅហើយ~«ចូលៗ!មកធ្វើអីហាស់?»ភ្លាមៗសំណួរក៏ផុសឡើងក្នុងត្រចៀក អ្នកកម្លោះក៏ចាប់បង្វិលខ្លួននាងមួយជុំដើម្បីឲ្យកន្សែងរុំជិតខ្លួននាងហើយទើបនាយប្រឈមមុខនិងកែវភ្នែករបស់នាងដោយផ្ដល់ចម្លើយ~
«ឃើញទ្វាអត់ចាក់គន្លឹះទើបបើកចូល»
«នេះគិតថាទុកចិត្តគ្នាបានទើបមិនចាក់នោះ»ស្ដាប់ឮហើយនាយក៏សើចឡើងទាំងហួសចិត្តបន្តិចដែរមុននិងតបទៅនាងវិញ~
«មិនចង់ចាក់ឬក៏អត់ចេះចាក់ហាស់?»
«មិនចង់ចាក់!»
«មិនជឿទេ!ទ្វាបន្ទប់ទឹកនេះគន្លឹះសម្ងាត់ត្រង់នេះ»
និយាយហើយដៃក៏ចុចបង្ហាញទៅនាងក្រមុំដែរកំពុងតែឈរខឹងក្រោធដាក់នាយនោះតែនាងមិនអាចធ្វើអីនាយបានក្រៅពីសម្លក់នោះទេ!«ដឹងហើយថ្ងៃក្រោយនាងខ្ញុំនិងចាក់គន្លឹះ»
«ខឹង!ឬគ្រាន់តែប្ដីមកឈរមើលប្រពន្ធងូតទឹកសោះ»
«ចុះបើសិនជាលោកឯងជានាងខ្ញុំ!ហើយនាងខ្ញុំមកឈរមើលលោកបែបនេះវិញតើខឹងទេ?»
«យើងមិនខឹងឡើយផ្ទុយយើងមានតែសប្បាយចិត្តថែមលុយឲ្យគុណនិងពីរចង់មើលឥឡូវទេ»
«ឆ្កួតណាស់!លែងនាងខ្ញុំទៅ»
«អឹុម!ទៅចុះ!យើងងូតទឹកម្ដងហើយអត់ចាក់គន្លឹះទេនាងអាចមកមើលបានហ្វីៗ»
«រោគចិត្ត!»
VOCÊ ESTÁ LENDO
ភរិយាកុងត្រារបស់សាតាន
Lobisomem«នាងគ្មានសិទ្ធសួរយើងឡើយទួនាទីរបស់នាងជាប្រពន្ធ!ប្រពន្ធដែរជាប់កុងត្រាជាមួយយើង» «នាងខ្ញុំខុសខ្លួនខ្លាំងណាស់ដែរមកធ្វើជាប្រពន្ធរបស់លោក!លោករកសីុខុសច្បាប់លោកជួយដូរអាវុ ធ្ធលោកធ្វើបែបនេះបំផ្លាញជាតិច្បាស់ណាស់» «ទាក់ទងអីនិងនាងដែរ?ហឹុម!ការងារយើងនាងកុំមកចេះសំខាន...